រដ្ឋាភិបាលកម្ពុជាសម្រេចផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិតព្យួរការងារចំនួន ៧០ដុល្លារ ក្នុងម្នាក់ៗ

2023/03/08 01:33:04 am        85

ភ្នំពេញ ៖ ដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់កម្មករនិយោជិត ក្នុងអំឡុងពេលដែល​រោងចក្របាន​ព្យួរកិច្ចសន្យា​ការងារដោយសារវិបត្តិសាកល រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសថា នឹងចូលរួមឧបត្ថម្ភជាទឹកប្រាក់ចំនួន ៤០ដុល្លារ និងខាងរោងចក្រឧបត្ថម្ភចំនួន ៣០ដុល្លារ សរុប ៧០ដុល្លារ ក្នុងម្នាក់ គិតចាប់ពីខែមេសា ឆ្នាំ២០២៣តទៅ។

​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា អនុវត្តតាមអនុសាសន៍ណែនាំ​ដ៏ខ្ពង់ខ្ពស់​របស់ស​ម្តេចតេជោ​នាយករដ្ឋមន្រ្តី ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី អ៊ិត សំហេង បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងសមាគមនិយោជក ដែលពាក់ព័ន្ធនឹងវិស័យកាត់ដេរ សម្លៀកបំពាក់ ផលិតស្បែកជើង និងសំភារៈធ្វើដំណើរ និងកាបូប ដើម្បីពិភាក្សគ្នាក្នុងការសហការរៀបចំ ការបើកផ្តល់​ប្រាក់ឧបត្ថម្ភ​ជូនកម្មករ​និយោជិត​ដែលត្រូវបានរោងចក្រព្យួរកិច្ចសន្យាការងារក្នុងអំឡុងពេលវិបត្តិសេដ្ឋកិច្ចជាសកល នាព្រឹកថ្ងៃទី៧ ខែមីនានេះ នៅទីស្តីការក្រសួង។

 ប្រភពដដែល បានឲ្យដឹងថា កិច្ចប្រជុំនេះ បានលើកបង្ហាញនិន្នាការនៃការធ្លាក់ចុះការបញ្ជាទិញ ដោយសារកត្តានៃ​ការចាប់ផ្តើមនូវវិបត្តិសេដ្ឋកិច្ចសកល បង្កមកពីបញ្ហាសង្រ្គាមរុស្សី អ៊ុយក្រែនបន្ថែមទៅលើផលប៉ះពាល់​កន្លងមក​ពីវិបត្តិជំងឺកូវីដ-១៩ផងនោះ។ ស្ថានភាពនៃការព្យួរកិច្ចសន្យាការងារ បាននឹងកំពុងបន្តកើនឡើង ហើយស្ថិត​ក្នុងស្ថានភាពមួយមិនប្រាកដប្រជា ដែលអាចនឹងវិលទៅប្រក្រតីភាពនៅពេលណានោះឡើយ បន្ថែមពីនេះការ​ចំណាយផ្សេងៗក៏មិនទាន់អាចកាត់បន្ថយបានសម្រាប់ការផលិត និងការនាំចេញ។

ក្នុងឱកាសនោះ តំណាងវិស័យឯកជន បានថ្លែងអំណរគុណចំពោះសម្តេចនាយករដ្ឋមន្រ្តី ដែលតែងតែផ្តល់នូវ​ការគិតគូខ្ពស់ជួយសម្រួលដល់វិស័យឯកជន ដើម្បីអាចរក្សាលំនឹងអាជីវកម្មផលិតកម្មរបស់ខ្លួន ហើយជួយ​ដល់កម្មករនិយោជិត អាចរក្សាការងាររបស់ខ្លួន និងប្រាក់ចំណូលដោះ​ស្រាយជីវភាព​ក្នុងពេលគ្រាមាន​វិបត្តិកើតឡើង។

បន្ទាប់ពីខាងតំណាងភាគីពាក់ព័ន្ធ លើកឡើងពីស្ថានភាព បញ្ហាប្រឈម និងដំណោះស្រាយរួចមក ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានទទួលយកនូវសំណូមពរដែលខាងវិស័យឯកជនជួបប្រទះការលំបាក ដើម្បីពិភាក្សាដោះ​ស្រាយជា​មួយ​ក្រសួង ស្ថាប័នពាក់ព័ន្ធ។ ឯកឧត្តម បានសំដែងនូវការអរគុណចំពោះវិស័យឯកជន ជាពិសេសដៃគូសមាគមនិ​យោជក ដែលបានផ្តល់កិច្ចសហការយ៉ាងល្អ ក្នុងអំឡុងពេលអនុវត្តនូវកញ្ចប់វិធានការរបស់រដ្ឋាភិបាល១០ជុំកន្លងមក ក្នុងពេលមានវិបត្តិជំងឺកូវីដ-១៩។

តាមការឲ្យដឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា គិតត្រឹមបំណាច់ខែកុម្ភៈ ឆ្នាំ២០២៣ រោងចក្រនៅកម្ពុជា ដែលកំពុងព្យួរកិច្ចសន្យាការងារ ដោយសារការបញ្ជាទិញពីក្រៅប្រទេសធ្លាក់​ចុះក្នុងពេល​ដែលពិភពលោកជួបនូវវិបត្តិសង្រ្គាមរវាងរុស្សី-អ៊ុយក្រែន មានចំនួន ៧១រោងចក្រ ស្មើនឹងកម្មករនិយោជិតសរុបជាង ៣ម៉ឺន ២ពាន់៕ អត្ថបទ ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        28
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        37
សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm