
អន្ដរជាតិ៖ ជប៉ុនបានបំផ្លាញរ៉ុក្កែតថ្មីដែលពួកគេបាញ់ទៅកាន់ទីអវកាសនៅថ្ងៃអង្គារនេះ ក្រោយខូចម៉ាស៊ីនដំណាក់កាលទី ២ ដែលវាគឺជាផលប៉ះពាល់មួយដល់មហិច្ឆិតាទីអវកាសរបស់ពួកគេ។
រ៉ុក្កែត H3 កម្ពស់ ៥៧ម៉ែត្ររបស់ទីភ្នាក់ងាររុករកទីអវកាសជប៉ុន(JAXA) បានហោះចេញពីជើងទម្រនៅមជ្ឈមណ្ឌលអវកាស Tanegashima បន្ទាប់ពីបាញ់មិនបានសម្រេចកាលពីខែមុន។
រ៉ុក្កែត H3 បានផ្ទុកផ្កាយរណប ALOS-3 ដែលជាផ្កាយរណបសង្កេតការណ៍គ្រប់គ្រងគ្រោះមហន្តរាយ និងបំពាក់ Sensor ចាប់យកការបាញ់មីស៊ីលបាលីស្ទិករបស់កូរ៉េខាងជើង។
រ៉ុក្កែតនេះដែរ ត្រូវបានផលិតឡើងដើម្បីពាំផ្កាយរណបពាណិជ្ជកម្មទៅកាន់គន្លងផែនដី ក៏ដូចជាដឹកគ្រឿងផ្គត់ផ្គង់ទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ(ISS)៕
