សោម៉ា គ្រុប ចូលរួមអបអរទិវាអន្តរជាតិនារីតាមរយៈ​ការចែករំលែកគុណ​តម្លៃរបស់ខ្លួនដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងលើកទឹកចិត្តស្រ្តី

2023/03/08 04:04:09 am        103

ភ្នំពេញ ៖ សោម៉ា គ្រុប ចូលរួមអបអរសាទរទិវាអន្តរជាតិនារីតាមរយៈកម្មវិធីបង្កើត និង​ចែករំលែក​គុណតម្លៃ​របស់​ខ្លួន​ដោយ​មានការរៀបចំជាវេទិការជជែកពិភាក្សាក្រោមប្រធានបទ «ការកសាងអនាគតឱ្យកាន់តែភ្លឺស្វាង» ។ កម្មវិធីនេះមានវាគ្មិនកិត្តិយសចូលរួមមកពីតំណាងរដ្ឋាភិបាល ក្រុមហ៊ុនឯកជន និងអង្គការក្រៅរដ្ឋាភិបាល​ដោយ​ក្នុង​នោះ​រួមមាន ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា , លោកជំទាវ ចម ក្រស្នា អគ្គនាយិកាក្រុមហ៊ុន សោម៉ា គ្រុប, អ្នកស្រី ម៉ម សុម៉ាលី ស្ថាបនិកអង្គការអាហ្វេស៊ីបកម្ពុជា និងកញ្ញា រិទ្ធី លំអរពេជ្រ អគ្គនាយិកាក្រុមហ៊ុន ភ្លើងគប់ព្រមទាំងមានវត្តមានអ្នកចូលរួមមកពីបណ្ដាគ្រឹះស្ថានឧត្តមសិក្សា ក្រុមយុវជន និងបុគ្គលិកក្រុមហ៊ុនប្រមាណជាង២០០នាក់ ដែលបានប្រព្រឹត្តិទៅកាលពីរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣នៅអគារ TheCommune ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមរយៈប្រធានបទខាងលើ កម្មវិធីនេះមានគោលបំណងផ្ដល់ចំណេះដឹង និងបទពិសោធន៍ក្នុងការ​កសាងអនាគត​សង្គម​មួយដ៏ភ្លឺស្វាងតាមរយៈការចូលរួមរវាងបុរសនិងស្ដ្រី ជាពិសេសការលើកកម្ពស់សមភាពយេនឌ័រ ផ្ដល់ឱកាស​និងលើកទឹកចិត្តស្រ្តីក្នុងការចូលរួមកិច្ចការសង្គមឱ្យបានច្រើន។

ក្រុមហ៊ុន សោម៉ា គ្រុប ជាក្រុមហ៊ុនក្នុងស្រុកមួយដែលកំពុងធ្វើអាជីវកម្មគ្របដណ្ដប់លើវិស័យសំខាន់ៗចំនួន៥ គឺ អប់រំ ពាណិជ្ជកម្ម កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ បដិសណ្ឋារកិច្ចនិងអចល្យទ្រព្យ ដោយមានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ១០ និងមានកម្មករនិយោជិតប្រមាណ ៣០០០នាក់។ ក្រៅពីការងារអាជីវកម្ម ក្រុមហ៊ុន សោម៉ា គ្រុប និង បុត្រសម្ព័ន្ធ ក៏បានយកចិត្តទុកដាក់លើការងារសង្គមផងដែរ តាមរយៈកម្មវិធីចែករំលែកគុណតម្លៃរបស់ខ្លួនដែលមានឈ្មោះថា Soma Initiative ដែលបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ ដោយផ្តោតលើកម្មវិធី សំខាន់ៗចំនួន៣រួមមាន ការអប់រំ សុខភាព-អនាម័យ និងបរិស្ថាន៕ អត្ថបទ ៖ សុជាតា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        155
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        136
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm