ទស្សនិកជន​អាច​ប្រើ​ Wi-Fi ​ដោយ​សេរី​ក្នុង​ពិធី​បើក​-​បិទ និង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

2023/03/08 04:57:16 pm        102

​ស៊ីហ្គេម៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ២០២៣ (CAMSOC-CAMAPGOC) ក្រោម​កិច្ចសហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍នឹងធ្វើ​ការបំពាក់​ប្រព័ន្ធ​ Wi-Fi ​ស្ទើរ​គ្រប់​ទីកន្លែងក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដើម្បី​ជំរុញ​ការផ្សព្វផ្សាយ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុជា​នេះ ខណៈ​ទស្សនិកជនក៏​អាច​ប្រើប្រាស់​បាន​ដោយ​សេរី​ផងដែរ។​

​នេះ​បើតាម​ការលើកឡើង​រប​ស់​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ CAMSOC-CAMAPGOC ​ក្រោយ​កិច្ចប្រជុំ​ប្រចាំ​សប្ដាហ៍ដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​អនុប្រធាន​អចិន្ត្រៃយ៍ ជាមួយ​គណៈកម្មការ​ពា​ក់​ព័ន្ធ និង​មានការ​ចូលរួម​ពី​តំណាង​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ដើម្បី​ពិភាក្សា​អំពី​ការរៀបចំ​ការងារ​នេះនៅ​មជ្ឈមណ្ឌល​ប្រតិបត្តិការ​កីឡានៅ​ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០២៣។​ ​ឯកឧត្តម វ៉ា​ត់ ចំរើន មានប្រសាសន៍ថា ដោយមាន​ការជំរុញ​ពី​ថ្នាក់ដឹកនាំការងារ​រៀបចំ​ប្រព័ន្ធ​ Wi-Fi ​គឺជា​ផ្នែក​មួយដែល​ត្រូវបាន​យកចិត្តទុកដាក់ និង​រៀបចំ​បំពាក់​ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ទាំង​ក្នុង​វិមាន​កីឡដ្ឋាន ភូមិ​កីឡា និង​ទីធ្លារ​សាធារណៈ​នានា ដែល​អាច​បម្រើ​ឲ្យ​ការងារ​ស្នូល​របស់​គណៈកម្មការ​ជំនាញ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា រួមទាំង​ទស្សនិកជនក៏​អាច​ប្រើប្រាស់​បានដែរដើម្បី​ជំរុញ​ការផ្សព្វផ្សាយ និង​ចែករំលែក​ពិធី​បើក​-​បិទ ក៏ដូចជា​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឲ្យ​កាន់តែ​ទូលំទូលាយ។​​

​ក្រៅពី​ការបំពាក់​នូវ​ប្រព័ន្ធ​ Wi-Fi ​នៅក្នុង​បរិវេណនៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ គណៈកម្មាធិការ​ជាតិ​ CAMSOC ​ក៏​កំពុង​ពិនិត្យ​រៀបចំ​នៅ​ទីកន្លែង និង​ទីលាន​ប្រកួត​ផ្សេងៗ ក៏ដូចជា​តាម​បណ្ដា​ខេត្ត​មួយចំនួនដែលមាន​រៀបចំ​ការប្រកួត ដើម្បី​ផ្ដល់​ភាពងាយស្រួល​ក្នុងការ​ផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ ដែល​កម្ពុជា​រង់ចាំ​អស់​រយៈពេល ៦៤ឆ្នាំនេះ​ផងដែរ។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        101
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        114
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm