ផ្លូវការ​! លោក Julian Nagelsmann​ នឹង​ទៅ​ដឹកនាំ Bayern Munich រដូវ​កាល​ក្រោយ​

2021/04/28 10:31:51 pm        95

​បាល់ទាត់៖ ​អ្នកចាត់ការ​ក្លិប RB Leipzig បច្ចុប្បន្ន​លោក Julian Nagelsmann ​នឹង​ក្លាយជា​អ្នកចាត់ការ Bayern Munich រដូវ​កាល​ក្រោយ​នេះហើយ នេះ​បើតាម​សេចក្តីប្រកាស​ជា​ផ្លូវការ​របស់​ក្រុម​ជើងឯក​អាល្លឺម៉ង់​។

​​អ្នកចាត់ការ Bayern Munich បច្ចុប្បន្ន​លោក Hansi Flick ទើបតែ​បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា​ បានស្នើ​សុំចាក​ចេញពី Bayern Munich នៅ​ដំណាច់​រដូវ​កាល​នេះ​ក្រោយពី Bayern Munich ធ្លាក់​ពី UEFA Champions League ត្រឹម​វគ្គ ៨ក្រុម​ចុងក្រោយ​ដោយ​ចាញ់ Paris Saint Germain​។​ ​ចំណែក Julian Nagelsmann​ បច្ចុប្បន្ន​វ័យ ៣៣ឆ្នាំ​គឺជា​អ្នកចាត់ការ​ដែលមាន​ស​ក្តា​នុព​ល​ម្នា​ក់នៅ​អឺរ៉ុប បន្ទាប់ពី​មាន​ក្លិប​ធំៗ​នៅ​អឺរ៉ុប​ជាច្រើន​ចង់បាន​។ ​លោក Nagelsmann ​ការផ្លាស់​លើក​នេះ​ត្រូវបាន​គេ​ដឹងថា Bayern Munich ត្រូវ​បង់ប្រាក់​ទៅឲ្យ Leipzig ប្រមាណ​ជាង ២០លាន​ផោន​។ ​លោក Nagelsmann​ បាន​និយាយថា នេះ​ជាការ​ចាកចេញ​ក៏​ក្តុកក្តួល​មួយ​ដែល Leipzig តែងតែ​ស្ថិតក្នុង​ចិត្ត​លោកជានិច្ច​មិន​ថា​កីឡាករ ក្រុមការងារ និង​អ្នកគាំទ្រ​។

តែ​នេះ​ជា​ជំ​ហ៊ាន​ដ៏​ធំ​មួយទៀត​ក្នុង​អាជីព​នេះ ហើយ​ការផ្លាស់​ទៅកាន់ Bayern Munich ពិតជា​ពិសេស​សំរាប់​លោក​។​ ​​រំលឹកថា ​លោក Julian Nagelsmann ​បាន​ក្លាយជា​អ្នកចាត់ការ​វ័យក្មេង​បំផុត​ត្រឹម​វ័យ ២៨ នៅពេល​លោក​ដឹកនាំ Hoffenheim​ កាលពី​ខែកុម្ភៈ​ ឆ្នាំ២០១៦​។ ​ក្រោយមក​លោក​បាន​ដឹកនាំ RB Leipzig នៅ​ឆ្នាំ២០១៩ និង​បាន​ដឹកនាំ​ក្រុម​បាន​លេខ៣ នៅ Bundesliga និងឈានឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ UEFA Champions League ក្នុង​រដូវ​កាល​ដំបូង​។ បច្ចុប្បន្ន Leipzig កំពុង​ឈរ​លេខ២ នៅ Bundesliga នាំមុខ​ដាច់​ក្រុម​លេខ៣ Wolfsburg ៧ពិន្ទុ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        162
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        152
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm