រុស្ស៊ី៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបានប្រឈមការរិះគន់ ចំពោះកង្វះបច្ចុប្បន្នភាពការពិតនៃការប្រយុទ្ធនៅអ៊ុយក្រែន។ លោក Sergei Shoigu មានគុណវិបត្តិសម្រាប់កង្វះបទពិសោធន៍យោធារបស់លោក។ ប៉ុន្តែពេលនេះលោកបានធ្វើទស្សនកិច្ចនៅសមរភូមិមុខ ហើយបានវិលត្រឡប់មកលំនៅឋានវិញដោយមានការរៀបចំផែនការ។

លោក Shoigu បាននិយាយទៅកាន់មន្ត្រីនៅទីក្រុងមូស្គូកាលពីថ្ងៃអង្គារថា កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសលោកខាងលិច ដើម្បីបញ្ឆេះម៉ាស៊ីនសង្គ្រាមអ៊ុយក្រែនបានបរាជ័យ ហើយលោកបានពន្យល់ពីមូលហេតុដែលមេបញ្ជាការបានលះបង់ធនធានជាច្រើន ដើម្បីដណ្តើមយកទីក្រុង Bakhmut ភាគខាងកើត។ លោក Shoigu និយាយថា ទីក្រុងនេះគឺជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់កងទ័ពអ៊ុយក្រែននៅក្នុងតំបន់ Donbas។ ការគ្រប់គ្រងបានទីក្រុងនេះនឹងធ្វើឱ្យយើងធ្វើសកម្មភាពវាយលុកបន្ថែមទៀត ចូលជ្រៅទៅក្នុងបន្ទាត់ការពាររបស់ពួកគេ។ ទោះជាយ៉ាងណា ទាហានអ៊ុយក្រែនដែលប្រុងប្រៀបនៅតាមបន្ទាត់សមរភូមិទាំងនោះនិយាយថា រុស្ស៊ីជាទាហានទន់ខ្សោយ ហើយទាហានអ៊ុយក្រែននិយាយថា ពួកគេនឹងមិនចាកចេញនោះទេ។
ទាហានអ៊ុយក្រែនម្នាក់ដែលឈរជើងនៅសមរភូមិមុខនិយាយថា ដរាបណារុស្ស៊ីកំពុងបង្កើតសម្ពាធ វាអាចត្រូវបានបណ្តេញ និងបង្វែរទិសដៅ។ ប្រជាជនជាង ៧០.០០០នាក់រស់នៅក្នុងទីក្រុង Bakhmut មុនពេលសង្គ្រាម ប៉ុន្តែឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោកស្រី Iryna Vereshchuk បាននិយាយកាលពីថ្ងៃអង្គារថា មានពលរដ្ឋនៅសល់មិនដល់ ៤ពាន់នាក់នោះទេ។ លោកស្រីនិយាយថា មនុស្សជាច្រើនកំពុងលាក់ខ្លួននៅក្នុងបន្ទប់ក្រោមដី ដែលអាចធ្វើឱ្យពិបាកក្នុងការជម្លៀសអ្នកដែលចង់ចាកចេញ៕
អត្ថបទ៖ ប៊ុនថន