ទិវា​រត់ប្រណាំង​ស្ដ្រី និង​កីឡា ៨​មីនា​មាន​អ្នកចូលរួម​ជាង ១,៥០០​នាក់​

2023/03/08 06:14:15 pm        150

​រត់ប្រណាំង៖ ទិវា​រត់ប្រណាំង​ស្ដ្រី និង​កីឡា ឬ​ Woman Run 10K ​ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា សហការ​ជាមួយ​ក្រុមហ៊ុន សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ ដើម្បី​អបអរសាទរ​ទិវា​សិទ្ធិ​នារី​អន្ដរជាតិ​ខួប​លើក​ទី​១១២ នៅ​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០២៣ បាន​ប្រព្រឹត្តទៅ​យ៉ាង​រលូន​ដោយមាន​អ្នក​ចូលរួម​ជាង ១,៥០០​នាក់។ ​

​ថ្លែង​ក្នុង​ទិវា​រត់​កម្សាន្ដ​នេះ ឯកឧត្តម វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​បញ្ជាក់​ថា ដោយសារ​កូ​វីដ​-១៩ ព្រឹត្តិការណ៍​នេះ​បាន​ខកខាន​រៀបចំ ២​ឆ្នាំ​មក​ហើយ តែ​បន្ទាប់ពី​ការរៀបចំ​លើក​នេះ​ NOCC ​នឹង​រៀប​ចំ​រៀង​រាល់​ឆ្នាំ​ឡើងវិញ ដើម្បី​ជំរុញ​ស្ដ្រី​ក្នុង​វិស័យ​កីឡា​ផង និង​អបអរ​សិទ្ធិ​នារី​ផង។​ ​ទន្ទឹម​ជាមួយគ្នា​លោកជំទាវ កុយ ពិសី ប្រធាន​គណៈកម្មការ​ស្ដ្រី និង​កីឡា អម​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ក៏បាន​សម្ដែង​នូវ​សេចក្ដី​រីករាយដែល​ទិវា​រត់ប្រណាំង​ស្ដ្រី និង​កីឡាបាន​ត្រឡប់មកវិញ នឹងមាន​ការចូលរួម​យ៉ាង​ផុលផុសទាំង​បុរស និង​នារី ដែល​បញ្ជាក់​ឲ្យ​ឃើញ​ចលនា​ស្ដ្រី​ក្នុង​វិស័យ​កីឡាកំពុងមាន​ការរីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់។​

​ដោយឡែក​កីឡាករ​-​កីឡាការិនី​ចូលរួម​រត់​កម្សាន្ដ​ក្នុង​កម្មវិធី​នេះក៏បាន​សម្ដែង​ការសប្បាយ​ចិត្ត ចំពោះ​អាជ្ញាធរដែល​រៀបចំ​ឲ្យ​មាន​កម្មវិធី​នេះ​ឡើង ដើម្បី​បង្ក​បរិយាកាស​សប្បាយរីករាយ​ដល់​អ្នកចូលរួម ក្នុងការ​លើកកម្ពស់​សុ​ខុ​មាល​ភាព​ផង ពិសេស​ដើម្បី​អបអរសាទរ​ទិវា​សិទ្ធិនារី​អន្ដរជាតិ ៨​មីនា​តែម្ដង។​ ​ជាមួយគ្នាលោក​ Lok Kah Meng ​តំណាង​ក្រុមហ៊ុន​សុ​វណ្ណា​ភូមិ​ឡាយ​ហ្វ៍ បានបង្ហាញ​សេចក្ដីសោមនស្ស​រីករាយដែល​បាន​ចូលរួម​សហការ​រៀបចំ​កម្មវិធី​នេះ​ឡើង ដើម្បី​រួមចំណែក​អភិវឌ្ឍ​វិស័យ​កីឡា​ជាតិ ក៏ដូចជា​ជំរុញ​ស្ដ្រី​ក្នុង​វិស័យ​កីឡា​ឲ្យ​កាន់តែ​រីកចម្រើន ស្របតាម​ចក្ខុវិស័យ​របស់​ក្រុមហ៊ុនដើម្បី​លើកកម្ពស់​សុខុមាលភាព​ប្រជាពលរដ្ឋ​កម្ពុជា​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        118
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        131
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm