កងកម្លាំង​អ៊ីស្រាអែល​សម្លាប់​ជន​ប៉ា​ឡេ​ស្ទី​ន​ ៦​នាក់​រួមទាំង​សកម្មប្រយុទ្ធ​ម្នាក់​ដែល​តាម​ចាប់ខ្លួន​

2023/03/08 07:01:36 pm        485

​អ៊ីស្រាអែល៖ ទាហាន​អ៊ីស្រាអែល​កាលពី​ថ្ងៃ​អង្គារ​បានសម្លាប់​ជន​ប៉ា​ឡេ​ស្ទី​ន ៦នាក់​នៅ​ក្រុង Jenin ជា​ការ​វាយឆ្មក់​ចុងក្រោយ​នៃ​អំពើ​ហិង្សា​នៅ​ក្នុង​តំបន់ West Bank។ ក្រសួងសុខាភិបាល​ប៉ា​ឡេ​ស្ទី​នបាន​និយាយ​ថា មនុស្ស ​៦​នាក់​បាន​ស្លាប់ ម្នាក់​មាន​អាយុ​ ៤៩​ឆ្នាំ និង​អ្នក​ផ្សេងទៀត​មាន​អាយុ​ជាង ​២០​ឆ្នាំ​នៅ​ក្នុង​ការ​ប៉ះទង្គិច​គ្នា​ដោយ​ការ​បាញ់​កាំភ្លើង​។

លោក Nabil Abu Rudeineh អ្នកនាំពាក្យ​របស់​ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​ន​លោក Mahmud Abbas បាន​ហៅ​ការប្រើប្រាស់​គ្រាប់​រ៉ុក្កែត​នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​នៅ​ក្រុង Jenin ជាហេតុ​ការណ៍​ប៉ះទង្គិច​គ្នា​ញឹកញាប់​នៅ​ភាគ​ខាងជើង​តំបន់ West Bank ជា​សកម្មភាព​នៃ​សង្គ្រាម​។​ ​អ្នក​ឃើញ​ហេតុការណ៍​និយាយ​ថា ទាហាន​អ៊ីស្រាអែល​បាន​ចូល​ទៅ​ក្នុង​ជំរំ ហើយ​ហ៊ុមព័ទ្ធ​លំនៅឋាន​មួយ​កន្លែង​ ខណៈ​ក្រុម​សកម្ម​ប្រយុទ្ធ​បាន​វាយ​ប្រយុទ្ធ​តបត​វិញ ដោយ​កងទ័ព​អ៊ីស្រាអែល​រាយការណ៍​ថា ​ឧបករណ៍​បំផ្ទុះ​ត្រូវ​បាន​គប់​មក​លើ​ពួកគេ​។ កងពល​នៅ​ក្រុង Jenin ជា​ក្រុម​សកម្មប្រយុទ្ធ​នៅក្នុង​ជំរំ​បាន​និយាយ​នៅ​លើ​បណ្តាញ Telegram ថា ខ្មាន់កាំភ្លើង​របស់​ពួកគេ​បាន​ប្រយុទ្ធ​ក្នុងការ​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​ជាមួយ​កងកម្លាំង​អ៊ីស្រាអែល​។

​ក្រសួងសុខាភិបាល​ប៉ា​ឡេ​ស្ទី​ន​បាន​និយាយថា យ៉ាងហោចណាស់​មាន​ជន​ប៉ា​ឡេ​ស្ទី​ន​ ២៦​នាក់​បាន​រង​របួស​ក្នុងអំឡុងពេល​ការ​វាយឆ្មក់​កាលពី​ថ្ងៃ​អង្គារដែល​ក្នុងនោះ​មាន ៣នាក់​របួសធ្ងន់​។ នាយករដ្ឋមន្ត្រី​លោក Benjamin Netanyahu បាន​សរសើរ​កងកម្លាំង​អ៊ីស្រាអែល​លើ​ប្រតិបត្តិការ​របស់​ពួកគេ ​នៅក្នុង​ជំរំ​ជនភៀសខ្លួន​នៅ​ក្រុង Jenin តំបន់ West Bank​។ ការ​វាយឆ្មក់​បានបញ្ចប់​ដោយ​បណ្តាល​ឲ្យ​ជន​ប៉ា​ឡេ​ស្ទី​ន​យ៉ាងតិច ​៦​នាក់​ស្លាប់ រួមទាំង​ខ្មាន់កាំភ្លើង​ក្រុម​ហា​ម៉ា​សម្នាក់​ដែល​ត្រូវបាន​គេ​សង្ស័យថា ​បាន​បាញ់សម្លាប់​បងប្អូន​ប្រុស​ជនជាតិ​អ៊ីស្រាអែល ២​នាក់​នៅ​ជិត​ក្រុង Huwara កាលពី​សប្តាហ៍​មុន​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        111
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        149
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm