រដ្ឋអាជ្ញា​ប្រទេស​ចិន​ចោទប្រកាន់​មនុស្ស ៧៨,០០០​នាក់​ពី​បទ​ពុករលួយ​ក្នុង​រយៈពេល​ ៥​ឆ្នាំ​

2023/03/08 07:28:46 pm        495

​ចិន៖ រដ្ឋអាជ្ញា​ជាន់ខ្ពស់​របស់​ប្រទេស​ចិន​បាន​និយាយ​ថា មនុស្ស ​៧៨,០០០​នាក់​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ពុករលួយ​ក្នុង​រយៈពេល​ ៥​ឆ្នាំ​រហូតមកដល់​ឆ្នាំ​២០២២​។ អគ្គ​រដ្ឋអាជ្ញា​លោក Zhang Jun បាន​ប្រកាស​ពី​តួលេខ​នេះ​នៅ​ក្នុង​សភា​ប្រជា​ជនជាតិ​កាលពី​ថ្ងៃ​អង្គារ​។

​ចំនួន​នេះ​គឺ​ទាប​ជាង​តួលេខ​ក្នុងអំឡុងពេល​អាណត្តិ​ ៥​ឆ្នាំ​ដំបូង​របស់​ប្រធានាធិបតី​លោក Xi Jinping រហូតដល់​ឆ្នាំ​២០១៧ ដែល​នៅពេល​នោះ​មនុស្ស​ជាង ២៥០,០០០​នាក់​ត្រូវ​បាន​កាត់ទោស​។ ប៉ុន្តែ​ជាក់​ស្តែង​អំពើពុករលួយ​នៅតែ​រីក​រាលដាល ទោះបី​ជា​មាន​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ​របស់​រដ្ឋបាល​លោក Xi Jinping ក៏ដោយ​។​ លោក Zhang បាន​រាយការណ៍​ថា ចំនួន​ករណី​ឧក្រិដ្ឋកម្ម​ដែល​រំខាន​ដល់​ទី​ផ្សារ និង​សណ្ដាប់ធ្នាប់​សេដ្ឋកិច្ច​បាន​កើន​ឡើង​ជាង ៣០​ភាគរយ​ធៀប​នឹង​រយៈពេល​ប្រាំ​ឆ្នាំមុន​។

លោក​បាន​បញ្ជាក់​ថា រដ្ឋអាជ្ញា​នឹង​ការពារ​ផលប្រយោជន៍​របស់​អ្នក​វិនិយោគ និង​ដាក់ទោស​យ៉ាង​ធ្ងន់ធ្ងរ​ដល់​អ្នក​ប្រព្រឹត្ត​។ ប្រធាន​ផ្នែក​យុត្តិធម៌​នៃ​តុលាការ​កំពូល​ប្រជាជនលោក Zhou Qiang បាន​និយាយ​ទៅកាន់​អង្គ​សន្និបាត​ថា មនុស្ស​ប្រហែល ១៣៩,០០០​នាក់​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ពិរុទ្ធ​ពី​បទ​ពុករលួយ​ក្នុង​រយៈពេល ​៥ឆ្នាំ​ចាប់​តាំង​ពី​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២២​។ លោក​បាន​បញ្ជាក់​ថា អ្នក​ទាំង​ឡាយ​ណា​ដែល​បំពាន​ផលប្រយោជន៍​សាធារណៈ​នឹងត្រូវ​តែ​ទទួលទោស៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        88
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        124
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm