នាយឧត្តមសេនីយ៍ នេត សាវឿន រំលឹកដល់គ្រប់ស្នងការរទាំងអស់ ត្រូវការពារឲ្យបានដាច់ខាតនូវសុខសន្ដិភាព

2023/03/08 07:52:35 pm        543

ភ្នំពេញ៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាស់តឿន និងក្រើនរំលឹកដល់គ្រប់ស្នងការរាជធានី-ខេត្ត និងគ្រប់នាយកដ្ឋានទាំងអស់ ដែលចំណុះឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវតែការពារឲ្យបានដាច់ខាតនូវសុខ សន្ដិភាព និងខឿនសន្ដិសុខជាតិ ធានាស្ថេរភាពសង្គម និងបន្ត បង្រ្កាបរាល់បទល្មើសឲ្យបានសកម្មបន្ថែម​ទៀត ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។

ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំ រៀបចំផ្សព្វផ្សាយការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ និង​អគ្គស្នងការដ្ឋាននគរបាលជាតិ និងអបអរសាទរខួបលើកទី១១២ ទិវាអន្ដរជាតិនារី ០៨ មីនា ឆ្នាំ២០២៣ នារសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣នេះ ​ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន បាន​លើកឡើងថា គ្រប់ស្នងការទាំងអស់ «ត្រូវការពារឲ្យបានដាច់ខាតនូវសុខ សន្ដិភាព និងខឿន​សន្ដិសុខជាតិ ធានាស្ថេរភាពសង្គម​ បន្ដប្រយុទ្ធប្រឆាំងបទល្មើស កាត់បន្ថយបទល្មើស បង្កើន​ភាពកក់ក្ដៅ កាត់បន្ថយការភ័យខ្លាចរបស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន ទាំងបទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ស្ដ្រី និងកុមារតាមគ្រប់ទម្រង់ ពិសេសយក​ចិត្តទុកដាក់​លើបញ្ហាតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានជាដើម»។

នាយឧត្តមសេនីយ៍ បានបន្តទៀតថា ការពង្រឹងការងារសណ្ដាប់ធ្នាប់ ចរាចរណ៍ និងអគ្គិភ័យ។ គោលដៅធំបំផុតកាត់បន្ថយគ្រោះថ្នាក់ ហើយការងារអាទិភាព គឺជំរុញការអប់រំឲ្យមានការចូលរួមពី ព្រោះកងកម្លាំងមិនអាចធ្វើតែឯកឯងបានទេ ពោលត្រូវតែមានការសហការជាមួយស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋ។

ទាក់ទងនិងការងារព្រំដែន នាយឧត្តមសេនីយយ៍ ក៏បានប្រាប់ដល់គ្រប់ស្នងការខេត្តនៅតាម​បណ្តោយ​ព្រំដែនទាំងអស់ត្រូវបន្ដកិច្ចសហការជាមួយកងទ័ពការពារព្រំដែន ​ការពារអធិបតេយ្យជាតិ ពិសេស​ពង្រឹងប្រព័ន្ធការពារតាមព្រំដែន បង្កើនកិច្ចសហការទប់ស្កាត់បទល្មើស លើកកម្ពស់​សមត្ថភាព​ការហ្វឹកហាត់ និងការពង្រឹងស្មារតីសហការជាមួយប្រទេសជិតខាងជាដើម។

សម្រាប់ការងារនគរបាលប៉ុស្ដិ៍រដ្ឋបាល ​នាយឧត្តមសេនីយ៍ នេត សាវឿន បានលើកឡើងថា ត្រូវអនុវត្តឲ្យបានពេញលេញប្រកបដោយប្រសិទ្ធភាពនូវការងារនគរបាល ​និងសហគមន៍។ ការងារនេះជារឿងសំខាន់ ​ព្រោះជាចលករដ៏សំខាន់ជំរុញការអនុវត្តគោលនយោបាយជាតិ ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព។

លើសពីនេះ ត្រូវជំរុញការបណ្ដុះបណ្ដាលមន្ដ្រីនគរបាលប៉ុស្ដិ៍ ​ការឧបត្ថម្ភគាំទ្រ និងផ្លាស់ប្ដូរ​ឥរិយាបថក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានសកម្មបន្ថែមទៀតផងដែរ។

ជាមួយគ្នានោះដែរ នាយឧត្តមសេនីយ៍ ក៏បានរំលឹកដល់ស្នងការទាំងអស់ត្រូវពង្រឹងការងារ​ប្រចាំបញ្ជា និងអន្ដរាគមន៍ ត្រូវត្រៀមលក្ខណៈសម្បត្តិជាប្រចាំដើម្បីចេញសង្គ្រោះ​នៅពេល​មានហេតុការណ៍ និងគ្រប់គ្រងស្ថានការណ៍​ នៅពេលមានហេតុការណ៍កើតឡើង។ ក្នុងនោះត្រូវរៀបចំក្រុមតាមដានប្រព័ន្ធ​ទំនាក់ទំនង​សង្គម ក្រុមប្រតិកម្មរហ័ស ដើម្បីឆ្លើយតប​ដោះស្រាយ និងសំណូមប្រជាពលរដ្ឋ ខណៈនៅអគ្គស្នងការដ្ឋាននគរបាលជាតិ មាន​មជ្ឈមណ្ឌល​ប្រចាំបញ្ជា​ លេខទូរស័ព្ទ ១១៧ រង់ចាំទទួលបណ្ដឹង និងការសួរនាំពី​ប្រជាពលរដ្ឋ​ជាដើម៕អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        31
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        136
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm