Scott Parker មិន​ច្បាស់​ពី​អនាគត​របស់ខ្លួន​ក្រោយ Club Bruges ចាញ់ Benfica ធ្លាក់​ពី UCL

2023/03/08 08:56:50 pm        76

​បាល់ទាត់៖ ​អ្នកចាត់ការ​ក្លិប​បាល់ទាត់ Club Bruges លោក Scott Parker បាន​បញ្ជាក់​ពី​ភាព​ស្រពេច​ស្រពិល​ជុំវិញ​អនាគត​របស់​ខ្លួន បន្ទាប់ពី Club Bruges ចាញ់ Benfica ធ្ងន់​ក ៥-១ និង​សរុប​ទាំងពីរ​ជើង ៧-១ ធ្លាក់​ពី​ក្រប​ខណ្ឌ UEFA Champions League​។ ​

​​អតីត​អ្នកចាត់ការ Fulham រូបនេះ​មានការ​លំបាក​ទៅហើយ​ក្រោយ​ចាញ់​នៅ​ជើង​ទីមួយ ២-០ ក្នុង​ទឹកដី​ខ្លួនឯង​។ ​ត្រលប់មក​ជើង​ទី២ នេះ​ទៀត Benfica ដែល​កំពុងមាន​ទំរង់​ល្អ​រដូវ​កាល​នេះ​រកបាន​ប្រាំ​គ្រាប់​ដោយ Rafael Silva, Joao Mario, David Neres និង Goncalo Ramos ពីរ​គ្រាប់​ម្នាក់ឯង​មុនពេល​ដែល Club Bruges តប​បាន​មួយ​គ្រាប់​ចុង​ម៉ោង​។ ​លោក Scott Parker បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា ច្បាស់​ណាស់​លទ្ធផល​បែបនេះ​នឹង​ធ្វើឱ្យ​គ្រប់គ្នា​សួរថា Club Bruges ទៅមុខទៀត​គិត​បែប​ណា តែ​ចម្លើយ​គឺ​មិន​ច្បាស់លាស់ មិនដឹងថា​ការប្រកួត​ក្នុង​លី​គ​នៅ​ថ្ងៃអាទិត្យ​ខាងមុខ រូបលោក​ជា​អ្នក​ដឹកនាំ​រឺ​អត់​។

​​លោក Scott Parker បាន​ក្លាយជា​អ្នកចាត់ការ​សញ្ជាតិ​អង់គ្លេស​ទី១ ​ដែល​ដឹកនាំ​ក្រុម​របូត ៥គ្រាប់​នៅ UCL ខណៈ Club Bruges នៅពេលនេះ​ឈ្នះ​តែ ២ប្រកួត​គត់​តាំងពី Scott Parker ចូលកាន់​តំណែង​នៅ​ចុងខែ​ធ្នូ​។​ ​ដោយឡែក​នេះ​ជា​រដូវ​កាល​ទី​ពីរ​ជាប់​គ្នា​សម្រាប់ Benfica ដែល​ឡើង​វគ្គ ៨ក្រុម​ចុងក្រោយ UEFA Champions League វគ្គ​ដែល​ពួកគេ​ឡើង​បាន​ខ្ពស់​បំផុត ខណៈ​រដូវ​កាល​មុន​ចាញ់ Liverpool នៅ​វគ្គ​នេះ​។ ​សូមបញ្ជាក់ថា តាំងពី​ក្របខណ្ឌ​អឺរ៉ុប​ផ្លាស់ប្តូរ​ឈ្មោះ​មក UEFA Champions League, Benfica បាន​រង​បរាជ័យ​ទាំង ៥លើក​នៅពេល​ឡើងដល់​វគ្គ ៨ក្រុម​ចុងក្រោយ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        101
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        114
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm