កម្ពុជាគ្រោងដាក់ក្រមា ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក

2023/03/08 09:40:46 pm        670

ភ្នំពេញ៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារលើវិស័យវប្បធម៌ នាទីសី្តការក្រសួង រសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣នេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិ ត្រសិល្បៈ បានស្នើសុំការគាំទ្រពីឯកឧត្តម ផាក់ ចឹងអ៊ុក (Park Jung-Wook) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ដែលទើបតែងតាំងថ្មី ប្រចាំកម្ពុជា ជួយគាំទ្រកម្ពុជា គ្រោងដាក់ក្រមា ទៅអង្គការយូណេស្កូ ក៏ដូចជាអង្គការបេតិកភណ្ឌពិភពលោក ចុះក្នុងបញ្ជី​សម្បតិ្តបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ។

ជាការឆ្លើយតបឯកឧត្តម ផាក់ ចឹងអ៊ុក សូមគាំទ្រនូវសំណើររបស់លោកជំទាវ រដ្ឋមន្រី្ត និង​រាយការណ៍​ជូន និងធ្វើតាមយន្តការណ៍នៃផ្នែកជំនាញ រដ្ឋាភិបាលកណ្តាល ​ដើម្បីសិក្សា និងគាំទ្រ​នូវអ្វីដែលជាសំណើររបស់ភាគីកម្ពុជា។

តាមរយៈនៃជំនួបទ្វេរភាគីនេះ ​ក៏បានលើកឡើងពីកិច្ចសហប្រតិបតិ្តការណ៍ដ៏ល្អរវាងប្រទេសទាំងពីរ កម្ពុជា-កូរ៉េ ដែលបានធ្វើការរួមគ្នាលើវិស័យវប្បធម៌​ ដែលមានសកម្មភាពជាច្រើន ​បានធ្វើជាមួយគ្នា លើសម្បតិ្តបេតិកភណ្ឌរូបី និងអរូបី។

ភាគីកូរ៉េ បានជួយជួសជុលអភិរក្សប្រាសាទនានានៅក្នុងតំបន់អង្គរ ​និងកិច្ចការមួយចំនួនទៀត គឺ​អភិរក្សឯកសារផ្សេងៗ ​ក៏ដូចជាសកម្មភាពសម្តែងសិល្បៈអបអរសាទរខួបការទូត មហោស្រពភាព​យន្ត និងមហោស្រពសិល្បៈផ្សេងៗ។

ក្នុងជំនួបពិភាក្សាការងារខាងលើនេះ ទាំងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា និង​ឯកឧត្តម ផាក់ ចឹងអ៊ុក បានបង្ហាញពីកី្តរីករាយក្នុងការជម្រុញលើកិច្ច​សហប្រតិបតិ្តការ​ដ៏ល្អនេះ​ទៅមុខបន្តទៀត ហើយកិច្ចការមួយចំនួនទៀត ដែលជាកិច្ចការចាស់ ដែលយើងត្រូវរំលឹកឡើង ដោយសារនាពេលកន្លងមក មិនថាប្រទេសកម្ពុជា ​ឬក៏បណ្តាប្រទេសនៅលើពិភពលោកនោះទេ គឺសុទ្ធតែរងផលប៉ះពាល់ខ្លាំងដោយសារវិបតិ្តកូវីដ-១៩។

ដូច្នេះធ្វើឲ្យសកម្មភាពមួយចំនួនមានការរអាក់រអួលលើគម្រោងមួយចំនួន ដូចជា គម្រោងពាក់ព័ន្ធ​នឹងការជួសជុលអភិរក្សប្រាសាទក្នុងតំបន់អង្គរ និងគម្រោងនានាទៀត។

ដូច្នេះលោកជំទាវ រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម ឯកអគ្គរដ្ឋទូតសាធារណរដ្ឋ​កូរ៉េប្រចាំកម្ពុជា បានឯកភាពគ្នា និងជម្រុញ​ស្ថានភាព​ទាំងនោះឡើងវិញ​ ហើយក៏បានគិតគូរផងដែរ នូវសកម្មភាពថ្មីៗ​មួយចំនួនទៀត ដែលជាសក្តានុពលរវាងប្រទេសទាំងពីរ ដូចជា កម្ពុជា សម្បូរ​ទៅដោយបេតិកភណ្ឌវប្បធម៌ ចេញពីនេះក៏មានផលិតជាវត្ថុសិល្បៈផ្សេងៗ​ ត្រង់​ចំណុច​នេះភាគីកូរ៉េ មាន​បទពិសោធន៍លើផ្នែកនេះច្រើន ​ក្នុងការធ្វើយ៉ាងណាឲ្យចរន្តនៃការលក់ដូរ​វត្ថុ​អនុស្សាវរីយ៍ ឬក៏​វត្ថុអ្វីផ្សេងៗ ដែលបង្កើតចេញពីស្នាដៃវប្បធម៌នេះ ​មានការរីកលូតលាស់ច្រើន។ ដូច្នេះ​ទាមទារ​ឲ្យកម្ពុជា-កូរ៉េ ត្រូវធ្វើការផ្លាស់ប្តូរបទពិសោធន៍រួមគ្នា​ ក្នុងជម្រុញនូវសកម្មភាពផ្សេងៗ ក្នុង​ការ​លើកស្ទួយ​និងការធ្វើឲ្យប្រសើរឡើង​នូវវប្បធម៌របស់យើង។

ជាការឆ្លើយតប ​ឯកឧត្តម ផាក់ ចឹងអ៊ុក បានសម្តែងការរីករាយ ​និងចូលរួមសហការ ដោយធ្វើ​យ៉ាង​ណាឲ្យចរន្តនៃសកម្មភាពវប្បធម៌ ​ក៏ដូចជាការធ្វើពាណិជ្ជកម្មផ្សេងៗ​ដែលចេញពីធនធាន​ផលិត​ផលវប្បធម៌នេះ ​មានការរីកចម្រើននាពេលខាងមុខ៕អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        35
ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        32
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        239

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm