Jurgen Klinsmann ទៅដល់​ទឹកដី​កូរ៉េ​ មុន​សន្និសីទ​ព័ត៌មាន​ផ្លូវការ​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​

2023/03/08 10:02:29 pm        82

​បាល់ទាត់៖ អតីត​អ្នកចាត់ការ​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ និង​អាមេរិក​លោក Jurgen Klinsmann បាន​ធ្វើ​ដំណើរ​ទៅ​ដល់​​ទឹកដី​កូរ៉េ​ហើយ មុន​សន្និសីទ​សារព័ត៌មាន​ផ្លូវការ​តែងតាំង​ជា​គ្រូបង្វឹក​ក្រុម​ជម្រើស​ជាតិ​កូរ៉េ​ ជាមួយនឹង​កិច្ចសន្យា​រយៈពេល ៣ឆ្នាំកន្លះ​។

​​បុរស​វ័យ ៥៨ឆ្នាំ​ដែលជា​សមាជិក​ជ័យលាភី​ជើងឯក​ពិភពលោក​ ជាមួយ​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​នៅ​ឆ្នាំ១៩៩០ នោះនឹង​ដឹកនាំ​ក្រុម​កូរ៉េ​ដល់ World Cup 2026 ដែល​នឹង​រៀបចំឡើង​នៅ​ទឹកដី​អាមេរិក ម៉ិ​ក​ស៊ិ​ក និង​កាណាដា​។​ ​ផ្តល់​កិច្ចសម្ភាសន៍​នៅ​អាកាសយានដ្ឋាន និង​ត្រូវបាន​ចោទសួរ​ពី​ផែនការ​ដឹកនាំ​ក្រុម​នោះ លោក Klinsmann ថា គោល​របស់លោក​គ្មានអ្វី​ក្រៅពី​ដឹកនាំ​ក្រុម​ឱ្យទទួល​ជ័យជំនះ​ឡើយ​។​ ​ការងារ​ដំបូង​របស់លោក Klinsmann គឺ​ត្រូវ​ដឹកនាំ​ក្រុម​កូរ៉េ​ទទួល​ការប្រកួត​មិត្តភាព​ទល់នឹង​កូ​ឡុំ​ប៊ី​នៅ​ថ្ងៃទី២៤ ខែមីនា​ខាងមុខ​នៅ​ទីក្រុង Ulsan​។​ ​Jurgen Klinsmann ដែល​ស៊ុត​បញ្ចូល​ទី ៤៧គ្រាប់​ក្នុងការ​បង្ហាញខ្លួន​ឱ្យ​អាល្លឺម៉ង់ ១០៨លើកបានមក​បន្ត​តំណែង​ពី​លោក Paulo Bento ដែល​បាន​ចាក​ចេញពី​តំណែង​ក្រោយ​ចំណាយពេល ៤ឆ្នាំ​ដឹកនាំ​ក្រុម បន្ទាប់ពី​កូរ៉េ​ធ្លាក់​នៅ​វគ្គ ១៦ក្រុម​ចុងក្រោយ World Cup 2022 នៅ​កាតា​។

​​អតីត​អ្នកចាត់ការ Tottenham Hotspur រូបនេះ​នៅ​ទំនេរ​ពី​អាជីព​ជា​អ្នកចាត់ការ​រយៈពេល​ជាង ៣ឆ្នាំ​មកហើយ ដោយ​ចុងក្រោយ​បំផុត​គឺ​ដឹកនាំ​ក្លិប​អាល្លឺម៉ង់ Hertha Berlin បាន​ត្រឹម ១០សប្តាហ៍​។ ​លោក Klinsmann ក៏​ធ្លាប់​ដឹកនាំ​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​ផងដែរ ​នៅពេល​អាល្លឺម៉ង់​ជា​ម្ចាស់ផ្ទះ World Cup 2006 ដោយបាន​ទទួល​ចំណាត់ថ្នាក់​លេខ៣ និង​ដឹកនាំ​អាមេរិក​ឡើងដល់​វគ្គ ១៦ក្រុម​ចុងក្រោយ World Cup 2014 នៅ​ប្រេ​ស៊ី​ល​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        11
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        84
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់

2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm