ប្រទេស​ក្រិ​ក​ប្រឈម​ការធ្វើ​បាតុកម្ម​ថ្មីៗ និង​ការតវ៉ា​ជុំវិញ​គ្រោះថ្នាក់​រថភ្លើង​បុក​គ្នា

2023/03/08 10:16:09 pm        585

​ក្រិក៖ ប្រទេស​ក្រិ​ក​ប្រឈមមុខ​នឹងធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ជាថ្មី និង​ការតវ៉ា​នៅ​ទូទាំងប្រទេស​នៅ​ថ្ងៃ​ពុធ​នេះ ខណៈ​កំហឹង​កើនឡើង​ចំពោះ​សោកនាដកម្ម​ឧបត្តិហេតុ​រថភ្លើង​បុក​គ្នា​ដ៏​អាក្រក់​បំផុត​របស់​ប្រទេស ​ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស ៥៧នាក់​ស្លាប់​កាលពី​សប្តាហ៍​កន្លងទៅនេះ​។​

​មនុស្ស ១៤នាក់​កំពុង​ស្ថិតនៅក្នុង​មន្ទីរពេទ្យ បន្ទាប់ពី​រថភ្លើង​ដឹកទំនិញ​មួយគ្រឿង​បាន​បុក​ជាមួយ​រថភ្លើង​ដឹក​អ្នកដំណើរ​មួយគ្រឿង​ផ្សេងទៀត ​ដែល​ភាគច្រើន​ជា​និស្សិត​នៅលើ​រថភ្លើងនៅ​ជិត​ទីក្រុង Larissa កាលពី​ថ្ងៃទី២៨ ខែកុម្ភៈ​។ ប្រធាន​ស្ថានីយ​ម្នាក់ដែល​បាន​សារភាពថា ភ្លេច​បើកផ្លូវ​រថភ្លើង​មួយ​ខ្សែ​ទៀតបណ្តាល​ឲ្យ​រថភ្លើង​រត់​លើ​ផ្លូវដែក​តែមួយត្រូវបាន​ចាប់ខ្លួន និង​ចោទប្រកាន់​ពីបទ​មនុស្សឃាត​ដោយ​ការធ្វេសប្រហែស និង​ការរំខាន​ដល់​ការដឹកជញ្ជូន​។ លោក​ត្រូវ​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​មួយជីវិត ​ប្រសិនបើ​ត្រូវបាន​កាត់ទោស​។ ប៉ុន្តែ​កំហឹង​ជា​សាធារណៈ​នៅតែ​រាលដាល​ក្នុងប្រទេស​ក្រិ​កក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកនេះ​ ចំពោះ​ការគ្រប់គ្រង​បណ្តាញ​ផ្លូវ​រថភ្លើង​របស់​រដ្ឋាភិបាល​មិនបាន​ត្រឹមត្រូវ និង​ពុំបាន​បន្ត​កំណែទម្រង់​សុវត្ថិភាព​។

នៅ​ថ្ងៃ​ពុធ​នេះ មន្ត្រីរាជការ​ប្រទេស​ក្រិ​កបានរៀប​ចំ​ការ​បាតុក​ម្ម​ថ្មី ២៤ម៉ោង​រួមជាមួយ​ក្រុម​វេជ្ជបណ្ឌិត គ្រូបង្រៀន អ្នកបើក​រថយន្តក្រុង និង​បុគ្គលិក​នាវា​ចម្លង​។ ផ្លូវ​រថភ្លើង​នៅតែ​មិន​ដំណើរការ​ក្នុង​រយៈពេល​ ៨​ថ្ងៃ​ជាប់​គ្នា​មកនេះ ខណៈ​កម្មករ​រថភ្លើង​បន្តសកម្មភាព​ធ្វើបាតុកម្ម ដែល​ពួកគេ​បានចាប់ផ្ដើម​បន្ទាប់ពី​គ្រោះថ្នាក់​មក​។ ការតវ៉ា​កាលពី​សប្តាហ៍​មុន​ដែល​បង្កឡើង​ដោយ​រថភ្លើង​បុក​គ្នា ត្រូវបាន​មើលឃើញថា​ នគរ​បាលប​ង្ក្រា​ប​កុប្ប​កម្មបាន​ប៉ះទង្គិច​គ្នា​ម្តង​ហើយ​ម្តងទៀត​ជាមួយ​ក្រុមបាតុករ រួមទាំង​នៅ​ទីក្រុង Athens​។ ក្រសួង​សណ្តាប់ធ្នាប់​សាធារណៈ​បាន​និយាយថា ​កិច្ចពិភាក្សា​កំពុង​ត្រូវបាន​ធ្វើឡើង​ជាមួយ​អ្នករៀបចំ​បាតុកម្ម ​ដើម្បី​បញ្ចៀស​អំពើហិង្សា​ថ្មី​។ រដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូន​របស់​ប្រទេស​ក្រិ​កបាន​លាលែង​ពី​តំណែង​កាលពី​ថ្ងៃទី១ ខែមីនា ហើយ​នាយករដ្ឋមន្ត្រី​លោក Kyriakos Mitsotakis បាន​សុំ​អភ័យទោស​ដល់​ក្រុមគ្រួសារ​ជនរងគ្រោះ​ទាំងអស់​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        47
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        77
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        64

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm