ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកំពង់ធំ ដឹកនាំដាំដើមឈើជាង ១០០ដើម អបអរបុណ្យទន្លេលើកទី៧

2023/03/08 10:26:46 pm        630

ភ្នំពេញ៖ នាឱកាសចាប់ផ្ដើមពិធីបុណ្យទន្លេលើកទី៧នៅខេត្តកំពង់ធំ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកំពង់ធំ បានដឹកនាំសកម្មភាពដាំដើមឈើប្រមាណជាង ១០០ដើម នៅសួន​អាពាហ៍ពិពាហ៍ ស្ថិតនៅក្នុងឃុំ ត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីជំរុញ​ស្មារតី​ដាំដើមឈើ ថែរក្សាការពារព្រៃឈើ ​និងចូលរួមទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងបទល្មើសព្រៃឈើជាដើម។

ក្នុងសកម្មភាពដាំដើមឈើ ដែលបានធ្វើឡើង នៅព្រឹកថ្ងៃទី៨ ខែមីនា នេះ លោក អ៊ុន បុត្ត អភិបាលរងខេត្តកំពង់ធំ បានលើកឡើងថា ការដាំដើមឈើ នាឱកាសនេះ គឺជាសកម្មភាពបង្ហាញ​ឱ្យឃើញពីការស្រឡាញ់បរិស្ថាន ស្រឡាញ់សហគមន៍ ។ ការដាំដើមឈើមួយដើម ​នៅថ្ងៃនេះ ស្មើនឹងការ​សន្សំទ្រព្យ ដ៏ធំធេងសម្រាប់ការរស់នៅរបស់កូនចៅជំនាន់ក្រោយ ។

លោកបានបញ្ជាក់ថា «សកម្មភាពដាំដើមឈើ នៅថ្ងៃនេះ ​នឹងក្លាយទៅជាចលករជួយ​ជំរុញ​មហាជន​ឱ្យបន្តចូលរួមដាំដើមឈើឡើងវិញ ​និងចូលរួមថែរក្សាការពារព្រៃឈើ ដែលមានស្រាប់​សម្រាប់​បច្ចុប្បន្ន និងទៅអនាគត» ។

ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍ ​បានលើកឡើងថា​ កម្ពុជា គឺជាប្រទេស ដែល​សម្បូរទៅដោយសម្បត្តិវប្បធម៌ ​សម្បត្តិធនធានធម្មជាតិ ដែលអំណោយផលដល់ការបង្កើត​នូវសក្ដានុ ពលអេកូទេសចរណ៍ ដែលជាគោលដៅ និងផលិតផលទេសចរណ៍មួយដ៏ទាក់ទាញ។

ឯកឧត្តម ​បានលើកទឹកចិត្តប្រជាពលរដ្ឋ ពិសេសគូស្វាមីភរិយាថ្មី ​អាចមកដាំដើមឈើនៅសួន អាពាហ៍ពិពាហ៍នេះឱ្យបានគ្រប់គ្នា ​ព្រោះការដាំដើមឈើនេះ ​មិនមែនសម្រាប់តែទេសចរនោះទេ ពិសេស ​គឺសម្រាប់គូស្វាមីភរិយាថ្មី អាចដាំក្រោយពេលរៀបការហើយ ​ហើយថែរក្សាឱ្យបានរស់រាន លូតលាស់ធំ ធាត់ ទុកសម្រាប់កូនចៅជំនាន់ក្រោយ ។ «ដើមឈើ អាចខ្វះមនុស្សបាន តែ​មនុស្ស​មិនអាចខ្វះដើមឈើ បានទេ» ពោលគឺនៅកន្លែងណា​ ក៏មនុស្សត្រូវការដើមឈើដែរ ។ «ដើមឈើជួយទាក់ទាញភ្ញៀវទេសចរ ​ជំរុញឱ្យសេដ្ឋកិច្ចសហគមន៍កាន់តែប្រសើរឡើង ទីណាមាន​ដើមឈើ ទីនោះមានទេសចរ» ។

កូនឈើ ដែលបានដាំនាឱកាសនេះ គឺមានចំនួនសរុបប្រមាណជាង១០០ដើម​ ភាគច្រើន​ជា​ប្រភេទ​ដើមធ្នង់ ​បេង ​និងនាងនួន​ ដែលសុទ្ធតែជាប្រភេទឈើប្រណីត ៕អត្ថបទ៖ លី សាងស៊ីន

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        40
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        111
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm