បុណ្យទន្លេនៅខេត្តកំពង់ធំ បានចាប់ផ្ដើមនៅថ្ងៃនេះ

2023/03/08 10:53:58 pm        951

កំពង់ធំ៖ នៅថ្ងៃនេះ ពិធីបុណ្យទន្លេលើកទី៧ ចាប់ផ្តើមប្រារព្ធនៅចំណុចសួនស្ទឹងសែន ខេត្តកំពង់ធំ ក្រោមប្រធានបទ “ទន្លេរបស់យើងដើម្បីបច្ចុប្បន្ន និងអនាគត” ។

ពិធីបុណ្យទន្លេលើកទី៧ ចាប់ផ្តើមប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨-១០ ខែមីនានេះ ដែលពិធីបើកជាផ្លូវការ នឹងត្រូវប្រព្រឹត្តទៅក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នារាត្រីថ្ងៃទី៩ ខែមីនា នេះ ។

បុណ្យទន្លេ មានគោលបំណងជំរុញលើកតម្លៃ ​និងផ្សព្វផ្សាយសក្កានុពល​ ទេសចរណ៍​ខេត្តតាមដង ទន្លេ ជាពិសេសលើកទឹកចិត្តដល់ប្រជាជននៅតាមបណ្តាខេត្តនៅតាមដងទន្លេទាំងអស់ ឱ្យចូលរួមយ៉ាងសកម្ម ក្នុងការងារអភិវឌ្ឍន៍ទេសចរណ៍សហគមន៍ ។

ពិធីបុណ្យទន្លេ នឹងមានសកម្មភាពសំខាន់ៗ ដូចជា ១. ផ្សព្វផ្សាយផ្ទាល់នូវការសម្តែងទស្សនីយ ភាពសិល្បៈ ការគំតន្រ្តី ដោយមានការ​ចូលរួម​ពី​សំណាក់​ក្រុម​សិល្បករ ​សិល្បការិនី តារាចម្រៀង​ជាតិ និង អន្តរជាតិ និងការបាញ់កាំជ្រួចអបអរសាទរពិធីបុណ្យទន្លេ, ២. មហោស្រពម្ហូបអាហារខ្មែរ និងអន្តរជាតិ ព្រមទាំងបង្ហាញនូវផលិតផលទេសចរណ៍ គម្រោងអភិវឌ្ឍន៍ទេសចរណ៍​ខេត្តតាម​ដងទន្លេ និងការតាំងពិពរណ៍ផលិតផលទេសចរណ៍ក្នុងស្រុក, និង៣. សកម្មភាពកីឡា ដោយមានការចូលរួមពីសំ ណាក់កីឡាករ ​និងកីឡាការនីជាតិ ​អន្តរជាតិ ។

នាឱកាសរៀបចំពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ រាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការ រៀបចំបុណ្យ ​ក៏ខិតខំជំរុញស្មារតី និងសកម្មភាពកីឡាទៅដល់កីឡាករ-កីឡាការនី និងប្រជាជនទូទៅ ​ដើម្បីរួមគ្នាឆ្ពោះទីកាន់ការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ផងដែរ ដែលនៅសល់តែ៥៨ថ្ងៃទៀតប៉ុណ្ណោះ។

ឯកឧត្តមមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ​និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC តែងតែជំរុញដល់អនុគណៈកម្មការរៀបចំព្រឹត្តិការណ៍​កីឡាក្នុងពិធីបុណ្យទន្លេ ឱ្យបន្តការ​ផ្សព្វផ្សាយបញ្ជ្រាបដល់ប្រជាជនពីការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនេះ និងត្រូវកៀរគរ​ឱ្យមាន​ការចូលរួម លេងកីឡា និងជំរុញឱ្យមានការរៀបចំទីលានលេងកីឡាច្រើនប្រភេទ ៕អត្ថបទ៖ លី សាងស៊ីន

 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        37
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        143
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm