រយៈពេលជាង ៦ឆ្នាំមកនេះ រដ្ឋាភិបាលកម្ពុជាបើកប្រាក់ឧបត្ថម្ភដល់ស្រ្តីសម្រាលកូនរួចសរុបជាង ៣៥លានដុល្លារអាម៉េរិក

2023/03/08 11:07:42 pm        143

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា គិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ដល់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ មានកម្មការិនីឆ្លងទន្លេចំនួនសរុបជាង ៣៥ម៉ឺន ៦ពាន់នាក់ ចំនួនកូនជាង ៣៥ម៉ឺន ៨ពាន់នាក់ បានផ្តល់ប្រាក់ឧបត្ថម្ភសរុបជាង ១៤៣ប៊ីលានរៀល ឬស្មើនឹងប្រមាណជាង ៣៥លានដុល្លារអាម៉េរិក។

​នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសសេរថា វឌ្ឍនៈភាពនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនកម្មករនិយោជិតនារី ក្នុងពេលមានបុត្រ តាមស្ថិតិកម្មការិនីឆ្លងទន្លេនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣នេះ មានចំនួន ១៦៤នាក់ ចំនួនកូន ១៦៥នាក់ បានផ្តល់ប្រាក់ឧបត្ថម្ភសរុប ៦៦លានរៀល។

ឯកឧត្តម បានឲ្យដឹងទៀតថា បើគិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ មានកម្មការិនីឆ្លង​ទន្លេចំនួនសរុបជាង ១ម៉ឺន ២ពាន់ ១០០នាក់ ចំនួនកូនជាង ១ម៉ឺន ២ពាន់ ២០០នាក់ បានផ្តល់ប្រាក់ឧបត្ថម្ភសរុបជិត ៥ប៊ីលានរៀល។ ឯកឧត្តមបានបញ្ជាក់ថា យោងតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កម្មវិធីនេះ នឹងបន្តអនុវត្តន៍ដើម្បីគាំពារមាតា និងទារក ក្នុងចំណោមបងប្អូនកម្មករនិយោជិតសេដ្ឋកិច្ចក្នុង និង​ក្រៅប្រព័ន្ធជានារី។

សូមបញ្ជាក់ថា ការបើកផ្តល់ប្រាក់ឧបត្ថម្ភដល់ស្រ្តីសម្រាលកូននេះ សម្រាប់ស្រ្តីសម្រាលកូនមួយ (ទោល) ទទួល​បានប្រាក់ចំនួន ៤០ម៉ឺនរៀល, កូនភ្លោះ២ (ពីរនាក់) ទទួលបាន៨០ម៉ឺនរៀល, កូនភ្លោះ៣ ទទួលបាន១២០ម៉ឺនរៀល។ លើសពីនេះទៀត ចំពោះកូនភ្លោះ ០៣នាក់ ជាកូនរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយ​ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៥លានរៀលបន្ថែមទៀត ពីសម្តេចតេជោផ្ទាល់ផងដែរ៕ អត្ថបទ​៖ ឈិត បូរ៉ាវី​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm