យុទ្ធនាការ «បរិច្ចាគឈាម សង្គ្រោះជីវិត» របស់សមាគមធនាគារនៅកម្ពុជា និងជីប ម៉ុង

2023/03/09 01:57:36 am        723

ភ្នំពេញ៖ សមាគមធនាគារនៅកម្ពុជា និងក្រុមហ៊ុន ជីប ម៉ុង ក្រោមកិច្ចសហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ បានរៀបចំយុទ្ធនាការបរិច្ចាគឈាមស្ម័គ្រចិត្ត ដើម្បីផ្ដល់ជីវិតទីពីរ ដល់អ្នកត្រូវការសង្គ្រោះជីវិតបន្ទាន់ ដោយទទួលបានការគាំទ្រពីអ្នកស័្មគ្រចិត្តប្រមាណជាង ២០០នាក់ នៅផ្សារទំនើប ជីប ម៉ុង ២៧១មេហ្គាម៉ល។

​យុទ្ធនាការ «បរិច្ចាគឈាម សង្គ្រោះជីវិត» នេះបានធ្វើឡើងដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣។

លោក Han Peng Kwang ហេរញ្ញិក សមាគមធនាគារនៅកម្ពុជា បានថ្លែងអំណរគុណដល់អ្នកស្ម័គ្រចិត្ត និងសប្បុរសជនទាំងអស់ ដែលបានចូលរួមក្នុងយុទ្ធនាការបរិច្ចាគឈាមសង្គ្រោះជីវិតនេះ។ សកម្មភាពនេះ បានបង្ហាញពីកាយវិការមនុស្សធម៌ ក្នុងការចូលរួមជួយសង្គ្រោះជីវិតមនុស្ស និងបានចូលរួមចំណែកក្នុងលើកកម្ពស់ការយល់ដឹងពីអត្ថប្រយោជន៍ នៃការបរិច្ចាគឈាមផងដែរ។

ចំណែកអ្នកស្រី ងិន លីដា ប្រធានផ្នែកទំនាក់ទំនងសាធារណៈ នៃក្រុមហ៊ុន ជីប ម៉ុង មានប្រសាសន៍ថា ការចាប់ដៃគ្នារៀបចំកិច្ចបរិច្ចាគឈាមលើកនេះ គឺឈរលើគោលដៅរួមគ្នារបស់ ជីប ម៉ុង និងសមាគមធនាគារនៅកម្ពុជា ក្នុងការរួមចំណែកជួយសង្គមជាតិ តាមរយៈការលើកកម្ពស់ចលនាមនុស្សធម៌នៃការបរិច្ចាគឈាមស្ម័គ្រចិត្ត ដើម្បីបំពេញតម្រូវការឈាម និងផុសស្មារតីប្រជាពលរដ្ឋបន្តចែករំលែកក្ដីស្រឡាញ់ និងជួយគ្នាទៅវិញទៅមក ដោយមិនប្រកាន់ពូជសាសន៍ ឬសាសនាអ្វីឡើយ។

ទន្ទឹមគ្នានោះដែរ លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ក៏បានអំពាវនាវឱ្យមានការគាំទ្របន្តទៀតតាមគ្រប់រូបភាពក្នុងយុទ្ធនាការផ្សេងៗក្នុងពេលខាងមុខ។ កិច្ចបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពទេ ហើយឈាមមានប្រភពតែមួយគត់ គឺពីមនុស្ស មិនមានរោងចក្រឱសថណាផលិតបានទេ។ សូមកុំរង់ចាំដល់វេលាមួយនៅពេលដែលយើងចង់ធ្វើអំណោយឈាម បែរជាហួសពេល។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តម អ៊ូ ចាន់តារា អគ្គលេខាធិការ ធនាគារជាតិនៃកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា យុទ្ធនាការនេះ គឺដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ក៏បានលើកទឹកចិត្តដល់យុវជន និងសាធារណជនទាំងអស់ បន្តជួយគាំទ្រ និងចូលរួមក្នុងសកម្មភាពមនុស្សធម៌នេះបន្តទៀត។

សូមបញ្ជាក់ដែរថា តម្រូវការឈាមប្រចាំថ្ងៃសរុបមានជាង២៥០ប្លោកនៅរាជធានីភ្នំពេញ។ តម្រូវការឈាមទូទាំងប្រទេសមានប្រមាណជិត១០ម៉ឺនប្លោក ដែលលើសពីឆ្នាំមុនៗជិត២០% ហើយមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានគ្របដណ្តប់ជាង៧០%នៃការផ្គត់ផ្គង់ឈាមទូទាំងប្រទេស។ ចំណែកការទទួលបានឈាមតាមរយៈសប្បុរសជនដោយមិនគិតកម្រៃនិងដោយស័្មគ្រចិត្តឆ្លើយតបបានប្រហែលតែ ១០% តម្រូវការក្នុងប្រទេសប៉ុណ្ណោះ ខណៈដែលប្រទេសជិតខាងការបរិច្ចាគឈាមដោយស្ម័គ្រចិត្តអាចផ្គត់ផ្គង់រហូតដល់លើសពី ៩០%នៃតម្រូវការ។ នេះបើយោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        181
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        157
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        181

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm