អាជ្ញាធររាជធានីភ្នំពេញ ចុះដោះស្រាយបញ្ហារឿងពលករជាង ១០០នាក់ចាញ់បោកមេខ្យល់

2023/03/09 08:33:10 am        251

ភ្នំពេញ៖ ពលករជាង ១០០នាក់ចាញ់បោកមេខ្យល់ថា រត់ការនាំទៅធ្វើការនៅប្រទេសកូរ៉េ ដោយអ្នកខ្លះចំណាយអស់លុយចាប់ពី ៨០០ដុល្លារដល់ ១០០០ដុល្លារសហរដ្ឋអាមេរិក ឥឡូវត្រូវបានអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ សហការជាមួយសាលារាជធានីភ្នំពេញ ចុះដោះស្រាយ នៅសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ នាល្ងាចថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ ប្រាប់ឱ្យដឹងថា ពលករដែលចាញ់ល្បិចឆបោកមេខ្យល់ថា រត់ការទៅធ្វើការនៅប្រទេសកូរ៉េ សរុបទាំងអស់ ១២៥នាក់ ( ស្រី ៣៨នាក់) ក្រោយកើតហេតុអាជ្ញាធរសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ចាប់ខ្លួនជនសង្ស័យជាមេខ្យល់ ៤នាក់ ( ប្រុស ៣នាក់ ស្រី ម្នាក់ ) បញ្ជូនទៅកាន់​ស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី ។

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ប្រាប់បន្តថា ពលករដែលចាញ់ល្បិចឆបោកមេខ្យល់ថា រត់ការទៅ​ធ្វើការនៅប្រទេសកូរ៉េទាំង ១២៥នាក់ ( ស្រី ៣៨នាក់) នោះ ត្រូវបានក្រុមមេខ្យល់ទាំង​អស់នោះប្រើល្បិចឆបោកមកពីបណ្តាខេត្តនានា មានអ្នកខ្លះជាបងប្អូនបង្កើត និងអ្នកខ្លះទៀត បងប្អូនជីដូនមួយក៏មានដែរ ។ ដោយពលករខ្លះ ត្រូវចំណាយអស់លុយ ៨០០ដុល្លារ និងអ្នកខ្លះអស់លុយរហូតដល់ ១០០០ដុល្លារសហរដ្ឋអាមេរិក ។

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ប្រាប់បញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ពី ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អាជ្ញាធររាជធានីភ្នំពេញបាន​បញ្ចេញ​រថយន្តដឹកបងប្អូនពលករទាំងអស់នោះទៅស្រុកកំណើតរៀងៗខ្លួន ដោយមិនគិតថ្លៃឡើយ ។

ជំនួសមុខអាជ្ញាធររាជធានីភ្នំពេញ សូមអំពាវនាវប្រជាពលរដ្ឋទាំងអស់ សូមកុំចាញ់បោក​មេខ្យល់​ដែលសន្យាថា រត់ការទៅធ្វើការនៅប្រទេសនេះ ប្រទេសនោះ ការពិតគឺជាល្បិចកល់​សម្រាប់បោកបញ្ឆោតបងប្អូនទាំងអស់ ដើម្បីបានលុយពីបងប្អូន ។ មុននឹងបងប្អូនធ្វើអ្វីមួយ ត្រូវពិនិត្យ និងគិតអោយបានដិតដល់បំផុត តើក្រុមហ៊ុន មានយីហោឬអត់ ? និង មានអាជ្ញាប័ណ្ណអនុញ្ញាត ឬទេ ? ៕តារាវុទ្ធី

អត្ថបទដែលទាក់ទង

FASMEC ផ្តល់ចំណេះដឹងដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យមជាច្រើននៅខេត្តកំពង់ធំ
2024/05/19 02:38:03 pm        1
នាវាកងទ័ព​ជើងទឹកចិន ពីរគ្រឿង ចូលចតធ្វើទស្សនកិច្ច ពង្រឹងមិត្ដភាព និងកិច្ចសហប្រតិបត្ដិការជាមួយកម្ពុជា
2024/05/19 12:55:25 pm        1
មន្ដ្រីដឺបេម្នាក់កំពុងប្រើគ្រឿងចក្រឈូសឆាយដីព្រៃសហគមន៍​ និងឈូសរំលោភយកដីប្រជាពលរដ្ឋទាំងមានសលាកបត្រ
2024/05/19 11:08:35 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាលអ៊ីស្រាអែល ក្នុងការតវ៉ាទាមទារឱ្យមានការដោះលែងចំណាប់ថ្នូរ

2024/05/19 03:58:00 pm
​អ្នកនយោបាយកេនយ៉ា ដាក់ញត្តិប្រឆាំងនឹងបេសកកម្មដាក់ពង្រាយនគរបាលទៅប្រទេសហៃទី
2024/05/19 03:55:46 pm
​រលកកម្ដៅដ៏ខ្លាំងក្លា និងភ្លៀងធ្លាក់ត្រូវបានព្យាករណ៍នៅតំបន់ខ្លះនៃប្រទេសឥណ្ឌា
2024/05/19 03:26:14 pm
​ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន នៅតំបន់សង្រ្គាមហ្កាហ្សា ឡើងដល់ជិត ៣៥.៤០០ នាក់
2024/05/19 03:03:40 pm
​ជម្លោះយោធាដ៏អូសបន្លាយនៅក្នុងប្រទេសស៊ូដង់ ធ្វើឱ្យខូចខាតដល់ប្រព័ន្ធវេជ្ជសាស្ត្រ
2024/05/19 02:50:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/18 11:12:20 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/08 06:02:24 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/16 10:37:59 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/05/17 06:08:59 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/05/05 11:19:21 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am