បាល់ទាត់​ពានរង្វាន់​យុវជន​ខេត្តស្វាយរៀង​ដំណើរការ​ប្រកួត​ហើយ​

2023/03/09 06:18:14 pm        270

​បាល់ទាត់៖ ដូច​ការគ្រោងទុក​នៅ​ថ្ងៃ​ពុធ ទី​០៨ ខែមីនា ឆ្នាំ​២០២៣ ពានរង្វាន់​បាល់ទាត់​ស្វាយរៀង​ខាប់​យុវជន​អាយុ​ក្រោម ​១៥​ឆ្នាំ​បានចាប់ផ្តើម​ដំណើរការ​ប្រកួត​វគ្គ​ជំ​រុះ​ក្នុង​ពូ​ល នៅ​ទីលាន​វិទ្យាល័យ​ស្វាយ​រំពារ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​។​

​សម្រាប់​លទ្ធផល​ថ្ងៃ​បើកឆាក​នេះ ពូ​ល ក ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង (U15) ចាញ់ RED BULL U15 ២​ទល់នឹង​៣ យុវជន​សង្កាត់​ស្វាយ​តឿ ស្មើ​សស​យក ស្រុក​រមាសហែក ១​ទល់នឹង​១ និង​គោព្រៃ​ភូមិ​ស្វាយ​ធំ សស​យក ស្រុក​រំដួល​។

បាល់ទាត់​ពានរង្វាន់​យុវជន​ស្វាយរៀង​អាយុ​ក្រុម​ ១៥​ឆ្នាំ​មាន ​២១​ក្រុម​ចូលរួម​ប្រកួត​ដោយ​បែង​ចែក​ជា​ ០៤​ពូ​ល​រួមមាន​៖ ពូ​ល ក មាន ​០៦​ក្រុម ព្រះខ័ន​រាជ​ស្វាយរៀង U15, RED BULL U15, យុវជន​សង្កាត់​ស្វាយ​តឿ​, សស​យក ស្រុក​រមាសហែក​, គោព្រៃ ភូមិ​ស្វាយ​ធំ​, សស​យក ស្រុក​រំដួល​។ ពូ​ល ខ មាន ​០៥​ក្រុម ដា​រ៉ូ​ពិ​ទូ Sports FC, ភូមិ​ហ៊ីង​, MST FC, សស​យក ស្រុក​ស្វាយជ្រំ​, និង​ត្នោត FC​។ ពូ​ល គ មាន​ ០៥​ក្រុម យុវជន​គគីរ​សោម U15, UNITED SEZ U15, សស​យក ស្រុក​ចន្ទ្រា​, សស​យក ស្រុក​ស្វាយទាប​, និង​សស​យក ស្រុក​កំពង់រោទិ៍ ចំនែក ពូ​ល ឃ មាន ​០៥​ក្រុម ​សស​យក ក្រុង​ស្វាយរៀង​, យុវជន​ជី​ភូ​, យុវជន​សាមគ្គី U15, យុវជន​ចុង​ព្រែក​, ពិសី​ព្រែក​ប្រសូត​។​

​ការប្រកួត​រៀបចំឡើង​រៀងរាល់ថ្ងៃ​សៅរ៍ និង​អាទិត្យ និង​ថ្ងៃ​ឈប់សម្រាក​បុណ្យជាតិ ដោយ​ក្នុង​មួយ​ថ្ងៃ​ធ្វើការ​ប្រកួត​ចំនួន ​០៣​ប្រកួត គូ​ទី​១ ​ចាប់ផ្តើម​វេលា​ម៉ោង​ ០៨​ព្រឹក គូ​ទី​២ វេលា​ម៉ោង​ ២​រសៀល និង​គូ​ទី​៣ វេលា​ម៉ោង​ ០៤​រសៀល​។ ការប្រកួត​ជំ​រុះ​ក្នុង​ពូ​ល​ចាប់ផ្តើម​នៅ​ថ្ងៃ​០៨ ខែមីនា ឆ្នាំ​២០២៣ រហូត​ដល់​ថ្ងៃ​៣០ ខែ​មេសា ឆ្នាំ​២០២៣ និង​វគ្គ​ខ្វែង​ធ្វើការ​ប្រកួត​ថ្ងៃ​០៦ ខែ​ឧសភា​រហូត​ដល់​ថ្ងៃ​២១ ខែ​ឧសភា ឆ្នាំ​២០២៣។ ​ពានរង្វាន់​បាល់ទាត់​ស្វាយរៀង​ខាប់​យុវជន​អាយុ​ក្រោម​ ១៥​ឆ្នាំ​លើក​ទី​១ ឆ្នាំ​២០២៣ ត្រូវបាន​ផ្តួចផ្តើម​រៀបចំឡើង​ដោយ​ឯកឧត្តម ឌី វិជ្ជា អនុប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ស្វាយរៀង​៕ អត្ថបទ៖ គង់ ហួន

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        143
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        155
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        159

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm