ចិន​ព្រមាន​ថា ​ខ្លួន​នឹង​ចាត់វិធានការ​កាន់តែ​ក្ដៅ បើ​មេដឹកនាំកោះ​តៃវ៉ាន់​ទៅ​ជួប​ប្រធាន​សភា​អាមេរិក​

2023/03/09 06:32:57 pm        582

​ចិន៖ ប្រទេស​ចិន​បាន​ព្រមាន​កោះ​តៃវ៉ាន់​ថា ខ្លួន​នឹង​ចាត់វិធានការ​ឆ្លើយតប​កាន់តែ​ក្ដៅ​ថែមទៀត​ ជាង​សម​យុទ្ធ​យោធាដ៏​ធំ​បំផុត​មិន​ធ្លាប់​មាន​កាលពី​រដូវក្ដៅ​ឆ្នាំមុន ប្រសិនបើ​មេដឹកនាំ​របស់​កោះ​នេះ​ជួប​អ្នក​នយោបាយ​ជាន់ខ្ពស់​អាមេរិក ​តាម​គម្រោង​នៅ​ខែក្រោយ​មែន​នោះ​។

​ប្រធាន​សភា​អាមេរិក​លោក Kevin McCarthy គ្រោង​នឹង​ជួបពិភាក្សា​ជាមួយ​លោកស្រី Tsai Ing-wen មេដឹកនាំ​កោះ​តៃវ៉ាន់​នៅ​ក្នុង​រដ្ឋ California នៅ​ខែ​មេសា នៅ​ពេល​ដែល​លោកស្រី​គ្រោង​ថ្លែង​នៅ​បណ្ណាល័យ​ប្រធានាធិបតី Ronald Reagan ខណៈ​ធ្វើដំណើរ​ទៅកាន់​អាមេរិក​កណ្ដាល​សម្រាប់​ដំណើរ​ផ្លូវ​ការ​។ ​ការ​មន្ទិល​ជុំវិញ​លទ្ធភាព​ដំណើរ​ទស្សនកិច្ច​របស់​លោក McCarthy ទៅកាន់​កោះ​តៃវ៉ាន់ បាន​ធ្វើ​ឲ្យ​ទីក្រុង​ប៉េកាំង​ដែល​បាន​អះអាង​សិទ្ធិ​លើ​កោះ​មួយ​នេះ​ថា​ ជា​ដែនដី​របស​ខ្លួន​ផ្ទុះ​កំហឹង​។ យ៉ាងណា​ជំនួប​នេះទំនងជា​ត្រូវ​បាន​រៀប​ចំ​នៅ​ក្នុង​សហរដ្ឋអាមេរិក​វិញ ដែល​មាន​សេចក្ដីរាយការណ៍​ថា ដើម្បី​បញ្ចៀស​ភាព​តានតឹង​បន្ថែម​ទៀត​ជាមួយ​ប្រទេស​ចិន​។

​ប៉ុន្តែ​លោក McCarthy ពុំបាន​ច្រានចោល​ដំណើរ​ទៅកាន់​កោះ​តៃវ៉ាន់​នៅ​ឆ្នាំនេះ​ទេ។ ​នៅ​ពេល​ត្រូវ​បាន​អ្នកសារព័ត៌មាន​សួរ​កាលពី​ថ្ងៃ​អង្គារ​ថា ​តើ​នៅ​ពេល​ណា លោ​កថា​ ប្រទេស​ចិន​មិន​អាច​ប្រាប់​លោក​ថា ​លោក​ត្រូវ​ទៅ​ពេលណា និង​កន្លែង​ណា​បាន​ឡើយ​។ ​សារព័ត៌មាន​រដ្ឋ​ចិន​បាន​ព្រមាន​កាលពី​ថ្ង​ពុធ​ថា ជំនួប​បែបនេះ​មិន​ថា​កើតឡើង​នៅ​ទីណា នឹង​ត្រូវ​បាន​ចាត់​ទុក​ជា​ការ​ប្រឈម​ដាក់គ្នា​ធ្ងន់ធ្ងរ​ពី​ទីក្រុង​ប៉េកាំង​។​ ​សារព័ត៌មាន​រដ្ឋ​ចិន​ដដែល​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ​ទង្វើ​របស់ McCarthy នឹង​បង្ក​ឲ្យ​មាន​ភាព​តានតឹង​ថ្មី​ដោយ​ជៀស​មិន​ផុត​នៅ​ទូទាំង​ច្រក​សមុទ្រ​តៃវ៉ាន់ ហើយ​វិធាន​ការ​ឆ្លើយ​អាច​ធ្ងន់ធ្ងរ​ជាង​កាល​ពី​មុន អំឡុង​អតីត​ប្រធាន​សភា​អាមេរិក​លោកស្រី Nancy Pelosi ទៅកាន់​កោះ​នេះ​កាល​ពី​ឆ្នាំមុន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        357
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        318
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        181

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm