រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ​ប្រកាស​ថា ស្ត្រី​ម្នាក់​វ័យ​៤៦​ឆ្នាំ​​ បាន​ស្លាប់​ដោយសារ​កូវីដ-១៩​ម្សិល​មិញ​នេះ

2021/04/28 06:53:12 pm        25

ត្បូងឃ្មុំ៖ រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា ស្ត្រី​ជន​ជាតិ​ខ្មែរ​ម្នាក់​អាយុ ៤៦​ឆ្នាំ បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ​បាន​បញ្ជាក់​ថា ស្ត្រី​វ័យ​ ៤៦​ឆ្នាំ​ ដែល​រស់នៅ​ក្នុង​ឃុំ​ជីរោទិ៍ទី១ ក្នុង​ស្រុក​ត្បូងឃ្មុំ បាន​ស្លាប់​បាត់​បង់ជីវិត​នៅ​ឯ​មន្ទីរ​ពេទ្យ​បង្អែក​ព្រះ​នរោត្ដម សីហនុ នៅ​យប់​មិញ​នេះ។

បើ​តាម​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ ស្ត្រី​រូប​នេះ បាន​បង្ហាញ​អាការៈ​ក្ដៅ​ខ្លួន ក្អក ហត់​តិច​ចាប់​តាំង​ពី​ថ្ងៃ​ទី​២០ ខែ​មេសា ហើយ​ត្រូវ​បាន​ព្យាបាល​ដោយ​លេប​ថ្នាំ​ដែល​ផ្ដល់​ឱ្យ​ដោយ​ស្វាមី​របស់​គាត់​ដែល​ជា​គ្រូ​ពេទ្យ​ប្រចាំ​នៅ​មណ្ឌល​សុខភាព​ជីរោទី៍ទី​១។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ បញ្ជាក់​ថា ស្ត្រី​រូប​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ហើយ​លទ្ធផល​តេស្ត​សំណាក​របស់​គាត់ បង្ហាញ​ថា គាត់​បាន​ឆ្លង​មេរោគ​កូវីដ-១៩។

​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ និយាយ​ថា ស្ត្រី​រូប​នេះ បាន​ស្លាប់​ បន្ទាប់​ពី​រលាក​សួត​ធ្ងន់​ធ្ងរ​ដែល​បណ្ដាល​មក​ពី​មេរោគ​កូវីដ-១៩៕

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        1
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        213
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        185

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន

2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm