អត្ត​ព​លិ​ក​ និង​ប្រតិភូ​ជាង​ ៩០០០​នាក់​បាន​ចុះឈ្មោះ​ចូលរួម​ប្រកួត​កីឡា​ SEA GAMES 2023

2023/03/09 06:52:13 pm        493

ស៊ីហ្គេម៖ គិត​ត្រឹម​ថ្ងៃ​ទី​៩ ខែមីនា​នេះ​មាន​កីឡាករ-កីឡា​ការិនី និង​ប្រតិភូ​អម​ដំណើរ​កីឡាករ-កីឡា​ការិនី​មកពី​បណ្តា​ប្រទេស​ចំនួន​១១ នៅ​ក្នុង​តំបន់​អាស៊ាន​ប្រមាណ​ជាង​ ៩០០០​នាក់ក្នុង​នោះ​មាន​កីឡាករ-កីឡាការិនី​ប្រកួត​មាន​ជិត ​៥៥០០​នាក់​បាន​ចុះឈ្មោះ​ចូលរួម​ប្រកួត​កីឡា​ SEA GAMES និង​កីឡា​ ASEAN PARA GAMES២០២៣ នៅ​កម្ពុជា។​

​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣ CAMSOC ថ្លែងប្រាប់ ​BTV ​ថា កម្ពុជា​នៅ​មិនទាន់​បិទ​ប្រព័ន្ធ​ចុះឈ្មោះ​ទទួល​កីឡាករ-កីឡា​ការិនី​ចូលរួម​ប្រកួត​កីឡា SEA GAMES និង ​ASEAN PARA GAMES 2023 ​ទេ ហើយ​យើង​រំពឹង​ថា នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ SEA GAMES ​លើក​ទី​៣២ ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​នេះនឹង​មាន​កីឡាករ-កីឡាការិនី​មកពី​បណ្តា​ប្រទេស​ចំនួន​១១ ចុះឈ្មោះ​ចូលរួម​ប្រកួត​កើន​ដល់ ​៦០០០ ​ទៅ ៧០០០​នាក់​។​ ​​ឯកឧត្តម វ៉ា​ត់ ចំរើន បន្តថា ការប្រកួត​កីឡា​ SEA GAMES ដែល​កម្ពុជា​រៀបចំ​ធ្វើ​ម្ចាស់គឺ​បានរៀបចំ​វិញ្ញាសា​ប្រកួត​ចំនួន ​៥០៨​វិញ្ញាសា ក្នុងចំណោម​ប្រភេទ​កីឡា​ចំនួន ​៣៦ បូករួម​នឹង​វិញ្ញាសា​សំដែង​មួយទៀត​គឺ ​៣៧​ប្រភេទ​កីឡា ខណៈ​វិញ្ញាសា​ការប្រកួត​ដំបូង​គេ​គឺ​វិញ្ញាសា​បាល់ទាត់ ដែល​នឹង​ចាប់ផ្តើម​ប្រកួត​នៅ​ថ្ងៃទី​២៩ ខែមេសា ​ឆ្នាំ​២០២៣​។​

ឯកឧត្តម​បន្តថា នៅក្នុង​ចំណោម​វិញ្ញាសា​ប្រកួត​កីឡា​នោះ គឺមាន​វិញ្ញាសា​មួយចំនួន​រៀបចំ​នៅ​រាជធានី​ភ្នំពេញ ខ្លះ​ប្រកួត​នៅ​ខេត្ត​សៀមរាប ខេត្ត​ព្រះសីហនុ និង​វិញ្ញាសា​ខ្លះ​ទៀត​រៀបចំ​ប្រកួត​នៅ​ខេត្ត​កំពត និង​កែប​។​ ​សូម​បញ្ជាក់​ថា នៅក្នុង​ដំណើរការ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា SEA GAMES និង ASEAN PARA GAMES 2023 រាជរដ្ឋាភិបាល​កម្ពុជាបាន​ចំណាយ​ថវិកា​រៀបចំ​អស់​ប្រមាណ​ជាង ១០០​លាន​ដុល្លារ​អា​មេ​រិក ដើម្បី​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា បង្កើន​សមត្ថភាព​កីឡាករ-កីឡា​ការិ​នី​នៅ​កម្ពុជា​នៅ​គ្រប់​សហព័ន្ធ​កីឡា​ចូលរួម​ប្រកួត​ផង និង​ការប្រើប្រាស់​កម្លាំង​មនុស្ស​ធ្វើ​ការងារ​រៀបចំ​ប្រមាណ​ជិត ១០០០០​នាក់ ផ្តល់​ការងារ​ដោយ​ប្រយោល​រាប់​ពាន់​នាក់​បន្ថែម​ទៀត​ផង​ដែរ​៕

អត្ថបទ៖ ស៊ុម សុខ​ជា

អត្ថបទដែលទាក់ទង

Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        41
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        65
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        169

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm