បច្ចុប្បន្នរាជធានីភ្នំពេញ មានរោងចក្រសហគ្រាសជាង៦ពាន់កន្លែង និងផ្ដល់ការងារជាង ៥១ម៉ឺនកន្លែង

2023/03/09 07:08:27 pm        422

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បច្ចុប្បន្ននៅរាជធានី ភ្នំពេញ មានរោងចក្រសហគ្រាសចំនួនជាង ៦ពាន់កន្លែង និងបានផ្ដល់ការងារដោយផ្ទាល់ដល់កម្មករ និយោជិកជាង ៥១ម៉ឺនកន្លែង ដែលសរុបតម្លៃផលិតផលជាង ២ពាន់លានដុល្លារអាមេរិក ។

ក្នុងពិធីបើក​សន្និបាត​បូកសរុបលទ្ធផលការងារ ឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ របស់​រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឃួង ស្រេង បានមាន​ប្រសាសន៍ថា បច្ចុប្បន្នភ្នំពេញ មានសំណង់អគារផ្សារទំនើបជាច្រើនកន្លែង បានបើកដំណើរការ និងកំពុងសាងសង់ ហើយផ្ដល់ការងារដល់ប្រជាពលរដ្ឋ បានជាច្រើននាក់ទាំងផ្ទាល់ និងប្រយោល ។

ឯកឧត្តមបន្តថា រាជធានីភ្នំពេញ ការធ្វើអាជីវកម្មកំពុងមានការកើនឡើង ក្នុងនោះរោងចក្រមាន​ចំនួន​ជាង៧៦០កន្លែង និងឧស្សាហកម្មធុនតូច និងសិប្បកម្មមានជាង ៥.៤០០កន្លែង ដែលមាន​តម្លៃផលិត​ផលប្រមាណជាង ២ពាន់លានដុល្លារ បានផ្ដល់ការងារដោយផ្ទាល់ជូនកម្មករ កម្មការិនី ចំនួនជាង ៥១ម៉ឺនកន្លែង។

ឯកឧត្តម ឃួង ស្រេង បន្ថែមថា ទោះពិភពលោកមានភាពមិនច្បាស់លាស់ ដោយសារបញ្ហាផ្សេងៗ ប៉ុន្តែកាលពីឆ្នាំ២០២២ សាលារាជធានី បានទទួលការស្នើសុំ ក្នុងការសាងសង់នូវគម្រោងជាង ១ ១០០គម្រោង ក្នុងទំហំទុនប្រមាណជាង ៦០៥លានដុល្លារអាមេរិក ។

អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សម្រាប់ផែនការធំៗឆ្នាំ២០២៣ ដែលសាលារាជធានី​ភ្នំពេញ និងគ្រប់បណ្ដាខណ្ឌត្រូវពិភាក្សា និងត្រូវដោះស្រាយបញ្ហាសំណល់, ដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ផ្ដោតសំខាន់លើបញ្ហាដីធ្លី, ការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការស៊ីហ្គេម និងប៉ារ៉ាហ្គេម, បន្តអនុវត្តភូមិឃុំ មានសុវត្ថិភាព ឲ្យកាន់តែល្អប្រសើរ និងការងារគ្រោះមហន្តរាយ ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        190
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        163
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm