ក្រុម​កង់​រំពេ​បន្ត​ជិះ​កង់​ផ្លូវ​ឆ្ងាយ​ទៅ​ខេត្ត​កំពត​ដើម្បី​សុខភាព មិត្តភាព សាមគ្គីភាព និង​រៃអង្គាស​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា​

2023/03/09 07:12:42 pm        109

​ជិះកង់៖ ​ក្រុម​អ្នក​ស្រលាញ់​កីឡា​ទោចក្រយាន​មួយ​ក្រុម​មានឈ្មោះ​ថា ក្រុម​កង់​រំពេ​បាន​បន្ត​រៀបចំ​កម្មវិធី​ជិះ​កង់​ផ្លូវ​ឆ្ងាយ​របស់​ខ្លួន ពី​រាជធានី​ភ្នំពេញ​ទៅកាន់​ទី​រួម​ខេត្តកំពត​កាល​ពី​ព្រឹក​ព្រលឹម​ថ្ងៃទី​០៨ មីនា​ម្សិលមិញ ខណៈ​ក្រុម​មួយ​នេះ​ទើបតែ​បាន​ធ្វើ​ដំណើរ​លើ​កែបកង់​ក្នុង​ចំងាយ​ផ្លូវ​ជាង ៣០០​គីឡូម៉ែត្រ​ទៅ​ទី​រួម​ខេត្ត​សៀមរាប​កាលពី​ចុងខែ​កុម្ភៈ​កន្លងទៅ​។​

​គោលដៅ​ចម្បង​របស់​ក្រុម​កង់​រំពេ​នៅតែ​រក្សា​ដដែល នោះ​គឺ​ការ​បង្កើន​នូវ​អត្ថប្រយោជន៍​សម្រាប់​សុខភាព រឹតចំណង​មិត្តភាព និង​បង្ហាញ​ពី​សាមគ្គីភាព​របស់​ក្រុម​ក្នុង​ការ​ជិះ​រយៈ​ចំងាយ​ឆ្ងាយ ជាពិសេស​ការ​ប្រមែប្រមូល​ថវិកា​សប្បុរសធម៌​ពី​សមាជិក​ក្រុម និង​សប្បុរសជន​ទាំងអស់​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា និង​ជន​ជួប​បញ្ហា​ខ្វះខាត​ផ្សេងៗ​។​ ​​ឯកឧត្ដម វ៉ាន់ ពុទ្ធិ​ពល អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​តំណាង​ក្រុម​កង់​រំពេ​បាន​ឱ្យ​ដឹង​ថា ដំណើរ​ទៅកាន់​ខេត្ត​កំពត​នេះ​មាន​សមាជិក​ចូលរួម​ចំនួន ៥៩​កង់​លើ​ចំងាយ​ផ្លូវ ១៤០​គីឡូ​ម៉ែត្រ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ៣ បាន​ចំណាយ​ពេល​ប្រមាណ ៣​ម៉ោង​កន្លះ ដែល​ថេរវេលា​ធ្វើ​ដំណើរ​នេះ​ត្រូវ​បាន​ឯកឧត្ដម​បញ្ជាក់​ថា ជាការ​បំបែក​កំណត់ត្រា​ក្នុង​ការ​ទៅដល់​គោលដៅ​លឿន​ជាង​គេ បើ​ធៀប​នឹង​ការ​ជិះ​របស់​ក្រុម​ផ្សេងៗ​នា​ពេល​កន្លងមក​។​

​​តំណាង​ក្រុម​ដដែល​បន្ត​ថា ការ​ជិះ​កង់​ទៅ​ខេត្ត​កំពត​ចំ​ថ្ងៃ ០៨ មីនា នេះ​ក៏​ជា​ការ​ចូលរួម​ចំណែក​អបអរសាទរ​ដល់​ខួប​លើក​ទី ១១២ ទិវា​អន្តរជាតិ​នារី ដែល​ក្នុង​ឆ្នាំ​២០២៣ បានកំណត់​ក្រោម​មូលបទ “​ស្ដ្រី​រួមគ្នា​រក្សាសុខ​សន្តិភាព ដើម្បី​កិច្ច​អភិវឌ្ឍ​ក្នុង​យុគសម័យ​ឌីជីថល​” ជាពិសេស​ប្រសាសន៍​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​លោក​បាន​លើក​ឡើង​ថា ការ​ជួយ​ស្ដ្រី​គឺ​ជួយ​ខ្លួនឯង​។ ​គួរ​រំឭក​ថា ក្រុម​កង់​នេះ​បាន​បង្កើត​ឡើង​អំឡុង​ចុង​ឆ្នាំ​២០២១ ដែល​គិត​មក​ទល់​ពេល​នេះ​មាន​អាយុ​កាល​ពុំ​ទាន់ ២​ឆ្នាំ​ស្រួលបួល​នោះ​ទេ ប៉ុន្តែ​ចំនុច​គួរឱ្យកត់សម្គាល់​គឺ​ក្រុម​កង់​សុខភាព​មួយ​នេះ ធ្វើដំណើរ​រយៈ​ចំងាយ​ឆ្ងាយ​បាន​ដល់​ទៅ​ជិត ២០​លើក​រួច​មក​ហើយ រួមមាន​ការ​ជិះ​កង់​ទៅ​ខេត្ត​សៀមរាប ទៅកាន់​ខេត្តកំពត ជិះ​ឡើង​កំពូលភ្នំ​បូកគោ និង​ការ​ជិះ​ទៅកាន់​ខេត្ត​ព្រះសីហនុ មុន​ពេល​ផ្លូវ​ល្បឿន​លឿន​សម្ពោធ​ជា​ផ្លូវការ​ទៀត​ផង​។ បើតាម​ឯកឧត្ដម វ៉ាន់ ពុទ្ធិ​ពល ក្រុម​កង់​រំពេ​ប៉ង​រៀបចំ​កម្មវិធី​ជិះ​កង់​ទៅកាន់​ទី​រួម​ខេត្ត​បាត់ដំបង ក្នុង​គោលដៅ​រួមចំណែក​ផ្សព្វផ្សាយ​ពី​ស៊ី​ហ្គេម មុន​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​មួយ​នេះ​ចូល​មក​ដល់​នា​ខែ​ឧសភា​៕

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        115
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        127
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm