​អ៊ុយ​ក្រែ​ន​បង្កើន​ការ​វាយបក​លើ​ទីក្រុង Bakhmut ខណៈ​រុស្ស៊ី​អះអាង​គ្រប់គ្រង​ទីក្រុង​នេះ​ដោយ​ផ្នែក​

2023/03/09 09:31:17 pm        731

​អ៊ុយក្រែន៖ យោធា​អ៊ុយ​ក្រែ​ន​បាន​និយាយ​ថា​ ខ្លួន​បាន​ត្រៀម​វាយបក​ទប់ទល់​ការវាយប្រហារ​របស់​រុស្ស៊ី​លើ​ទីក្រុង Bakhmut ទោះបី​ជា​រុស្ស៊ី​បាន​អះអាង​គ្រប់គ្រង​លើ​ដែនដី​ទីក្រុង​នេះ​ពាក់កណ្ដាល​ហើយក៏​ដោយ​។ ​

មួយ​ក្នុងចំណោម​សមរភូមិ​ដ៏​ក្ដៅគគុក​ជាច្រើន​ រយៈពេល​ជាង​មួយឆ្នាំ​មកនេះក្រុម​អ្នកស្នេហាជាតិ​អ៊ុយ​ក្រែ​ន ​ដែល​កាលពី​សប្ដាហ៍​មុន​ទំនងជា​បាន​ត្រៀម​ចាក​ចេញពី​ទីក្រុង Bakhmut នៅតែ​បន្ត​វាយ​បក​វិញ​នៅឡើយ​កាលពី​ថ្ងៃ​ពុធ​ ទី​៨ មីនា​។ ​មេបញ្ជាការ​កង​ប្រដាប់​អាវុធ​អ៊ុយ​ក្រែ​ន​បាន​និយាយ​នៅ​លើ​បណ្ដាញ​សង្គម Facebook ថា សត្រូវ​នៅតែ​បន្ត​ការវាយប្រហារ និង​ពុំ​មាន​សញ្ញា​ផ្អាក​ការ​វាយ​សម្រុក​លើ​ទីក្រុង Bakhmut​ ទេ។​ ក្រុម​អ្នក​ស្នេហាជាតិ​​របស់​យើង​បាន​វាយប្រហារ​បក​វិញ​លើ​ទីក្រុង​នេះ និង​កំពុង​ឡោមព័ទ្ធ​សហគមន៍​មួយ​ចំនួន​។ ​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskiy បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​តាម​វីដេអូ​ពេល​យប់ ទាក់ទង​នឹង​សមរភូមិ​ដណ្ដើម​ទីក្រុង Bakhmut និង​ការ​ឡោមព័ទ្ធ​តំបន់ Donbas ថា នេះ​គឺជា​អាទិភាព​ដំបូង​របស់​យើង​។

​ទីក្រុង Kyiv និយាយថា ការ​បរាជ័យ​របស់​រុស្ស៊ី​អាច​កំណត់​ពី​ស្ថានភាព​នៃ​សង្គ្រាម ខណៈ​អ៊ុយ​ក្រែ​ន​បាន​រំពឹង​ទុក​ថា ​នឹង​បើក​ការ​វាយបក​វិញនៅ​ពេល​អាកាសធាតុ​ប្រសើរ​ជាង​នេះ និង​នៅ​ពេល​ដែល​ខ្លួន​ទទួល​បាន​ជំនួយ​យោធា​បន្ថែម​ទៀត​ពី​លោក​ខាង​លិច ​រួម​ទាំង​រថ​ក្រោះ​ប្រយុទ្ធ​ធុន​ធ្ងន់​។​ មន្ត្រី​អ៊ុយ​ក្រែ​ន​និយាយ​ថា រុស្ស៊ី​បាន​បើក​ការវាយប្រហារ​ជា​បន្តបន្ទាប់​ដោយ​មី​ស៊ី​ល​នៅ​ទូទាំង​ប្រទេស​អ៊ុយ​ក្រែ​ន ដែល​បាន​ប៉ះចំ​អគារ​លំនៅឋាន ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​នៅ​ក្នុង​ទីក្រុង Kharkiv ​និង​ទីក្រុង Odesa៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        46
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        35
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm