Moise Kean ក្លាយជា​កីឡាករ Juventus ផ្លូវការ​ផ្ទេរ​ពី Everton តម្លៃ ២៨លាន​ផោន

2023/03/09 09:35:16 pm        88

​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​អ៊ីតាលី Moise Kean បាន​ក្លាយជា​កីឡាករ​របស់​ក្លិប​សេះបង្កង់ Juventus ជា​ផ្លូវការ​ហើយដោយ​ផ្ទេរ​ពី Everton ក្នុងតម្លៃ ២៥លាន​ផោន​។ ​កីឡាករ​វ័យ ២៣ឆ្នាំ​រូបនេះ​បាន​នៅ​ជាមួយ Juventus រយៈពេល ២រដូវ​កាល​មកហើយ​ក្នុង​កិច្ចសន្យាខ្ចី ដែល​អម​ភ្ជាប់​ជាមួយ​ជម្រើស​ទិញ​ផ្តាច់​។

​​Moise Kean ដែល​ធ្លាប់​បង្ហាញខ្លួន ១២ប្រកួត​ឱ្យ​ក្រុម​ជម្រើសជាតិ​អ៊ីតាលី​ដែរនោះបាន​ផ្លាស់​ទៅកាន់ Everton ក្នុងតម្លៃ ២៥លាន​ផោន​កាលពី​ឆ្នាំ២០១៩ តែ​រកបាន​ត្រឹម ៤គ្រាប់​ប៉ុណ្ណោះ​ក្នុងការ​បង្ហាញ​ខ្លួន ៣៩លើក​។ ​ក្រោយមក Kean ក៏​បាន​ចាក​ចេញពី Everton ក្នុង​កិច្ចសន្យាខ្ចី​នៅ Paris Saint Germain បង្ហាញខ្លួន​បាន ៤១​ប្រកួត​រកបាន ១៧គ្រាប់​ឈ្នះ​ជើងឯក French Cup​។ ​Moise Kean ក៏បាន​បន្តដំណើរ​មក​កាន់​ក្លិប​អ៊ីតាលី Juventus កាលពី​ឆ្នាំ២០២១ បង្ហាញខ្លួន​សរុបមក​ទល់​ពេលនេះ​បាន ៧៤ប្រកួត​រកបាន ១៣គ្រាប់​ឈ្នះ​ជើងឯក Serie A ២លើក និង Coppa Italia​។

​​កាលពី​ថ្ងៃអាទិត្យ Moise Kean ត្រូវបាន​អាជ្ញាកណ្តាល​បណ្តេញ​ក្រោយ​ផ្លាស់ប្តូរ​ចូល​លេង​បាន​ត្រឹម ៤០វិនាទីក្នុង​បរាជ័យ​របស់ Juventus នៅ​ទឹកដី Roma​។ ​Juventus កំពុង​ឈរ​លេខ៨ នៅ Serie A បន្ទាប់ពី​ត្រូវបាន​សហព័ន្ធ​បាល់ទាត់​អ៊ីតាលី​ដាក់ពិន័យ​កាត់ ១៥ពិន្ទុ​កាលពី​ខែមករា​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        131
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        142
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm