មន្ទីរកិច្ចការនារីខេត្តឧត្តរមានជ័យ អបអរទិវានារីអន្តរជាតិ៨មីនា ខួបលើកទី១១២

2023/03/09 09:56:04 pm        540

ឧត្តរមានជ័យ៖ ដើម្បីរួមចំណែកធ្វើឲ្យសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សមត្ថភាពយេនឌ័រ ជាពិសេសភាពអង់អាចរបស់ស្ត្រីទាំងអស់ នៅថ្ងៃទី៩ខែមីនា ឆ្នាំ២០២៣នេះ មន្ទីរកិច្ចការនារីខេត្តឧត្ដរមានជ័យ បានរៀបចំពិធីអបអរសាទរ ទិវានារីអន្តរជាតិ ០៨ មីនា ខួបលើកទី១១២ ក្រោមប្រធានបទ "ស្រ្តីរួមគ្នារក្សាសុខសន្តិភាពដើម្បីកិច្ចអភិវឌ្ឍន៍​ក្នុង​យុគសម័យឌីជីថល សមភាពយេនឌ័រ"។

ក្នុងពិធីនោះដែរ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ បាន​មាន​ប្រសាសន៍ថា គោលបំណងនៃកម្មពិធីនេះ ​គឺដើម្បីរំលេចពីតម្លៃនៃសុខសន្តិភាព និងការលើកកម្ពស់ វប្បធម៌ ដែលរាជរដ្ឋាភិបាលបាននឹងកំពុងគាំទ្រ គិតគូរយកចិត្តទុកដាក់ខ្ពស់ ជំរុញឲ្យមានការចូលរួម ពី​គ្រប់ស្ថាប័ន ទាំងបុរស និងស្ត្រី ដើម្បីវឌ្ឍនៈភាពសង្គម ឆ្ពោះទៅលើកកម្ពស់សិទ្ធិ​ ស្ថានភាព ជីវភាព ឋានៈ តួនាទី ​របស់ស្ត្រី​ ក៏ដូចជាសុខមាលភាពសង្គមផងដែរ។

ឯកឧត្ដម ប៉ែន កុសល្យ បន្តថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ​និងគតិបណ្ឌិតខ្ពស់ របស់​សម្ដេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណ ដោយ​ផ្ដោត​សំខាន់​ទៅលើគោលនយោបាយសមភាព”យេនឌ័រ” ដែលចាត់ទុកស្ត្រីគឺជាឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ចជាតិ និងសង្គមជាតិ ដ៏​សំខាន់ក្នុងការចូលរួមសកម្មភាពផ្សេងៗ​ក្នុងដំណើរឆ្ពោះទៅមុខ និង​លើកកម្ពស់ស្ថានភាព សិទ្ធិ ឋានៈ និងតួនាទីរបស់ស្ត្រីនៅកម្ពុជា ​ដើម្បីឲ្យ​មានសមភាពពិតប្រាកដ​រវាងបុរស និងស្ត្រីដែលជាបំណងប្រាថ្នា​របស់បុគ្គលគ្រប់រូប​ គ្រប់វិស័យ គ្រប់ទីកន្លែង ពិសេសស្ត្រី គឺជាភ្នាក់ងារនាំមកនូវការផ្លាស់ប្ដូរ​ឥរិយាបទ​ក្នុងគ្រួសារតាមរយៈ​ ការអប់រំទូន្មានកូន ចៅឲ្យបានល្អ មិន​ប្រព្រឹត្តអំពើឧបាយមុខ ​និងការប្រើហិង្សាគ្រប់រូបភាពនោះឡើយ ​ដើម្បីធ្វើការ ​ទប់ស្កាត់ និង កាត់​បន្ថយ នូវរាល់អំពើហិង្សា ​ព្រមទាំងដោះស្រាយរាល់បញ្ហា ​ជម្លោះ នានា​ ប្រកបទៅដោយ សន្តិវិធីក្នុងការ​ងារសង្គមផងដែរ ។

យ៉ាងណាម៉ិញឯកឧត្ដម ក៏បានស្នើរដល់ស្រ្តីនៅក្នុងខេត្តឧត្តរមានជ័យ ត្រូវបង្កើនការខិតខំប្រឹង​ប្រែងរៀន​សូត្រសំដៅពង្រឹងលើកម្ពស់សមត្ថភាព ​យេនឌ័រ ​និងចំណេះដឹងរបស់ខ្លួន ឲ្យបានច្រើន​បន្ថែមទៀតដើម្បីក្លាយជាអ្នកដឹកនាំប្រកបទៅដោយវឌ្ឍនៈ ​និងជំហររឹងមាំ សម្រាប់ចូលរួម​ក្នុងការកសាងសង្គមជាតិបន្ថែមឲ្យ​មានភាពរីកចំរើនបន្តទៀតផងដែរ៕ អត្ថបទ៖ ឃិន សារិទ្ធ 

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        119
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        62
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ

2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm