ប្រមុខ​ចារកម្ម​អាមេរិកនិយាយថា ​ទំនាក់ទំនង​ចិន​-​រុស្ស៊ី​បន្ត​កាន់តែ​ស៊ីជម្រៅ

2023/03/09 10:08:41 pm        714

​អាមេរិក៖ ប្រមុខ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​ស​ហ​រដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​ពុធ​បាន​អះអាង​ថា ប្រទេស​ចិន​នឹង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​របស់​ខ្លួន​ជាមួយ​ប្រទេស​រុស្ស៊ី ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ប្រកួតប្រជែង​ជាមួយ​សហរដ្ឋ​អាមេរិក ទោះបីជា​មានការ​ថ្កោលទោស​ជា​អន្តរជាតិ ​ចំពោះ​សង្គ្រាម​របស់​ទីក្រុង​មូ​ស្គូ​នៅ​អ៊ុយ​ក្រែ​ន​ក៏ដោយ​។

នាយក​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ជាតិ​លោក​ស្រី Avril Haines និយាយ​ថា យើង​ពុំបាន​មើល​ឃើញ​ពួកគេ​ក្លាយ​ជា​សម្ព័ន្ធមិត្ត​ តាមរបៀប​ដែល​យើង​ស្ថិត​នៅ​ក្នុង​សម្ព័ន្ធ​យោធា NATO នោះ​ទេ ប៉ុន្តែ​យើង​មើល​ឃើញ​ថា​មានការ​កើន​ឡើង​នៅ​គ្រប់​វិស័យ​ទាំងអស់​។ ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ សហរដ្ឋអាមេរិក​បាន​ព្រមាន​ចិន​ជា​សាធារណៈ​ប្រឆាំង​​ការ​ផ្តល់​សព្វាវុធ​ដល់​ប្រទេស​រុស្ស៊ី ខណៈ​កងកម្លាំង​របស់​រុស្ស៊ី​បាន​បង្កើន​ការ​វាយ​លុក​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន​។ ប៉ុន្តែ​ទីក្រុង​ប៉េកាំង​បាន​បដិសេធ​ថា ​ពុំបាន​ពិចារណា​លើ​ការ​បញ្ជូន​ជំនួយ​ទៅ​កាន់​ទីក្រុង​មូ​ស្គូ​នោះទេ​។ លោក​ស្រី Haines និយាយ​ទៅកាន់​គណៈកម្មាធិការ​ស៊ើបការណ៍​របស់​ព្រឹទ្ធសភា​ថា​ អង្គភាព​សេវា​ចារកម្ម​របស់​សហ​រដ្ឋ​អាមេរិក​កំពុង​តាមដាន​យ៉ាង​ដិតដល់ ​ចំពោះ​សញ្ញា​ដែល​ប្រទេស​ចិន​អាច​ផ្តល់​ឲ្យ​ដោយ​ផ្ទាល់ ប៉ុន្តែ​ពុំ​មែន​ជា​សាធារ​ណៈ​​ដែល​កំពុងតែ​គាំទ្រ​រុស្ស៊ី​។ យើង​ឃើញ​ពួកគេ​ផ្តល់​ជំនួយ​ដល់​រុស្ស៊ី​ក្នុង​បរិបទ​នៃ​ជម្លោះ ប៉ុន្តែ​ពុំបាន​ធ្វើ​វា​ជា​សាធារណៈ​ឡើយ ​ខណៈ​ដែល​អាច​នឹង​កើតឡើង​។

លោកស្រី Haines បាន​និយាយ​ថា​ ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​ចាត់​ទុក​សហរដ្ឋ​អាមេរិក​ជា​គូប្រជែង ក្នុង​ការ​សម្រេច​បាន​នូវ​គោលបំណង​ក្នុង​តំបន់​របស់​លោក​។ លោក Xi Jinping បាន​ដាក់​កំហុស​លើ​ប្រទេស​លោក​ខាង​លិច​ ចំពោះ​ផលវិបាក​ផ្នែក​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​នៅ​ក្នុង​សុន្ទរកថា​កាលពី​ថ្ងៃ​ចន្ទ​ ដែល​ក្នុង​នោះ​លោក​បាន​ចោទប្រកាន់​សហរដ្ឋ​អាមេរិក​ថា ​បាន​ដឹកនាំ​កិច្ច​ខិតខំ​ប្រឹងប្រែង​ជា​អន្តរជាតិ​ដើម្បី​ទប់ស្កាត់​ប្រទេស​ចិន​។ ទោះបីជា​កាល​ពី​ពេល​ថ្មីៗ​នេះ​លោក Xi បាន​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​សហរដ្ឋអាមេរិក​ក៏ដោយ លោក​ស្រី​ Haines បាន​និយាយ​ថា ចារកម្ម​របស់​សហរ​ដ្ឋ​អាមេរិក​នៅ​តែ​អះអាង​ថា ​ទីក្រុង​ប៉េកាំង​ជឿ​ថា ​ខ្លួន​ទទួល​បាន​ផល​ប្រយោជន៍​ពី​ទំនាក់ទំនង​ស្ថិរភាព​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        18
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        27
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm