ក្រសួងប្រៃសណីយ៍ ដំឡើងបន្ថែមប្រព័ន្ធ Internet WIFI ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ

2023/03/09 11:01:25 pm        739

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ CAMSOC និង ក្រសួងប្រៃសណីយ៍ ​និងទូរគមនាគមន៍ ​បានជំរុញបណ្តាក្រុមហ៊ុនទូរសព្ទ បង្កើន​ការដំឡើងប្រព័ន្ធកម្លាំងInternet wifi ភ្ជាប់បណ្តាញទូរសព្ទ ល្បឿនលឿនឲ្យបានខ្លាំងជាមុន នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីត្រៀមទទួលភ្ញៀវជាតិអន្តរជាតិទស្សនាការប្រកួតកីឡា SEA GAMES និងASEAN PARA GAMES ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ CAMSOC ថ្លែងប្រាប់BTVថា ​នៅពេលនេះ ក្រុមការងាររបស់​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងបណ្តាក្រុមការងារក្រុមហ៊ុនទូរសព្ទចល័តនានា បាននឹងកំពុងញាប់ដៃជើង រៀបចំដំឡើងបំពាក់ឧបករណ៍ភ្ជាប់ប្រព័ន្ធសេវាទូរសព្ទ Internet wifi នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ​នៅក្នុងភូមិកីឡា​ នៅពហុកីឡដ្ឋានជាតិអូឡាំពិក និងនៅតំបន់ប្រកួតកីឡាធំៗនានា​ទៀតនៅតាមបណ្តាខេត្ត។

ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ថា នៅក្នុងដំណើរការរៀបចំដំឡើងប្រព័ន្ធសេវាទូរសព្ទInternet wifiបន្ថែមនេះផងដែរ នៅក្នុងអំឡុងពេលប្រកួត បណ្តាក្រុមហ៊ុនទូរសព្ទចល័តទាំងអស់នោះ នឹងផ្តល់Sim Card អត់គិតថ្លៃ ដែលមានការភ្ជាប់ប្រព័ន្ធសេវាទូរសព្ទ internet ជូនកីឡាករ កីឡាការនីប្រកួតSEA GAMES និងប្រតិភូអមដំណើរកីឡាករ កីឡាការនីជាតិអន្តរជាតិប្រើប្រាស់​ដោយសេរីផងដែរ។

បើតាមក្រុមវិស្វករដំឡើងប្រព័ន្ធភា្ជប់ការទំនាក់ទំនង បានថ្លែងប្រាប់BTVថា នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាតិនៅពហុកីឡដ្ឋានជាតិមរតកកន្លងមក ដែលមាន​មនុស្សចូលរួមទស្សនាច្រើន បានធ្វើប្រព័ន្ធសេវាទូរសព្ទ Internetចុះខ្សោយខ្លាំង នៅពេលនេះ ក្រសួងប្រៃសណីយ៍ បានជំរុញឲ្យក្រុមហ៊ុនបណ្តាញទូរសព្ទនានា មកដំឡើងប្រព័ន្ធសេវា​បណ្តាញទូរសព្ទ Internet wifiឲ្យបានខ្លាំងជាងមុន ដើម្បីត្រៀមទទួលភ្ញៀវជាតិអន្តរជាតិ​ចូលទស្សនាប្រកួតកីឡាSEA GAMES​ ប្រើប្រាស់ទូរសព្ទមានដំណើរល្អ។

សូមបញ្ជាក់ថា ការដំឡើងប្រព័ន្ធភ្ជាប់សេវាទូរសព្ទ និងInternet ល្បឿនលឿននេះ គឺបានដំឡើង​បានប្រមាណជាង៩០% ដែលមានក្រុមហ៊ុនសែលខាត ក្រុមហ៊ុន ស្មាត និងក្រុមហ៊ុនmetfone៕អត្ថបទ៖ ស៊ុមសុខជា


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        127
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        65
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        190

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm