រដ្ឋមន្ត្រីក្រសួងកសិកម្ម ជំរុញឲ្យរៀបចំចម្ការកៅស៊ូចាស់ៗទៅជាសារមន្ទីរ

2023/03/09 11:18:37 pm        210

ភ្នំពេញ៖ ឯកឧត្ដម​រដ្ឋមន្ត្រី ឌិត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ជំរុញ​ទៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​កៅស៊ូ​កម្ពុជា (CRRI) រៀបចំ​ចម្ការ​កៅស៊ូចាស់ៗ ឲ្យ​ក្លាយ​ទៅ​ជា​សារមន្ទីរ​ចម្ការ​កៅ​ស៊ូ​ឲ្យ​បាន​ល្អ និង​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ ឲ្យ​បាន​ដឹង​ថា​មាន​នៅ​តំបន់​ណា​ខ្លះ ។

ក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងប្រកាសអន្តរក្រសួងស្ដីពី ការរៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​របស់​ការិយាល័យ និងអង្គភាពចំណុះវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) និងវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា មាន​ប្រសាសន៍ថា មន្ត្រីជំនាញត្រូវផ្តល់ពូជថ្មី និងបំបៅឱ្យមាន​ប្រសិទ្ធភាពនូវពូជមួយនៅកម្ពុជា ក្នុង​គោលដៅ​អភិវឌ្ឍដំណាំកៅស៊ូ ដោយគាំទ្រដល់ប្រតិបត្តិការអភិវឌ្ឍកៅស៊ូ​លើខ្សែ​ច្រវាក់​ផលិតកម្ម​ទាំងមូល ។

ឯកឧត្តមបន្ថែមថា ដើម្បីសម្រេចការងារ CRRI ត្រូវធ្វើយ៉ាងណាឱ្យមានការ​ទទួល​ខុស​ត្រូវរួម​គ្នាក្នុង​ការការពារ​កៅស៊ូ​​ព្រមទាំងបច្ចេកទេស និងការឆ្លើយតបនឹង​បញ្ហាអាកាសធាតុក្នុង​នោះត្រូវធ្វើការថែរក្សាព្យាបាល និងជួសជុល​កៅស៊ូឱ្យ​បានល្អ និងត្រូវសិក្សាពីទីផ្សារកៅស៊ូ ដើម្បីទទួលបានតម្លៃល្អ មានស្ថិរភាព បង្កើនចំណូលមកវិញ ហើយ CRRI ត្រូវ​ធ្វើការងារបន្ថែមទៀត ដោយក្នុងនោះត្រូវថែរក្សា និងរៀបចំផ្ទៃដីកៅស៊ូចាស់ៗ ឱ្យក្លាយជាសារៈមន្ទីរកៅស៊ូឱ្យបានល្អ ។

ជាមួយនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានណែនាំឱ្យវិទ្យាស្ថានទាំងពីរ CARDI និង CRRI ធ្វើការពិនិត្យបន្ថែមទៀត លើការ​ប្រើប្រាស់ពាក្យខ្មែរឱ្យត្រឹមត្រូវទៅតាមក្បួន ហើយឱ្យអ្នកអានងាយយល់ពីគោលបំណង និងខ្លឹមសារ​ឱ្យបានច្បាស់​លាស់។

សូមជម្រាបជូនថា វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍកសិកម្មកម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា គឺអង្គភាព​នីមួយៗមានការិយាល័យចំនួន១០ និងមជ្ឈមណ្ឌលចំនួន១ ដូចគ្នា៕ អត្ថបទ ៖ សុខរិទ្ធ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        225
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm