ភាពជោគជ័យរបស់សហគមន៍កសិកម្មលើកកម្ពស់កសិករ ក្នុងការប្រកបរបរកសិកម្ម

2023/03/10 03:16:30 am        74

ភ្នំពេញ ៖ សហគមន៍កសិកម្មលើកកម្ពស់កសិករ ប្រកាសពីភាពជោគជ័យរបស់ខ្លួនថា រកប្រាក់​ចំណេញ​បាន​​១០០លានរៀល ពីមុខរបរចម្បងរបស់ខ្លួន ពិសេសការលក់ ស្រូវ និងដំឡូងមីជាមួយក្រុមហ៊ុនដៃគូរនាំចេញ។

សហគមន៍កសិកម្មលើកកម្ពស់កសិករ ស្ថិតនៅឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ បា​ន​ប្រកាស​ពីភាព​ជោគជ័យរបស់ខ្លួន ថាក្នុងឆ្នាំ២០២២ សគមន៍មួយនេះ រកប្រាក់ចំណេញ បានជាង ៩៧លានរៀល ពី​មុខ​របរ​ចម្បងរបស់ខ្លួន ដូចជាការផ្ដល់ឥណទានកសិកម្មខ្នាតតូច និងដាក់ប្រាក់សន្សំដល់សមាជិកសហគមន៍, ការផ្ដល់​សេវាកម្មទឹកស្អាត និងការទិញស្រូវ និង ដំឡូងមីពីសមាជិក សម្រាប់ផ្គត់ផ្គង់ជូនក្រុមហ៊ុនដៃគូរ តាមរយៈ​ការ​អនុវត្តផលិតកម្មកសិកម្ម តាមកិច្ចសន្យា។ នេះបើតាមការបញ្ជាក់ពីលោក ឌៀប ចម ប្រធានក្រុមប្រឹក្សា​ភិបាល​សហគមន៍​កសិកម្មលើកកម្ពស់កសិករ ថ្លែងក្នុងមហាសន្និបាតប្រចាំឆ្នាំរបស់ខ្លួន ដែលធ្វើឡើង នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ។

លោក ឌៀប ចម បានបញ្ជាក់ឱ្យដឹងថា សហគមន៍កសិកម្មលើកកម្ពស់កសិករ ត្រូវបាន​​បង្កើតឡើង​កាលពីថ្ងៃទី២៨ ខែ​វិច្ឆិកា ឆ្នាំ២០១៣ ចាប់ផ្ដើមពីសមាជិកចំនួន ៩២នាក់ និងមានទុន​ដំបូងជាង ៦៨លានរៀល មកដល់ឆ្នាំ ២០២២ សហគមន៍មានសមាជិកសរុបរហូតដល់ ៤៥៣នាក់ និងមាន​ដើមទុនកើនដល់ប្រមាណជាង ២៦៨លានរៀល។ លោកថាក្នុងឆ្នាំ ២០២២ សហគមន៍រកប្រាក់​ចំណូលបានប្រមាណជាង ២៤៦លានរៀល ដោយបានផាត់ការ ចំណាយផ្សេងៗប្រមាណជាង ១៤៨លានរៀល ដោយនៅប្រាក់ចំណេញសុទ្ធជាង ៩៧លាន រៀល។

លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានគូសបញ្ជាក់ថា តាម​ច្បាប់សហគមន៍កសិកម្ម បានចែងថា សហគមន៍កសិកម្មត្រូវតែរៀបចំធ្វើមហាសន្និបាត ពេញ​អង្គយ៉ាងតិចមួយដងក្នុងមួយឆ្នាំ ដើម្បីបង្ហាញ សមិទ្ធផលរយៈពេលពេញមួយឆ្នាំរបស់ខ្លួន និង​ជាឱកាសមួយយ៉ាងសំខាន់ សម្រាប់ថ្នាក់ដឹកនាំសហគមន៍ និងសមាជិកសហគមន៍ទាំងអស់ បានបញ្ចេញនូវមតិយោបល់នានា ព្រមទាំងបានបង្ហាញនូវចំណុចខ្លាំង ចំណុចខ្សោយ រួមនិង​ផែនការ​ទិសដៅផ្សេងៗ ដែលសហគមន៍ត្រូវធ្វើបន្ត។ ហើយមហាសន្និបាតថ្ងៃនេះទៀតសោតន៍ ក៏មានរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល នៃគណៈកម្មាធិការត្រួតពិនិត្យ ដើម្បីដឹក​នាំបន្ដសម្រាប់ឆ្នាំ២០២៣។

ក្នុងឱកាសនោះ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានសម្ដែងការសប្បាយរីក រាយ និងថ្លែងកោត​សរសើរ​ដល់សហគមន៍កសិកម្មលើកកម្ពស់កសិករ ដែលបានដឹកនាំគ្រប់គ្រង ប្រកបដោយស្មារតីសាមគ្គីភាពផ្ទៃក្នុងល្អ ធ្វើឱ្យសហគមន៍ទទួលបានការរីកចម្រើន គួរឱ្យចាប់ អារម្មណ៍បំផុត ខណៈដែលពេញមួយឆ្នាំ ឆ្នាំ២០២២ សហគមន៍​អាចរកប្រាក់ចំណេញបានរហូត ដល់ជិត១០០លានរៀល ដែលបានធ្វើឱ្យប្រសើរឡើង​នូវការអភិវឌ្ឍន៍​សហគមន៍​កសិកម្ម បង្កើនប្រាក់ចំណូលកសិករ សម្ដៅលើកកម្ពស់វិស័យកសិកម្ម រួមចំណែកទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិ ដែលជាទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងឱកាសនោះ ពូជដំឡូងមី KU-50 ចំនួន ៤០,០០០ ដើមជាពូជសុទ្ធល្អ មានទិន្នផលខ្ពស់ មានភាពធន់នឹង​ភាពរាំងស្ងួត មានជាតិម្សៅខ្ពស់ បានចែកជូនបងប្អូនប្រជាសហគមន៍​កសិកម្មចំនួន៥សហគមន៍​នៅស្រុកគូលែន សម្រាប់យកទៅដាំដុះផងដែរ៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        162
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        139
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        164

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm