តារា​សម្តែង​ថ្មី ចាស់ បង្ហាញ​មោទនភាព និង​ប្តេជ្ញា​ធ្វើឱ្យ​បានល្អ​ក្នុងការ​សម្តែង​ពិធី​បើក-បិទ​ស៊ី​ហ្គេម២០២៣

2023/03/10 05:01:56 pm        98

ស៊ីហ្គេម៖ ខណៈដែល​ការប្រកួត​កីឡា​ស៊ី​ហ្គេមកាន់តែ​ខិតជិត​ចូលមក​ដល់ គណៈកម្មការ​ជំនាញ​នីមួយៗ​កាន់តែមមា​ញឹក​បន្ថែម​ទៀត ដើម្បី​ប្រាកដថា​អ្វីៗ​ត្រៀម​បានល្អសម្រាប់​ការប្រកួត ពិសេស​ពិធី​បើក-​បិទនៃ​ព្រឹត្តិការណ៍​ដ៏​ធំ​ពីរ​ឆ្នាំ​ម្តងរបស់​តំបន់​អាស៊ីអាគ្នេយ៍​។​

​ជាក់ស្តែងផ្នែក​មួយ​នៃ​ការត្រៀម​សម្រាប់​ពិធី​បើក តារា​សម្តែង​ទាំង​ជើងចាស់ និង​ជំនាន់​ថ្មីបាន​ជួបជុំ​ហាត់​សមនៅ​ពហុ​កីឡដ្ឋាន​ជាតិ​ម​រត​ក​តេ​ជោជាមួយ​ភាព​រីករាយ មោទនភាព និង​ការប្តេជ្ញាចិត្ត​ខ្ពស់ក្នុង​ចំណែក​ដ៏​សំខាន់​នៃ​ព្រឹត្តិការណ៍​នេះ​។​ ​តារាភាពយន្ត​ជើងចាស់ទទួល​ការគាំទ្រ​គ្រប់​ជំនាន់ ទេព រិ​ន​ដា​រ៉ូ បាន​បញ្ជាក់ថា ​លោក​ពិត​ជាមាន​មោទនភាពមែនទែន​ដែល​បាន​ចូលរួម​កម្ម​វី​ធី​នេះ ដែល​ធ្លាប់តែ​លឺ និង​ស្រ​ម៉ៃ តែ​ឥឡូវនេះ​ជាការ​ពិត​ដែល​កើតឡើង​នៅ​កម្ពុជា​។​

​ចំណែកតារា​ជំនាន់​ថ្មី អ៊ុន សុធា បានលើកឡើង​ដែរ​ថា​ ជារួម​ខ្លួន​បាន​ត្រៀម​ជាស្រេច​តាំងពី​ពេល​ដែល​គណៈកម្មការ​ជំនាញ​នៃ CAMSOC បានជ្រើសរើស​លោក​ចូលរួម​កម្មវិធី​នេះ។ លោក​បន្តថា ​នេះ​ជា​មុខមាត់​របស់​កម្ពុជាទៅកាន់​ពិភពលោក​។​ ​រីឯ​នាដ​ការី​របាំ​បុរាណ សុខ​គា គឹម​លាង និង​ចាន់ ស្រី​លក្ខណ៍ បានបង្ហាញ​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ដើម្បីហាត់​សម និង​មោទនភាព​ក្រៃ​ដែល​បាន​ចូលរួម​កម្មវិធី​នេះ​។​ ​គិត​ត្រឹម​ពេលនេះ​ស៊ី​ហ្គេម ២០២៣ នៅសល់​ពេល​មិន​ដល់​ពីរ​ខែ​ទៀត​ទេនឹង​ចូល​មកដល់ ហើយ​អត្ត​ពលិ​ក ប្រតិភូ គ្រូបង្វឹក និង​អ្នកគាំទ្រ​កីឡា​ក្នុង​តំបន់​អាស៊ានរាប់ម៉ឺន​នាក់ និង​ចូលមក​ព្រះរាជាណាចក្រ​កម្ពុជា​។ ទោះបីជា​កម្ពុជាជា​ស្ថាបនិក​កីឡា​អាស៊ីអាគ្នេយ៍ តែ​នេះ​ជា​លើកដំបូង​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះក្នុង​រយៈពេល​ ៦៤​ឆ្នាំ​៕

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        158
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        152
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm