ខេត្ត​កណ្ដាល​ប្រកាស​រៀបចំ​ជើងឯក​បឋមសិក្សាឆ្នាំ​២០២៣ លើ ៤​ប្រភេទ​កីឡា​

2023/03/10 05:09:15 pm        90

​កណ្ដាល៖ មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តកណ្ដាល បាន​ប្រកាស​រៀបចំ​ការ​ប្រកួត​កីឡា​សិស្ស​បឋម​សិក្សា​ជ្រើស​ជើងឯក​ប្រចាំខេត្តឆ្នាំ​២០២៣ រយៈពេល ១​សប្ដាហ៍ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១៦ ខែមីនា​ខាងមុខ ដោយ​កំណត់​កីឡា ៤ប្រភេទ រួមមាន​កីឡាបាល់ទាត់ បាល់ទះ បាល់បោះ និង​កីឡាអត្តពលកម្ម។​

​លោក ពៅ វណ្ណា ប្រធានការិយាល័យ​កីឡា​អប់រំ​កាយ និង​កីឡាបាន​ឲ្យ​ដឹងថា ការប្រកួត​នេះធ្វើឡើង​ដើម្បី​ចម្រាញ់​បាន​ធនធាន​កីឡាករ​-​កីឡាការិនី​ល្អៗ​ត្រៀម​ចូលរួម​ប្រកួត​ជើងឯក​បឋមសិក្សា​ថ្នាក់ជាតិ​នាពេលខាងមុខ។ ក្រៅពី​កីឡា ៤​ប្រភេទ​នេះ កីឡា​ផ្សេងៗក៏​កំពុង​ត្រូវបាន​យកចិត្តទុកដាក់​ពី​ថ្នាក់ដឹកនាំ​មន្ទីរ ក៏ដូចជា​រដ្ឋបាលខេត្ត ដើម្បី​ផ្ដល់ឱកាស​ឲ្យ​សិស្សានុសិស្ស​បាន​លេង​កីឡា និង​ត្រៀម​ការប្រកួត​នានា​ផងដែរ។​ ​

​គួរ​ដឹងថា ខេត្តកណ្ដាលតាមរយៈ​អង្គភាព​ជំនាញ គឺជា​ខេត្ត​មួយដែល​បាន​ជំរុញ​សកម្មភាព​កីឡា​យ៉ាង​ផុសផុល ទាំង​ក្របខណ្ឌ​ក្នុង​វិស័យ​អប់រំ មហាជន និង​ការប្រកួត​ផ្សេងៗ ហើយ​មានការ​ចូលរួម​យ៉ាង​ផុសផុល​ទៀតផង ជាក់ស្ដែង​ក្នុងការ​ប្រកួត​ក្របខណ្ឌ​បឋមសិក្សា​ឆ្នាំនេះគឺមាន​ក្រុមកីឡា​មកពី ១១​ក្រុង​-​ស្រុក​ចូលរួម រួមមាន​ក្រុង​តាខ្មៅ​, ស្រុក​ស្អាង, ស្រុក​កោះធំ, ស្រុក​កណ្តាលស្ទឹង, ស្រុក​អង្គ​ស្នូល, ស្រុក​ពញ្ញាឮ, ស្រុក​មុខកំពូល, ស្រុក​ខ្សាច់កណ្តាល, ស្រុក​ល្វាឯម, ស្រុក​កៀនស្វាយ និង​ស្រុកលើ​ដែក​ជាដើម៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        71
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        83
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        173

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm