កម្ពុជា​ជួប​ម៉ាឡេស៊ី​បញ្ចប់​ពូ​ល​ G ​នៃ​វគ្គ​ជម្រុះ​ AFC U20 Woman's Asian Cup ​ល្ងាច​នេះ​

2023/03/10 05:28:13 pm        158

​បាល់ទាត់៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​នារី​អាយុ​ក្រោម ២០​ឆ្នាំ​កម្ពុជានឹង​បន្ដ​ជួប​ក្រុម​ជម្រើសជាតិ​នារី​អាយុ​ក្រោម ២០​ឆ្នាំ​ម៉ាឡេស៊ីនា​វេលា​ម៉ោង ៤​ល្ងាច​ថ្ងៃទី​១០ ខែមីនា​នេះនៃ​វគ្គ​ជម្រុះ​ជុំ​ទី​១ ពានរង្វាន់​បាល់ទាត់​នារី​ប្រចាំ​ទ្វីបអាស៊ី​អាយុ​ក្រោម ២០​ឆ្នាំ ឆ្នាំ​២០២៤ (AFC U20 Woman's Asian Cup 2024) នៅ​ប្រទេស​អ៊ុយ​បេ​គី​ស្ថាន ពូ​ល ​G ​នៅ​កីឡដ្ឋាន​ Smart RSN ​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន។​

​នេះ​គឺជា​ជំនួប​ចុងក្រោយ​របស់​កម្ពុជា បន្ទាប់ពី​ប្រកួត​ដំបូងបាន​រង​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ភ្ញៀវ​មី​យ៉ាន់​ម៉ាដោយ​លទ្ធផល ២-០ កាលពី​ថ្ងៃ​ពុធ​កន្លងទៅ។ ដូច្នេះ​ជំនួប​ជាមួយ​ម៉ាឡេស៊ី​ល្ងាច​នេះគឺជា​ការប្រកួត​ដ៏​សំខាន់សម្រាប់​ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា ដែល​ទាមទារ​ឈ្នះ​ដាច់ខាតដើម្បី​មានឱកាស​អ៊ុត​កៅអី​វគ្គ​បន្ដ ខណៈ​បើ​ស្មើ ឬ​ចាញ់ កម្ពុជា​នឹង​អស់​ឱកាស​តែម្ដង។​

​គួរ​ដឹងថា ក្នុង​ពូ​ល​ G ​នៃ​វគ្គ​ជម្រុះ​ជុំ​ទី​១ ពានរង្វាន់​បាល់ទាត់​នារី​ប្រចាំ​ទ្វីបអាស៊ី​អាយុ​ក្រោម ២០​ឆ្នាំ ឆ្នាំ​២០២៤ ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​នេះមាន​បេក្ខភាព​ប្រកួតប្រជែង ៣​ក្រុម​ប៉ុណ្ណោះ រួមមាន​កម្ពុជា មី​យ៉ាន់​ម៉ា និង​ម៉ាឡេស៊ី។ បន្ទាប់ពី​ធ្វើការ​ប្រកួត ១​ជុំ ក្រុម​មាន​ពិន្ទុ​ខ្ពស់​ជាងគេនឹង​ទទួលបាន​កៅអី​វគ្គ​ជម្រុះ​ជុំ​ទី​២ ខណៈ​បច្ចុប្បន្ន​គឺ​ក្រុម​ជម្រើសជាតិ​នារី​ U20 ​មី​យ៉ាន់​ម៉ាកំពុង​ឈរ​កំពូល​តារាង និង​មាន ៣​ពិន្ទុ​បណ្ដោះអាសន្ន៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        123
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        135
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm