ងើប​ពី​ចាញ់ Liverpool បិសាច​ក្រហម​យកឈ្នះ Real Betis ៤-១ នៅ Europa League

2023/03/10 05:43:13 pm        66

​បាល់ទាត់៖ ​ក្រុម​បិសាច​ក្រហម Manchester United បាន​ត្រលប់មក​យកឈ្នះ Real Betis ៤-១ នៅ​ជើង​ទី១ វគ្គ ១៦ក្រុម​ចុងក្រោយ UEFA Europa League បន្ទាប់ពី​បរាជ័យ​ធ្ងន់​ក ៧-០ នៅ​ទឹកដី Liverpool ចុង​សប្តាហ៍​កន្លងទៅ​។

​​ខ្សែប្រយុទ្ធ​អង់គ្លេស Marcus Rashford លេង​បាន​ត្រឹម ៦នាទី​ក៏​រក​គ្រាប់​បាល់​នាំមុខ​បានសំរេច​ឱ្យ Manchester United តែ​អតីត​ខ្សែប្រយុទ្ធ Newcastle, Ayoze Perez តាម​ស្មើ​វិញ​នៅ​នាទី​ទី៣២​។ ​​ឈានដល់​វគ្គ​ទី២ ក្រុម​របស់លោក Erik ten Hag មានប្រៀប​ខ្លាំងដោយ​រកបាន​បី​គ្រាប់​បន្ថែម​ដោយ Antony Bruno Fernandes និង Wout Weghorst​។ ​​ងាក​មក​ក្រុម​កំពូល​តារាង​នៅ Premier League កាំភ្លើង​ធំ Arsenal បាន​ត្រឹម​ស្មើ​ប៉ុណ្ណោះ​នៅ​ទឹកដី​ព័រទុយហ្កាល់ Sporting Lisbon​។​

​William Saliba ជា​អ្នក​តែ​ត​បញ្ចូល​ទី​នាំ​មុខមុន​ឱ្យ Arsenal នៅ​នាទី​ទី២២ តែ​ម្ចាស់ផ្ទះ​តាម​ស្មើ​វិញ​ដោយ Goncalo Ignacio ក្នុង​វគ្គ​ទី១ នៅ​គ្រាប់​នាំមុខ​វិញ​របស់ Sporting Lisbon ដោយ Paulinho​។ ​យ៉ាងណាក្តី Arsenal ក៏មាន​សំណាង​បាន​គ្រាប់​តាម​ស្មើ​វិញ​ ដោយ​បាល់​ចូល​ទី​ខ្លួនឯង​របស់​ខ្សែបម្រើ​ជប៉ុន Hidemasa Morita​។ ​លទ្ធផល​ផ្សេងទៀត Juventus ១-០ Freiburg, Union Berlin ៣-៣ Union Saint-Gilloise, Leverkusen ២-០ Ferencvarosi, Roma ១-០ Real Sociedad, Sevilla ២-០ Fenerbahce និង Shakhtar Donetsk ១-១ Feyenoord​។ ​ការប្រកួត​ជើង​ទី២ នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​ក្រោយ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ 

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        158
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        152
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm