ប្រមុខ​ថាមពលនុយក្លេអ៊ែរ​ព្រមាន​ពី​គ្រោះថ្នាក់​នៃ​ការ​ដាច់​ចរន្តអគ្គិសនី​នៅ​រោងចក្រ​ថាមពល​នៅ​អ៊ុយ​ក្រែ​ន​

2023/03/10 05:54:19 pm        479

​អ៊ុយក្រែន៖ បន្ទាប់ពី​ការ​ដាច់​ចរន្តអគ្គិសនី​មួយទៀត​នៅ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ Zaporizhzhia (ZNPP) ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ប្រធាន​អង្គការ​ឃ្លាំមើល​នុយក្លេអ៊ែរ​របស់​អង្គការសហប្រជាជាតិ​ បាន​អំពាវនាវ​ឲ្យ​មាន​តំបន់​ការពារ​ដោយ​និយាយ​ថា ​លោក​មានការ​ភ្ញាក់ផ្អើល​ចំពោះ​ភាព​មិន​សប្បាយចិត្ត ​របស់​អង្គការ​ដែល​លោក​ដឹកនាំ​គឺ​ទីភ្នាក់ងារ​ថាមពល​អាតូ​មិ​ក​អន្តរជាតិ (IAEA)។​

​កងកម្លាំង​រុស្ស៊ី​បាន​បាញ់​ស្រោច​ដោយ​មី​ស៊ី​ល​ជាង​ ៨០​គ្រាប់​ រួម​ទាំង​មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សំឡេង​ដ៏​កម្រ​ទៅលើ​ទីក្រុង​នានា​របស់​អ៊ុយ​ក្រែ​ន ខណៈ​មនុស្ស​កំពុង​លង់លក់​ក្នុង​ដំណេក​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់​ ៩​នាក់ និង​បាន​កាត់ផ្ដាច់​ចរន្ត​អគ្គិសនី និង​បង្ខំ​ឲ្យ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ធំ​បំផុត​របស់​អឺរ៉ុប​មួយ​នេះដាច់​ភ្លើង​ជា​លើក​ទី​៦ ចាប់​តាំង​ពី​ទីក្រុង Moscow បាន​បើក​ការ​វាយលុក​កាលពី​ថ្ងៃ​ទី​២៤ ​ខែ​កុម្ភៈ ​ឆ្នាំ​២០២២​មក​។

​មក​ទល់​នឹង​ពេលនេះ រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporizhzhia ត្រូវ​បាន​ត​ភ្ជាប់​ចរន្តអគ្គិសនី​ឡើង​វិញ ខណៈ​អង្គការសហប្រជាជាតិ​ព្រមាន​ថា ​ថ្ងៃ​សំណាង​របស់​យើង​នឹង​ត្រូវ​រលាយ​បាត់​។ ​លោក Rafael Grossi បាន​ប្រាប់​ក្រុម​ប្រឹក្សានាយក​ទីភ្នាក់ងារ IAEA នៅ​ក្នុង​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ពេលវេលា​ចុងក្រោយ​ដែល​ថាមពល​អគ្គិសនី​ទាំងអស់​បាន​ដាច់​នៅ​រោងចក្រ​នោះគឺ​កាលពី​ថ្ងៃ​ទី​២៣​ ខែ​វិច្ឆិកា ​ឆ្នាំ​២០២២​។ លោក​ថា ​តើ​អ្វី​ដែល​យើង​កំពុង​ធ្វើ​គឺ​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​បញ្ហា​នេះ​កើតឡើង​? យើង​គឺជា​ទីភ្នាក់ងារ​ឃ្លាំមើល​នុយក្លេអ៊ែរ IAEA យើង​មាន​តួនាទី​ត្រូវ​ថែរក្សា​សុវត្ថិភាព​នុយក្លេអ៊ែរ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        67
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        63
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        62

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm