សម្តេចព្រះសង្ឃរាជ ទេព វង្ស និមន្តជាព្រះរាជាធិបតី ក្នុងពិធីស្រោចស្រពសុគន្ធវារី ប្រគេនព្រះចៅអធិការវត្តទេពធីតារាម

2023/03/10 06:21:25 pm        570

កំពង់ឆ្នាំង៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ សម្តេច​ព្រះអគ្គ​មហាសង្ឃរាជា​ធិបតីកិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជាគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា បាន​និមន្ត​ជា​ព្រះរាជាធិបតីក្នុងពិធីស្រោចស្រពព្រះសុគន្ធវារី និងប្រកាសតែងតាំង ព្រះវិមលញាណ ឆន ឆុង ជា​ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះចៅអធិការវត្តទេពធីតារាម ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ឆ្នាំង ក្រុងកំពង់ឆ្នាំង រួមនិងសម្ពោធ​សមិទ្ធផលនានាក្នុងវត្តផងដែរ។

លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង បានថ្លែងថា ការរីកចម្រើនរបស់ពុទ្ធចក្រ និង​អាណា​ចក្រ​ត្រូវ​តែដើរទន្ទឹមគ្នា វានឹងផ្តល់ឱ្យគ្នាទៅវិញទៅមក ជាក់​ស្តែង​ព្រះពុទ្ធ​សាសនា​បាន​រួម​ចំណែក​យ៉ាង​ច្រើន​ក្នុង​ការលើកកម្ពស់ការអប់រំសីលធម៌សង្គម និងការកសាងសមិទ្ធផលផ្សេងៗ ជូនសង្គមជាតិទាំងមូល ។ ការពង្រឹងតួនាទីភារកិច្ច វិន័យរបស់ព្រះសង្ឃ និងវត្តអារាម ពិត​ជា​មាន​សារៈសំខាន់ និងអត្ថប្រយោជន៍​យ៉ាង​ធំធេង​នៅ​ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​យើង ហើយក៏បានផ្តល់ការថែរក្សានូវតម្លៃរបស់ព្រះពុទ្ធសាសនា។

សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស បានមានព្រះរាជបន្ទូលថា ក្រសួង​ធម្មការ និងសាសនា បានខិតខំយកចិត្តទុកដាក់ពង្រឹងនូវគុណភាពអប់រំ និងវិន័យ ដល់​ព្រះសង្ឃគ្រប់មូលដ្ឋាន ក្នុងការលើកកម្ពស់ដល់វិស័យព្រះពុទ្ធសាសនា ។ ជាពិសេស​លើក​កម្ពស់​ដល់​ការ​ជឿទុក​ចិត្តរបស់ប្រជាពុទ្ធសាសនិក ដែលបានលះបង់ចិត្ត សទ្ធាជ្រះថ្លាមកលើព្រះសង្ឃ ដែល​ជា​បុគ្គលអាចដឹកនាំពួកគេឱ្យទទួលបាននូវបុណ្យកុសល និងការអប់រំផ្លូវកាយ និងផ្លូវចិត្ត ឱ្យ​ឆ្ពោះ​ទៅ​រកភាពស្ងប់ស្ងាត់ ភាពអត់ឱន និងអធ្យាស្រ័យដល់អ្នកដទៃ ។

សម្តេច​ព្រះអគ្គមហាសង្ឃរាជបានពន្យល់ថា ក្នុងនាមជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ត្រូវមាន​ព្រហ្ម​វិហារ​ធម៌​ទំាង​បួន​យ៉ាងគឺ មេត្តា ករុណា មុទិតា និង ឧបេក្ខា ព្រមទាំងមានការឯកភាពផ្ទៃក្នុង លះបង់​អំពើ​អបាយមុខ ហើយត្រូវចងចាំថា ការបែកបាក់សាមគ្គី គឺស្លាប់ និងត្រូវខិតខំ​បំពេញ​នូវ​តួនាទី​ភារកិច្ចជាមួយពុទ្ធបរិស័ទ ដើម្បីដឹកនាំវិស័យព្រះពុទ្ធសាសនា ឱ្យរីក ចម្រើនតទៅមុខទៀត ៕ អត្ថបទ៖ ហុង វាស្នា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        105
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        210
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        197

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm