វ៉ាក់សាំងស៊ីណូហ្វាម ៤០ម៉ឺនដូសទៀត ជាជំនួយរបស់ចិន ដឹកមកកម្ពុជានៅយប់នេះ

2021/04/28 10:53:21 pm        379

ភ្នំពេញ៖ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​សុខាភិបាល បាន​បញ្ជាក់​ថា វ៉ាក់សាំង​បង្ការ​កូវីដ-១៩​ស៊ីណូហ្វាម ដែល​ជា​ជំនួយ​របស់​ប្រទេស​ចិន ត្រូវ​បាន​ដឹក​ជញ្ជូន​មក​ដល់​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ​ហើយ​នៅ​រាត្រី​នេះ។

កម្ពុជា​ទទួល​បាន​វ៉ាក់សាំង​ស៊ីណូហ្វាម​ចំនួន ៦០​ម៉ឺន​ដូស​ ដែល​ជា​ជំនួយ​របស់​ចិន​លើក​ដំបូង​ កាល​ពី​ថ្ងៃ​ទី​០៧ ខែ​កុម្ភៈ​កន្លង​មក​នេះ ហើយ​បន្ទាប់​មក​ចិន​បាន​ផ្ដល់​ជំនួយ​ជា​វ៉ាក់សាំង​ស៊ីណូហ្វាម​លើក​ទី​ពីរ​មាន​ចំនួន ៧០​ម៉ឺន​ដូស​ទៀត ដែល​ត្រូវ​បាន​បញ្ជូន​មក​ដល់​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​៣១ ​ខែ​មីនា​កន្លង​មក​នេះ។

កម្ពុជា​ក៏​ទទួល​បាន​​វ៉ាក់សាំង​ស៊ីណូវ៉ាក់​ (Sinovac)​ចំនួន ២​លាន​ដូស ដែល​កម្ពុជា​បាន​បញ្ជា​ទិញ​​ពី​ប្រទេស​ចិន​​រួច​មកហើយដែរ។

កម្ពុជា​ក៏​ទទួល​បាន​វ៉ាក់សាំងកូវីហ្សែល (Covishield) ចំនួន ៣២៤ ០០០​ដូស​​តាម​រយៈ​យន្តការ​របស់​អង្គការ​សុខភាព​ពិភព​លោក​ផង​ដែរ ដែល​វ៉ាក់សាំង​នេះត្រូវ​បាន​ផលិត​ឡើង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ក្រោម​អាជ្ញា​ប័ណ្ណ​របស់​វ៉ាក់សាំង AstraZeneca របស់​ប្រទេស​អង់គ្លេស។

គិត​មក​ដល់​ថ្ងៃ​នេះ កម្ពុជា​ទទួល​បាន​វ៉ាក់សាំង​ទាំង ៣​ប្រភេទ​សរុប ៤ ,០២៤ .០០០​ដូស ក្នុង​នោះ ​មាន​វ៉ាក់សាំង​ស៊ីណូវ៉ាក់ ២លាន​ដូស វ៉ាក់ស៊ីណូហ្វាម ១,៧​លាន​ដូស និង​វ៉ាក់សាំង​ Covishield ៣២៤ ០០០​ដូស។

គិត​ត្រឹម​ថ្ងៃ​ម្សិល​មិញ​នេះ កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ដល់​មនុស្ស​ជិត ១​លាន ៣​សែន​នាក់​រួច​មក​ហើយ​ចាប់​តាំង​ពី​ប្រទេស​កម្ពុជា​បាន​ចាប់​ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ​កន្លង​មក​នេះ៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        201
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        181
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        195

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm