ក្រសួងវប្បធម៌ជំរុញសិប្បកម្មចម្លាក់រូប អនុវត្តតាមការណែនាំ និងក្បួនខ្នាត

2023/03/10 08:50:37 pm        649

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជំរុញសិប្បកម្មចំលាក់រូប ពុទ្ធបដិមា និងចម្លាក់រូប​នានាទៀត ត្រូវអនុវត្តតាមក្បួនខ្នាតដែលជារបស់ខ្មែរ ហើយក្បួនខ្នាតចម្លាក់រូប​ទាំងអស់​គឺអាចទៅ​ធ្វើពុម្ព​ចម្លង​តាមរូបសំណាកនានាដែលមាននៅក្នុងតម្កល់នៅក្នុងសារមន្ទីរជាតិ។

បើតាមឯកឧត្តម ឡុង ប៉ុណ្ណាសិរីវត្ថ អ្នកនាំពាក្យក្រសួងក្រសួងវប្បធម៌ ​និងវិចិត្រសិល្បៈ បានថ្លែង​ប្រាប់BTV នៅថ្ងៃទី១០ ខែមីនានេះ បានថ្លែងថា ពាក់ព័ន្ធនឹងចម្លាក់ពុទ្ធបដិមា , រូបព្រះបាទជ័យវរ្ម័នទី៧ និងសំណាក់សម្តេចសង្ឃ ជួន ណាត និងរូបសំណាក់ព្រះសិវៈជាដើម កន្លងមក​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គឺបានរៀបចំសិក្ខាសាលាវគ្គបណ្តុះបណ្តាលចម្លាក់រូបជូន​ដល់បណ្តាអ្នកចម្លាក់រូបជាច្រើននៅតាមបណ្តាសិប្បកម្មចម្លាក់រូបនានា ហើយក្រសួងក៏សូមក្រើន​រំលឹកហាមប្រាមមិនឲ្យអ្នកចម្លាក់រូប យកតាមក្បួនខា្នតបរទេស ដែលធ្វើឲ្យខុសពីក្បាច់​ក្បួនទំរង់របស់ខ្មែរ។

បើតាមអ្នកចម្លាក់រូបនៅតាមបណ្តាសិប្បកម្មចម្លាក់រូបនៅក្នុងនៅរាជធានីភ្នំពេញ ថ្លែងថា ពាក់ព័ន្ធ​នឹងការចម្លាក់រូបព្រះពុទ្ធភាគច្រើនគឺគេយកទម្រង់តាមសម័យបាយ័ន​ និងសម័យអង្គរ ដែលមាន​ការណែនាំក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ​ទៅតាមទម្រង់ពុម្ពដែលមានស្រាប់ ប៉ុន្តែសម្រាប់ការ​ដាប់ថ្មចម្លាក់រូបភាគច្រើនគឺគេធ្វើតាមក្បួនខ្នាត ​និងមិនអាចចេញរូបដូចបាន១០០%នោះទេ។

សូមបញ្ជាក់ថា រូបចម្លាក់ពុទ្ធបដិមា រូបព្រះបាទជ័យវរ្ម័នទី៧ និងសំណាក់សម្តេចសង្ឈជួន ណាត និងរូបសំណាក់​ព្រះសិវៈជាដើម ពលរដ្ឋខ្មែរភាគច្រើន មានតម្រូវការខ្លាំងក្នុងការជាវទិញដាក់​នៅតាម​ទីវត្តអារ៉ាម តាមទីទួលបុរាណ ​តាមមូលដ្ឋានអាជីវកម្ម តាមគេហដ្ឋាន និង​ទីសាធារណៈនានា​ទៀតជាច្រើន​ ដែលការជាវទិញដាក់តាំងនោះ ក្រសួងវប្បធម៌ ស្នើសុំទាំងអ្នក​ចម្លាក់រូប និងអ្នកជាវទិញ សូមជាវទិញដាក់តាំងរូបសំណាក ​ដែលរក្សាតាមទម្រង់បែបបទជាខ្មែរ ចៀសវាងចម្លងក្បួនខ្នាតពីបរទេស​ ដែលធ្វើឲ្យមានភ័ណ្ឌច្រឡំ និងចម្លងវប្បធម៌បរទេស៕អត្ថបទ ស៊ុមសុខជា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        156
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        84
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        196

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm