ផែនការអភិវឌ្ឍន៍ជាតិ ជាឧបករណ៍ដ៏សំខាន់ ធ្វើឲ្យកម្ពុជាចេញពីប្រទេសអភិវឌ្ឍន៍តិចតួច

2023/03/10 09:25:46 pm        687

ភ្នំពេញ៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ បានមានប្រសាសន៍ថា ផែនការ​យុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិ ឆ្នាំ២០២៤-២០២៨ នឹងក្លាយជាឧបករណ៍ដ៏សំខាន់ ដើម្បីធ្វើ​ឲ្យ​កម្ពុជាចាកចេញពីប្រទេស ដែលមានការអភិវឌ្ឍតិចតួច ។

នៅក្នុងសិក្ខាសាលាណែនាំ ស្តីពីការរៀបចំធាតុចូល សម្រាប់រៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ ជាតិ (ផ.យ.អ.ជ) ឆ្នាំ២០២៤-២០២៨ នៅថ្ងៃទី១០ ខែមីនានេះ ឯកឧត្តម ឆាយ ថន បានបញ្ជាក់ថា ការរៀបចំផែនការយុទ្ធសាស្ត្រអភិឌ្ឍន៍ជាតិ ឆ្នាំ២០២៤-២០២៨ ​គឺជាការងារចាំបាច់ និងមាន​សារ​សំខាន់ណាស់ ព្រោះថានឹងជាឧបករណ៍ដ៏សំខាន់តែមួយគត់ សម្រាប់អនុវត្តគោល​នយោបាយ​អាទិភាពរបស់រាជរដ្ឋាភិបាល ​ដើម្បីអនុវត្តឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ និង​ជា​ផែនការសម្រាប់អនុវត្តធ្វើឲ្យសម្រេចបានគោលដៅអភិវឌ្ឍន៍​ប្រកប​ដោយចីរភាពកម្ពុជា ឆ្នាំ២០៣០ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា ផែនការនេះ នឹងរួមចំណែកធ្វើឲ្យសម្រេចបានគោលដៅ អភិវឌ្ឍន៍​ប្រកបដោយចីភាពសាកល ​និងជាឧបករណ៍ដ៏សំខាន់ សម្រាប់អនុវត្ត ដើម្បីនាំកម្ពុជា​ចាកចេញពីប្រទេស ​ដែលមានការអភិឌ្ឍតិចតួច ហើយបណ្ដាកម្មវិធី និងអនុសញ្ញារបស់អង្គការ​សហប្រជាជាតិដែលកម្ពុជា ​បានផ្ដល់សច្ចាប័ន ក៏ត្រូវបញ្ជ្រាបចូលផងដែរ ​ទៅក្នុងផែនការជាតិនេះ ។

ឯកឧត្តម ថេង បញ្ញាធន​ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ​ទទួលបន្ទុកអគ្គនាយកផែនការ ​បានបញ្ជាក់ដែរថា ​បន្ទាប់​ពីបានរៀបចំ​សេចក្តីគោល​ណែនាំរួចរាល់​ នៃផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ឆ្នាំ២០២៤-២០២៨ ក្រសួង ​បានជួបជាមួយ UNDP ​តំណាងឱ្យដៃគូផ្សេងៗទៀត ​នាពេលនេះ ជួយ​ពិនិត្យមើលសេច ក្តីណែនាំនេះ ​ហើយនឹងមានការកែសម្រួលរៀបចំជាសេចក្តីព្រាងចុងក្រោយ សម្រាប់ចែកជូនទៅក្រសួង ស្ថាប័ននានា ។

គួរបញ្ជាក់ថា សម្រាប់ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ​ ឆ្នាំ២០២៤-២០២៨ UNDP បានជួយ ផ្ដល់​នូវការគាំទ្រ ទាំងបច្ចេកទេស និងហិរញ្ញវត្ថុ ៕អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        146
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        104
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង្គភាពយានដ្រូនអ៊ុយក្រែន កំពុងតាមប្រម៉ាញ់នាវារុស្ស៊ីនៅក្នុងសមុទ្រខ្មៅ

2026/07/24 08:03:42 pm
​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព
2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm