យប់​នេះ​បើ Barcelona ឈ្នះ Grenada នឹង​ឡើង​កំពូល​តារាង La Liga

2021/04/29 04:15:26 pm        149

​បាល់ទាត់៖ ​កាលពី​ខែ​ធ្នូ​មាន​អ្នកគាំទ្រ​មិន​ច្រើន​នាក់​ទេ​ដែល​គិត​ថា Barcelona នឹង​អាច​ប្រជែង​តំណែង​ឡើង​មក​កំពូល​តារាង La Liga​ វិញ​បាន​បន្ទាប់ពី​ការ​ចាប់ផ្តើម​រដូវ​កាល​ដ៏​អាក្រក់​បំផុត​។ ​នៅ​សល់ ៦ប្រកួត​ទៀត​នឹង​ចប់​រដូវ​កាល ២០២០-២០២១ នេះ ​តែ​សំរាប់ Barcelona នៅ​សល់ ៧ប្រកួត​ ខណៈ​ក្រុម​របស់​លោក Ronald Koeman ​នឹង​ប្រកួត​បង្គ្រប់​សប្តាហ៍​ទី​៣២ រាត្រី​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ហើយ​ជ័យ​ជំនះ​នឹង​ធ្វើ​ឲ្យ​ពួកគេ​វិល​មក​ឈរ​កំពូល​តារាង​វិញ​។​

​​ជ័យជំនះ ២-១ នៅ​ទឹកដី Villarreal កាលពី​ថ្ងៃ​សៅរ៍​​ ស្របពេល Real Madrid ស្មើ Betis ផ្ទះ​ខ្លួនឯង​ ហើយ Atletico Madrid ចាញ់​នៅផ្ទះ Athletic Bilbao ទៀត​នោះ​ធ្វើអោយ Barcelona ស្មើ​ពិន្ទុ​គ្នា​ជាមួយ Real Madrid និង​ដេញ​ពីក្រោយ Atletico Madrid ២ពិន្ទុ ដូច្នេះ​ជ័យជំនះ​យប់​នេះ Barcelona នឹង​ឡើង​កំពូល​តារាង​វិញ​ពីលើ​ក្រុម​របស់លោក Diego Simeone ១ពិន្ទុ​។ ​នេះ​ជាការ​ងើប​ពី​ការចាប់ផ្តើម​រដូវ​កាល​អាក្រក់​បំផុត​របស់ Barcelona បែរជា​មកដល់​កំរិត​នេះ​ក្រោយ ២១ប្រកួត ចាញ់​តែ ១ប្រកួត​គត់​គឺ​ចាញ់ Real Madrid​។

​​កីឡាករ​សំខាន់ៗ​របស់ Barcelona សុទ្ធតែ​គ្មាន​បញ្ហា​របួស​ទាំងអស់ ​ស្របពេល​ខ្សែប្រយុទ្ធ​ជួរមុខ​ទាំង​ពីរ Antoine Griezmann ​និង Lionel Messi សុទ្ធតែ​ស្ថិតក្នុង​ទំរង់​លេង​ល្អ​។​ បន្ទាប់ពី​ជួប Grenada ហើយ Barcelona នឹងត្រូវ​ជួប​ជាមួយ Atletico Madrid ដប់​ថ្ងៃ​បន្ទាប់​ដែល​អាច​និយាយបានថា​ ជា​ប្រកួត​កាត់​សេចក្តី​រវាង​ក្រុម​ទាំងពីរ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        122
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        134
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm