ការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានទំហំជាង ៦ ៨០០ លានដុល្លារ ក្នុងរយៈពេលពីរខែដើមឆ្នាំ

2023/03/10 10:30:20 pm        611

ភ្នំពេញ៖ ការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ក្នុងរយៈពេល ២ខែដើមឆ្នាំ ២០២៣ នេះ មានទំហំទឹកប្រាក់សរុបប្រមាណជាង ៦ ៨០០ លានដុល្លារអាមេរិក ​ថយចុះប្រមាណជាង ២១ ភាគរយ ​បើធៀបទៅរយៈពេលដូចគ្នា និងឆ្នាំ២០២២ ។

របាយកាណ៍នៃការធ្វើពាណិជ្ជកម្មអន្តរជាតិ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយនៅថ្ងៃទី ១០ ខែមីនា បានបង្ហាញការនាំចេញនៅក្នុងរយៈពេល ២ខែ ដើមឆ្នាំ ២០២៣នេះ កម្ពុជាបាននាំចេញទំនិញ មានទំហំទឹកប្រាក់ប្រមាណជាង ៣ ២៨៥ លាន​ដុល្លារអាមេរិក ថយចុះ៨ភាគរយ ខណៈការនាំចូលមានទឹកប្រាក់ជាង ៣ ៥៦២ លានដុល្លារអាមេរិក បានថមថយ ៣១ ភាគរយ បើធៀបទៅនិងរយៈពេលដូចគ្នា ឆ្នាំ២០២២។

ការនាំចេញទំនិញរបស់កម្ពុជា នៅក្នុងរយៈពេល ២ នេះ រួមមាន៖ ការនំាចេញម៉ាស៊ីន និងឧបករណ៍​អគ្គិសនី ឧបករណ៍ថតសំឡេង ទូរទស្សន៍ និងឧបករណ៍ផ្សេងៗទៀត មានទឹកប្រាក់ជាង ៤៥៧ លានដុល្លារ កើនឡើងជាង ៩៨ ភាគរយ, ធញ្ញជាតិ ជាង ៣១១ លានដុល្លារ កើនឡើង ៤២ ភាគរយ, បន្លែបរិភោគ ឫស និងមើម ជាង ១៧៥ លានដុល្លារ កើនឡើង ៣៧ ភាគរយ, ផ្លែឈើ និង​គ្រាប់ផ្លែឈើ ជាង ១០៦ លានដុល្លារ កើនឡើងជិត ៣៤ ភាគរយ, កៅស៊ូ និងផលិតធ្វើពីកៅស៊ូ ជាង ១១៤ លានដុល្លារ កើនឡើង ៦៣ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២ ។

ចំណែកការនាំចេញផលិតផល​សំលៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំដែលធ្វើពីក្រណាត់ ការនាំចេញ​មានទឹកប្រាក់ជាង ៦៧៦ លានដុល្លារ ថយចុះជាង ៣១ ភាគរយ, ស្បែកជើង ស្រោមជើង និង​ផលិតផល​ប្រហាក់ប្រហែល ជាង ២០០ លានដុល្លារ ថយចុះជាង ២៧ ភាគរយ ក្រៅពីការនាំចេញ​ខាងលើនេះ​ កម្ពុជាបាននាំចេញផលិតផលផ្សេងៗ​ជាច្រើនទៀត​។

ចំណែកពាណិជ្ជកម្មជាមួយបណ្តាប្រទេសផ្សេងៗ, នៅក្នុងរយៈពេល ២ខែ ដើមឆ្នាំ២០២២ នេះ​កម្ពុជា​បាន​នាំចេញទៅកាន់ប្រទេសគោលដៅសំខាន់ៗជាច្រើន ក្នុងនោះសម្រាប់ការនាំចេញទៅ​សហរដ្ឋ​អាមេរិក មានទំហំទឹកប្រាក់ប្រមាណជាង ១ ១២៩ លានដុល្លារ ​ថយចុះ ២០ ភាគរយ, វៀតណាម ជាង ៤៩១ លានដុល្លារ កើនឡើងជាង ៣៦ ភាគរយ, ចិន ១៩៨ ​លានដុល្លារ ​ថយចុះជាង ៥ ភាគរយ, ជប៉ុន ជាង ២០៥ លានដុល្លារ ​កើនជិត ២ ភាគរយ, ថៃ ជាង ២០៤​ លានដុល្លារ កើន ១៣ ភាគរយផងដែរ ​ក្រៅពីនេះកម្ពុជាបាននាំចេញទៅប្រទេសផ្សេងៗជាច្រើនទៀត ដែល​ជាដៃគូរពាណិជ្ជកម្មរបស់កម្ពុជា៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        69
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        46
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        182

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm