EDCF បើកសិក្ខាសាលាពិនិត្យវាយតម្លៃលើ គម្រោងដែលបានអនុវត្តនៅកម្ពុជា

2023/03/10 11:24:16 pm        71

ភ្នំពេញ ៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ មូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចហៅកាត់ថា (EDCF) បានធ្វើសិក្ខាសាលាវាយតម្លៃគម្រោងនៅក្នុងប្រទេសកម្ពុជាលើកទី១ ដោយរួមសហការ​គ្នារវាង​ក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ និងធនាគារនិហ័រណ៍-អាហ័រណ៍ នៃប្រទេសកូរ៉េ។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ហែម វណ្ណឌី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។​

ថ្លែងក្នុងឱកាសនោះឯកឧត្តម ហែម វណ្ណឌី បានមានប្រសាសន៍ថា ​សិក្ខាសាលានេះមានគោលបំណង​ចែករំលែក​លទ្ធផល​នៃការវាយតម្លៃប្រចាំប្រទេស ស្តីអំពីការចូលលរួមរបស់ EDCF ដែលមានរយៈពេ ល២០ឆ្នាំកន្លងមក​នេះនៅ​កម្ពុជា។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកូរ៉េ បានទទួលភារកិច្ចក្នុងការវាយត ម្លៃ អំពីការអនុវត្តគម្រោង EDCF នៅ​កម្ពុជា ដើម្បីទទួលបាននូវមេរៀន ជាបទពិសោធន៍ និងពង្រីកកិច្ចអន្តរាគន៍របស់ EDCF នាពេលអនាគតនៅកម្ពុជា។

ឯកឧត្តមបន្តថា នៅមុនសិក្ខាសាលានេះមួយថ្ងៃ ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកជំទាវ គីម ឃ្យុងហ៊ី អគ្គនាយកនៃអគ្គនាយកដ្ឋាន អភិវឌ្ឍហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកូរ៉េបានជួប និងពិភាក្សាអំពីវិធីសាស្រ្ត ដើម្បីលើកកម្ពស់តួនាទីរបស់ EDCF ក្នុងរយៈពេលវែង ក្នុងនាមជាដៃគូអភិវឌ្ឍដ៏សំខាន់មួយរបស់កម្ពុជា ដោយផ្អែកតាម​អាទិភាពយុទ្ធសាស្រ្តរបស់​រដ្ឋាភិបាលទាំងពីរ។

លោកជំទាវ គីម ឃ្យុងហ៊ី បានកត់សំគាល់ថា កម្ពុជាជាប្រទេសដៃគូធំទី២របស់ EDCF។ ជាមួយនឹងក្របខ័ណ្ឌ​ហិរញ្ញប្បទាន​មានតម្លៃ ១.៥ ប៊ីលានដុល្លាអាមេរិកសម្រាប់ឆ្នាំ២០២២-២០២៦ ដែលបានចុះហត្ថលេខា ដោយ​រដ្ឋាភិបាលនៃប្រទេសទាំងពីរ។ លោកជំទាវបញ្ជាក់ថា នេះគឺជាឱកាសដ៏ល្អសម្រាប់ការពិ ភាក្សា និងកំណត់អាទិភាព នៃ​កិច្ចអន្តរាគមន៍របស់ EDCF ដែលនឹងចូលរួមចំណែកការអភិវឌ្ឍប្រកប ដោយចេរភាព និងបរិយាប័ន​នៅ​ប្រទេស​កម្ពុជា។ លោកជំទាវបានអះអាងថា ហិរញ្ញប្បទានក្រោមមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលហៅ​កាត់ថា EDCF នៅកម្ពុជា បានកើនឡើងយ៉ាងខ្លាំងនាប៉ុន្មានឆ្នាំនេះ គឺកើនរហូតដល់១.៨ប៊ីលានដុល្លា នៃកម្រិត​នៃការផ្តល់កម្ចីប្រចាំឆ្នាំ២០២២ ដែលគ ម្រោងថ្មីបំផុតនោះ គឺគម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលរដ្ឋាភិបាល​នៃប្រទេសទាំងពីរ បានចុះហត្ថលេខាកម្ចីហិរញ្ញប្បទានចំនួន២៤៦លានដុល្លា ដើម្បីសាងសង់ស្ពានខ្សែកាបចំនួនពីរ តភ្ជាប់រាជធានីភ្នំ ពេញ និងខេត្តកណ្តាល ដោយឆ្លងកាត់ទន្លេសាប និងទន្លេមេគង្គ។ ហើយកិច្ចសន្ទនាគោលនយោបាយ និងសិក្ខាសាលានេះដែរក៏បញ្ជាក់ឡើងវិញនូវកិច្ចស ហប្រត្តិបត្តិការ អភិវឌ្ឍ​ទ្វេភាគី​យ៉ាងរឹងមាំរវាងប្រ ទេសទាំងពីរ និងបន្តការងារយ៉ាងជិតស្និត ដើម្បីកំណ ត់និងឆ្លើយតបអោយកាន់​តែ​មានប្រសិទ្ធិភាព ទៅនឹងបញ្ហាប្រឈមនានាក្នុងការអភិវឌ្ឍនៅកម្ពុជា។

EDCF គឺជាជំនួយអភិវឌ្ឍផ្លូវការដែលបានផ្តួចផ្តើមឡើងដោយរដ្ឋាភិបាលកូរ៉េនៅឆ្នាំ១៩៨៧។ ធនាគារ និហ័រណ៍-អាហ័រណ៍ នៃប្រទេសកូរ៉េ បានទទួលការទុកចិត្តពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកូរ៉េ ដើម្បីធ្វើប្រតិបត្តិការ និងគ្រប់គ្រងគម្រោង EDCF។ EDCF កំពុងផ្តល់នូវហិរញ្ញប្បទានដ៏ច្រើន សម្រាប់គាំទ្រការអភិវឌ្ឍឧស្សាហកម្ម និងស្ថេរភាពសេដ្ឋកិច្ច ទៅប្រទេសកំពុងអភិវឌ្ឍន៍ និងជំរុញការផ្លាស់ប្តូរផ្នែកសេដ្ឋកិច្ច រវាងប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសកូរ៉េ៕ អត្ថបទ ៖ សំ ងីម​

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        36
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        141
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm