អគ្គិភ័យឆាបឆេះរថយន្តខូចខាតចំនួន៧គ្រឿង និងបណ្ដាលឲ្យមនុស្សម្នាក់រលាកភ្លើងរងរបួសធ្ងន់

2023/03/11 12:11:33 am        171

ភ្នំពេញ៖ បុរសម្នាក់រងរបួសធ្ងន់និងរថយន្តចំនួន ៧គ្រឿងត្រូវបានឆេះខូចខាត​ក្នុងករណីអគ្គិភ័យឆាបឆេះ​រថយន្តក្នុង​ឃ្លាំង​លក់​រថយន្តយីហោ យានយន្ត លីឆាយ ៦៩៦ កម្លាំងសមត្ថកិច្ចចេញរថយន្តពន្លត់​អគ្គិភ័យជា​ច្រើន​គ្រឿង​ដល់​ទីតាំងកើតហេតុ ជួយបាញ់​ទឹកពន្លត់ ភ្លាមៗជៀសវាងរាលដាលដល់ផ្ទះអ្នកជិតខាង។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ០៣ និង ៣០នាទីរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២៣ ចំណុចយីហោ យានយន្ត លីឆាយ ៦៩៦ ជាប់នឹងទីតាំងឈៀករថយន្តសាខាសែនសុខតាមបណ្ដោយផ្លូវលេខ១០១៩ ក្បែរនិង​ក្លោងទ្វារវត្តសំរោងអណ្ដែត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថានៅមុនពេលកើតហេតុ មានបុរសជាជាងកំពុងតែជួសជុលរថយន្ត ទាំងនោះ​ស្រាប់តែ​មាន​ផ្នែកហើយ​ចេញពីរថយន្ត​បង្កជាអណ្ដាតភ្លើង ឆាបឆេះយ៉ាងសន្ធោសន្ធៅ ។ ភ្លាមៗនោះអ្នកជិតខាងបាននាំគ្នាយកបំពុងពន្លត់អគ្គិភ័យជួយបាញ់ពន្លត តែមិនអាច​គ្រប់គ្រងបាន​ដោយសារ​តែអណ្ដាត​ភ្លើង ឆេះកាន់តែខ្លាំង។

លោកវរៈសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ​នៃស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ​ បានឲ្យដឹង​ថាក្រោយទទួលបានព័ត៌មានថាមានករណីអគ្គិភ័យឆាបឆេះរថយន្តនៅក្នុងឃ្លាំង​លក់រថយន្តលោកបានបញ្ចេញរថយន្តពន្លត់អគ្គិភ័យ គោលដៅនៅជិត​ទីតាំងនោះ​ជាច្រើនគ្រឿង​ដើម្បីចេញជួយ​អន្តរាគមន៍​ឲ្យទាន់ពេលវេលា។ តែទោះជាយ៉ាងណាអគ្គិភ័យបានឆាបឆេះរថយន្តចំនួន ៧គ្រឿង ទើបកម្លាំង​សមត្ថកិច្ចគ្រប់គ្រងអណ្ដាតភ្លើងបានរលត់ជាស្ថាពរ។

ក្នុងហេតុការណ៍នេះទំហំនៃការខូចខាត ឆេះរថយន្តចំនួន៧ គ្រឿង ប្រភេទរថយន្ត នីសាន់ណាវ៉ារ៉ា និងបុរស​ម្នាក់រងរបួសរលាកភ្លើងមួយចំហៀងខ្លួន ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ រថយន្តពន្លត់អគ្គិភ័យមកដល់ទីតាំងកើតហេតុចំនួន ១០គ្រឿងនឹងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៩គ្រឿង ទើបគ្រប់គ្រងអណ្ដាតភ្លើងបានរលត់ជាស្ថាពរ។ ចំពោះមូលហេតុសមត្ថកិច្ចជំនាញ​សន្និដ្ឋានជំហាន​ដំបូងបណ្ដាល​មកពីឆ្លងចរន្តអគ្គិសនី៕ អត្ថបទ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        140
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        119
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm