រដ្ឋមន្រ្តីពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំតុមូលជាន់ខ្ពស់ស្ដីពីការចល័តធនធាននិងការពង្រឹងភាពជាដៃគូសកលនៅទីក្រុងដូហា

2023/03/11 12:27:27 am        176

ភ្នំពេញ ៖ ឯកឧត្តម ប៉ាន សូស័ក្តិ ក្នុងអំឡុងពេលសន្និសីទអង្គការសហប្រជាជាតិលើកទី៥ ស្ដីពីក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច (LDC5) កាលពីថ្ងៃទី៨ ខែមីនាកន្លងទៅ បានដឹកនាំកិច្ចប្រជុំតុមូលជាន់ខ្ពស់ ស្ដីពីការចល័តធនធាន និង​ការពង្រឹងភាពជាដៃគូសកល ដើម្បីការអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងប្រទេសអភិវឌ្ឍន៍តិចតួច ដែល​ប្រព្រឹត្តទៅ​នៅទីក្រុងដូហា ប្រទេសកាតា។

​ប្រភពពីក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី១០ មីនា ឆ្នាំ២០២៣នេះ បានឲ្យដឹងក្នុងបណ្តាញសង្គមថា កិច្ចប្រ​ជុំតុមូល​ជាន់ខ្ពស់​នេះ ដឹកនាំដោយសហប្រធានពីររូប គឺឯកឧត្តមរដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោកជំទាវ Fitsum Assefa រដ្ឋមន្ដ្រីក្រសួងផែនការនិងអភិវឌ្ឍន៍នៃប្រទេស Ethiopia ព្រមទាំងមានការ​ចូលរួមជាវាគ្មិន​ពីបណ្ដា​រដ្ឋសមាជិក​​​ និងស្ថាប័នអន្ដរជាតិនានា។

នៅក្នុងអង្គប្រជុំនេះ ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានថ្លែងស្វាគមន៍វាគ្មិន និងរដ្ឋសមាជិកដែល​បានចូលរួមកិច្ច​ប្រជុំតុមូលជាន់ខ្ពស់នេះ ព្រមទាំងបានកត់សម្គាល់អំពីការពឹងផ្អែកយ៉ាងខ្លាំងលើធនធានសាធារណៈ ដើម្បី​ធ្វើ​ហិរញ្ញប្បទានក្នុងការឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងឆ្លើយតបនឹងវិបត្តិ ដែលប្រទេស​អភិវឌ្ឍន៍តិចតួច និងពិភពលោកកំពុងជួបប្រទះ។ ជាកិច្ចបន្ទាប់ ឯកឧត្តម និងលោកជំទាវសហប្រធាន បាន​ប្រគល់វេទិកាជូនវាគ្មិន ដើម្បីលើកជាមតិយោបល់ និងពិភាក្សាពាក់ព័ន្ធនឹងការចល័តធនធាន និងការពង្រឹង​ភាពជាដៃគូសកលដើម្បីការអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងប្រទេសអភិវឌ្ឍន៍តិចតួច។

វាគ្មិនបានពិភាក្សាយ៉ាងផុសផុល ដោយផ្ដោតលើបញ្ហាប្រឈមមួយចំនួនរបស់ប្រទេសប្រទេសអភិវឌ្ឍន៍តិចតួច រួមមាន ធនធានក្នុងប្រទេសមានកំណត់, បន្ទុកបំណុលកាន់តែខ្លាំង និងលទ្ធភាពក្នុងការទាញ​យកប្រយោជន៍​ពីទីផ្សារហិរញ្ញវត្ថុ។ ដំណោះស្រាយឆ្លើយតបនឹងបញ្ហានេះ គឺត្រូវពង្រឹងសមត្ថភាពប្រទេស LDCs ក្នុងវិស័យ​រដ្ឋបាលពន្ធដារ, ការប្រើប្រាស់ធនធានក្នុងស្រុកប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល, ការទប់ទល់​នឹងលំហូរ​ហិរញ្ញវត្ថុខុសច្បាប់, ការចល័តការសន្សំ និងស្ថាប័នហិរញ្ញវត្ថុក្នុងស្រុក។

ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា កិច្ចប្រជុំខាងលើនេះ បានប្រព្រឹត្តទៅដោយមានភាពជោគជ័យ និងទទួល​បាន​នូវធាតុចូលសំខាន់ៗសម្រាប់ប្រទេសប្រទេសអភិវឌ្ឍន៍តិចតួច និងដៃគូអភិវឌ្ឍន៍​ក្នុងការជួយគាំទ្រលើការចល័ត និងប្រើប្រាស់ធនធានឱ្យមានប្រសិទ្ធភាព សម្រាប់បម្រើដល់ការអភិវឌ្ឍប្រកបដោយនិរន្ដរភាព។

នៅកិច្ចបញ្ចប់ លោកជំទាវសហប្រធានអង្គប្រជុំ បានវាយតម្លៃខ្ពស់លើលទ្ធផលនៃកិច្ចពិភាក្សា​ប្រកបដោយផ្លែផ្កា​របស់វាគ្មិន និងរដ្ឋសមាជិកផងដែរ៕ អត្ថបទ​ ៖ ឈិត បូរ៉ាវី ​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm