អង្គការសម្ព័ន្ធមិត្តសត្វព្រៃ រៀបចំការផ្សព្វផ្សាយពីកិច្ចការពារសត្វព្រៃ នៅតំបន់ជួរភ្នំក្រវាញ

2023/03/11 02:39:58 am        411

ភ្នំពេញ៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WA) បានរៀបចំដំណើរទេសចរណ៍សត្វព្រៃផ្សព្វផ្សាយ ពីសារសំខាន់នៃព្រៃឈើ និងសត្វព្រៃ តំបន់ជួរភ្នំក្រវាញ ទៅកាន់សាធារណជនសំដៅកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ និងដាក់អន្ទាក់ និងបរបាញ់សត្វព្រៃបន្តទៀត ។

កម្មវិធីនេះ ចាប់ផ្តើមនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ចាប់ពីឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ មុនចូលទៅ​ដល់ខេត្តកោះកុង និងចុងក្រោយធ្វើ នៅក្នុងរាជធានីភ្នំពេញ ដោយក្នុងព្រឹត្តិការណ៍នេះ មានការលេងល្បែងកំសាន្ត ការសម្ដែងសៀកបែបវិទ្យាសាស្ត្រ និងរួមមានការចាប់រង្វាន់ ដែលកម្មវិធីធ្វើឡើងក្នុងបរិវេននៅវត្តអូរសោម មនការ​ចូលរួមពីឯកឧត្តម សុខខេង នរិន្ទ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន, លោក សាយ សុជាតិ អភិបាលខេត្តពោធិ៍សាត់, កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងភ្ញៀវជាច្រើនរូបទៀត ។

ក្នុងសេចក្តីប្រកាសព័ត៌មាន របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានឱ្យដឹងថា ព្រឹត្តិការណ៍នេះ ប្រារព្ធឡើងដើម្បី​អបអរសាទរ និងផ្សព្វផ្សាយពីសារសំខាន់នៃព្រៃឈើ តំបន់ជួរភ្នំក្រវាញចំពោះបរិស្ថាន និងសហគមន៍ ខណៈធនធាន​ព្រៃឈើបានដើរតួនាទី ជាបទប្បញ្ញត្តិអាកាសធាតុ បង្កើតជាប្រភពថាមពល និងបានជួយគាំទ្រ​ដល់ជីវភាពរស់​នៅរបស់ប្រជាពលរដ្ឋ ហើយសកម្មភាពនេះ ផ្តោតសំខាន់ទៅលើខ្លឹមសារចម្បងចំនួន៣ រួមមាន ទី១. មានព្រៃឈើ​មានប្រភពទឹក, ទី២. សត្វខ្លាធំជួយរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ី និងទី៣. គ្មានអន្ទាក់ គ្មានការបរិភោគសាច់សត្វព្រៃ ។

ប្រភពបន្ថែមថា ព្រឹត្តិការណ៍នេះ រួមបញ្ចូលការសម្ដែងសៀកបែបវិទ្យាសាស្ត្រ ដែលចូលរួមសម្តែងដោយដៃគូ សហការរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ មកពីក្រៅប្រទេស គឺ "Baseet" និងការសម្តែងដោយតារាចម្រៀង​ល្បីប្រចាំ​ខេត្តកោះកុង គឺលោក រាជ វិចិត្រ ដោយបើកឱ្យមានការចូលរួមដោយសេរី ។

សូមបញ្ជាក់ថា អង្គការសម្ព័ន្ធមិត្តសត្វព្រៃអន្តរជាតិ ត្រូវបានបង្កើតឡើងដោយកញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡុត ដើម្បីផ្ដល់​ការការពារ ដោយផ្ទាល់ដល់ព្រៃឈើ និងសត្វព្រៃ តាមរយៈកម្មវិធីអភិរក្សបែបទំនើប។ អង្គការនេះផ្តល់ជំនួយបច្ចេកទេស និងការត្រិះរិះពិចារណា ដល់រាជដ្ឋាភិបាល និងខិតខំឱ្យមានការឯកភាព​គ្នារវាង​ភាគីពាក់ព័ន្ធ ក្នុងការសម្រេចបានដំណោះស្រាយ ចំពោះការគំរាមកំហែងបរិស្ថានជាច្រើនរួមមាន ការជួញដូរ​សត្វ ការផ្តល់ដីសម្បទានសេដ្ឋកិច្ច សម្រាប់ដំណាំកសិឧស្សាហកម្ម និងការជីកយករ៉ែ និងការទន្ទ្រានយកដីព្រៃ ។ អង្គការនេះ គឺជាអ្នកដឹកនាំក្នុងការចាត់វិធានការណ៍ផ្ទាល់នៅក្នុងតំបន់ខ្សែក្រវាត់ត្រូពិចអាស៊ីអាគ្នេយ៍ ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        52
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        94
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm