សៀមរាប៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី១១ ខែមីនា នេះ បានអញ្ជើញជាអធិបតីសម្ពោធបើកដំណើរការជាផ្លូវការ “មជ្ឈមណ្ឌលសិប្បកម្មកម្ពុជាសច្ចៈ” នៅក្នុងខេត្ដសៀមរាប ។
មជ្ឈមណ្ឌលសិប្បកម្មកម្ពុជា ត្រូវបានបង្កើតឡើងជាលើកដំបូង មានបំណងគាំទ្រសិប្បកម្មក្នុង ស្រុក ដោយផ្តល់សិទ្ធិ និងលទ្ធភាពដល់សិប្បករ ដែលមានទេពកោសល្យ ដើម្បីពង្រឹងជំនាញបច្ចេកទេស របស់ ពួកគេបន្ថែម ការផ្តល់ឱ្យពួកគេនូវការងារ និងប្រាក់ចំណូលប្រកបដោយនិរន្តរភាព និងបង្កើតភាពវិជ្ជ មានដល់សង្គម បរិស្ថាន និងសេដ្ឋកិច្ច ។ ជាមួយគ្នានេះ ក៏បានផ្តល់ឱ្យពួកគេនូវការបណ្តុះបណ្តាលសហ គ្រិនភាព តាមរយៈថ្នាក់ហ្វឹកហាត់ប្រចាំថ្ងៃនៅក្នុងមជ្ឈមណ្ឌលផងដែរ ។
យុទ្ធសាស្ត្រនេះ គឺជាផ្នែកមួយ នៃផែនការសកម្មភាពរយៈពេលវែង ដើម្បីបណ្តុះបណ្តាលយុវជន ជំនាន់ក្រោយ ឱ្យស្គាល់អំពីចំណេះដឹងតាមបែបប្រពៃណី ស្របតាមការអំពាវនាវ កាលពីពេលថ្មីៗនេះ របស់សម្តេចតេជោ ហ៊ុន សែន ឱ្យរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ "ជំនាញដូនតា" នៅទូទាំង ប្រទេស ក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ៕









