ទិវាជាតិអំណានលើកទី៨៖ អំណានជាមាគ៌ាឆ្ពោះទៅបរិវត្តកម្មវិស័យអប់រំ

2023/03/11 07:48:20 pm        672

ភ្នំពេញ៖ ទិវាជាតិអំណានតែងរៀបចំឡើងរៀងរាល់ឆ្នាំ ក្រោមប្រធានបទផ្សេងៗគ្នា ពីមួយឆ្នាំទៅមួយឆ្នាំ។ សម្រាប់ទិវាជាតិអំណានលើកទី៨ ក្នុងឆ្នាំ ២០២៣នេះ រៀបចំឡើងក្រោមប្រធានបទ “ អំណានជាមាគ៌ាឆ្ពោះទៅបរិវត្តកម្មវិស័យអប់រំ”។

ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំទិវាជាតិអំណានលើកទី ៨ ដោយការចាប់ផ្ដើមជាផ្លូវការ​រៀបចំឡើងនៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៣នៅទីតាំងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ទិវាជាតិអំណាន​ គឺមានរៀបចំឡើងដោយភ្ជាប់ជាមួយសកម្មភាពសំខាន់ៗជាច្រើន ជាពិសេស​គឺការ​ពិព័រណ៍ដែលមានការចូលរួមពី បណ្ដាអ្នកនិពន្ធ ក៏ដូចជា បណ្ដាគ្រឹះស្ថានបោះពុម្ពផ្សាយ។ សម្រាប់ការចាប់ផ្ដើមទិវាជាតិអំណានលើកទី ៨នេះ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លើកឡើងថា ប្រធានបទសម្រាប់ឆ្នាំនេះគឺ “ អំណានជាមាគ៌ាឆ្ពោះទៅបរិវត្តកម្មវិស័យអប់រំ” ។

ឯកឧត្តម ពន្យល់បន្ថែមថា ប្រធានបទនេះមានគោលដៅឆ្លុះបញ្ចាំងពីអំណាន ជាមាគ៌ាជំរុញឱ្យ​មានការ​ផ្លាស់ប្ដូរទស្សនវិស័យ ​ការគិតនិងការប្រតិបត្តិនៃបរិស្ថានជុំវិញ ដើម្បីឆ្លើយតបទៅនឹង​ការវិវដ្តរបស់សង្គមសេដ្ឋកិច្ច រួមទាំងវិស័យមនុស្ស។

ឯកឧត្តមបន្តថា ខណៈអំណានមានការផ្លាស់ប្ដូរឥរិយាបថ តម្រូវការ ការផ្គត់ផ្គង់ ​វិស័យអប់រំ ក៏ត្រូវមានការឆ្លើយតបពិសេសក្នុងបរិបទ ឌីជីថលវូបនីយកម្ម។

នាឱកាសបើកទិវាជាតិអំណាននេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង​ជាមួយរដ្ឋសភា ព្រឹទ្ធសភា​ បានមានប្រសាសន៍គាំទ្រដល់ប្រធានបទ​នៃទិវាជាតិអំណានលលើកទី៨ នេះ។

លោកជំទាវបញ្ជាក់ថា ​វាពិតជាឆ្លុះបញ្ចាំងពីសារៈសំខាន់របស់អំណាន ក្នុងការអភិវឌ្ឍធនធាន​មនុស្ស ប្រកបដោយសមត្ថភាព និងគុណសម្បត្តិគ្រប់ផ្នែក ព្រមទាំងមានតុល្យភាពរវាងវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា កាយសម្បទា និងមនសិការស្នេហាជាតិ។ ម៉្យាងទៀត ប្រធានបទនេះ ពិតជាត្រឹមត្រូវស្របតាមកាលៈទេសៈបច្ចុប្បន្ន ​នៅចំពេលដែលសង្គមជាតិយើង ក៏ដូចជាពិភពលោកទាំងមូលកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័សក្នុងវិស័យអប់រំ ។

ក្នុងទិវាជាតិអំណាននេះ ក៏មានសកម្មភាពពីការពិព័រណ៍សៀវភៅផងដែរ។​ ពិព័រណ៍សៀវភៅនេះ ជាសកម្មភាពដែលមានគាំទ្រច្រើន ពីយុវជន ជាសិស្សនិស្សិត ​ក៏ដូចជាអាណាព្យាបាលជាច្រើន។ ជាក់ស្ដែង ​ទាំងអាណាព្យាបាល និងសិស្សនិស្សិតពិតជាគាំទ្រ និងលើកឡើងថា ការអានពិតជា​មានសារៈសំខាន់បំផុតក្នុងការអភិវឌ្ឍខ្លួនឯង ពង្រីកចំនេះដឹងឱ្យកាន់តែប្រសើរ។

គួរបញ្ជាក់ដែរថា ទិវាជាតិអំណាន ក៏រៀបចំឡើងដើម្បី រំឭកដល់វីរភាព​ និងគុណូបការៈរបស់ សម្តេចព្រះសង្ឃរាជ ជួន ណាត ដែលបានខិតខំតស៊ូ ពុះពារការពារមរតកវប្បធម៌, អក្សរសាស្រ្តខ្មែរ, និងក្នុងគោលបំណងបណ្តុះទម្លាប់អាន, ជំរុញវប្បធម៌អាន,​ លើកកម្ពស់សមត្ថភាពអាន, ការតែង​និពន្ធ, និងការស្រាវជ្រាវ សំដៅរួមចំណែកការពារ និងលើកកម្ពស់វប្បធម៌, អរិយធម៌ខ្មែរ ព្រមទាំងពង្រីកចំណេះដឹងដល់ពលរដ្ឋកម្ពុជាគ្រប់រូប៕អត្ថបទ៖ គឹមហុក


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        144
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        124
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm