ឯកឧត្ដម វេង សាខុន គាំទ្រយ៉ាងពេញលេញចំពោះអនុសាសន៍ការងារអាទិភាព៨ចំណុច ដែលសម្តេចតេជោ បានគូសរំលេច

2023/03/12 01:01:02 am        421

កំពង់ចាម៖ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ នៅសាលប្រជុំទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានរៀបចំពិធីអបអរសាទរទិវារនារីអន្តរជាតិ ៨ មីនា លើកទី១១២ ក្រោមប្រធានបទ ស្រ្តីចូលរួមរក្សាសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យថ្មីឌីជីថល ដែលមាន​បងប្អូន​ជាស្រ្តីនិងថ្នាក់ដឹកនាំនៅមូលដ្ឋានចូលរួមប្រមាណ ​៧២២ នាក់។

ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹក​ពី​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកជូនបងប្អូនជាស្រ្តី​ទាំង​អស់​នៅទូទាំងស្រុកកំពង់សៀម ​និងជូនពរដល់បងប្អូនជាស្រ្តី​ឱ្យជួបតែពុទ្ធពរទាំង ៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ។

ឯកឧត្តម ក៏បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្រ្តីខ្មែរ ដែលបានធ្វើ​ពលីកម្ម​គ្រប់បែបយ៉ាង ​និងបានបំពេញតួនាទីនិងភារកិច្ចជាស្រ្តីបាន​យ៉ាងល្អប្រពៃដើម្បីសង្គម​និង​គ្រួសារខ្មែរ ដែលស្រ្តីខ្មែរស្ទើរគ្រប់រូបបានធ្វើជា៖ កូនស្រីល្អ, ភរិយាល្អ, ម្តាយល្អ, និងជាជីដូន​ដ៏ល្អប្រពៃ ហើយនិងបានចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍសង្គម និងការថែរក្សាសុវត្ថិភាព​សង្គមគ្រួសារ​ និងសង្គមកម្ពុជាទាំងមូល ​ជាពិសេសបានចូលរួមយ៉ាង​សកម្មក្នុងការថែរក្សានូវ​សុខ​សន្តិភាព​នៅ​កម្ពុជា​ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ។

ក្នុងឱកាសនោះដែរ ឯកឧត្តម បានគាំទ្រយ៉ាងពេញលេញ ​ចំពោះអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់​សម្តេចតេជោ ចំពោះការងារអាទិភាពចំនួន៨ចំណុច ​ដែលសម្តេច​បាន​គូសរំលេច នៅ​ក្នុងពិធីអបអរ​សាទរទិវា​អន្តរជាតិ ៨មីនា លើកទី១១២ នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ បាន​អំពាវនាវឲ្យ​គ្រប់​ក្រសួង-ស្ថាប័ន រួមទាំងវិស័យឯកជន​ ទាំងអស់បន្តយកចិត្តទុកដាក់ ​និងជំរុញ ដែល​ចាត់ទុកជា​គោល​​នយោបាយកម្មវិធីជាតិ រួមជាមួយនឹងទាំងកម្មវិធីកែទម្រង់នានាក្របខណ្ឌ​ជាតិគាំពារសង្គម ៕ 

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        93
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        111
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        249

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm